វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 134 / 1268
-
ចតុ គុណនាម
បួន (៤); បើរួមចូលនឹងនាមនាមជាបទសមាសត្រូវតម្រួតតួអក្សរបន្ទាប់ជា២តួតាមទំនងដែលគួរតម្រួតបាន
-
ចតុកោណ នាម
ពហុកោណដែលមានជ្រុងបួន។
-
ចតុកោណកែង នាម
ចតុកោណដែលមានមុំក្នុងទាំងអស់ជាមុំកែង
-
ចតុកោណព្នាយ នាម
ចតុកោណដែលមានជ្រុងពីរស្របគ្នា
-
ចតុកោណស្មើ នាម
ចតុកោណដែលមានជ្រុងទាំងអស់ស្មើគ្នា។
-
ចតុក្កុលវគ្គ នាម
ពួកត្រកូលទាំង៤ ( វណ្ណៈទាំង៤ពួក ) គឺក្សត្រិយៈ, ព្រាហ្មណៈ, វៃស្យៈ, សូទ្រៈ។
-
ចតុក្កោណ នាម
សណ្ឋានទ្រង់ទ្រាយដែលមានជ្រុង៤មុំ៤, ធរណីមាត្រដែលមានបណ្ដោយ២ទទឹង២។
-
ចតុទ្ទិស នាម
ទិសទាំងបួន។
-
ចតុទ្វីប នាម
មហាទ្វីប៤គឺបុព្វវិទេហទ្វីប, ជម្ពូទ្វីប, អបរគោយានទ្វីប, ឧត្តរកុរុទ្វីប ( តាមលទ្ធិពុទ្ធនិយម )។
-
ចតុប្បច្ច័យ នាម
គ្រឿងសម្រាប់អាស្រ័យ៤យ៉ាងគឺចីវរគ្រឿងស្លៀកដណ្ដប់, បិណ្ឌបាតអាហារ, សេនាសនៈលំនៅ, គិលានភេសជ្ជៈថ្នាំរំងាប់ជំងឺ, រំងាប់រោគ ( ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា )។
-
ចតុប្បាទ គុណនាមនាម
ដែលមានជើង៤; សត្វជើង៤
-
ចតុប្បារិសុទ្ធិសីល នាម
សីលគឺសេចក្ដីបរិសុទ្ធិ៤យ៉ាង ( សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា ) គឺ១បាតិមោក្ខសំវរៈសង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខគឺមិនប្រព្រឹត្តល្មើសកន្លងពុទ្ធប្បញ្ញត្តិ, ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត; ២ឥន្ទ្រិយសំវរៈសង្រួមឥន្ទ្រិយទាំង៦គឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត; ៣អាជីវបារិសុទ្ធិចិញ្ចឹមជីវិតតាមគន្លងនៃសេចក្ដីបរិសុទ្ធិមានវៀរចាកការប្រចុបប្រចែងគ្រហស្ថជាដើម; ៤បច្ចយសន្និស្សិតពិចារណាសិនហើយទើបបរិភោគបច្ច័យ៤គឺចីវរ, បិណ្ឌបាត, សេនាសនៈ, គិលានភេសជ្ជៈ។
-
ចតុព្ភាគ នាម
ភាគ៤, ចំណែក៤។
-
ចតុព្ភាគី គុណនាម
ដែលមានភាគ៤, មាន៤ចំណែក។
-
ចតុព្ភូត នាម
ធាតុ៤គឺដី, ទឹក, ភ្លើង, ខ្យល់; ហៅថាមហាភូតរូបក៏បាន។
-
ចតុភាគ គុណនាម
ដែលមាន៤ចំណែកឬ៤ភាគ។
-
ចតុមុខ នាម
( គណិត .) តេត្រាអែត, ពហុមុខដែលមានមុខបួនក្នុងទម្រង់ជាត្រីកោណ។
-
ចតុមុខនិយ័ត នាម
( គណិត .) តេត្រាអែតនិយ័ត, តេត្រាអែតឬចតុមុខដែលមានមុខទាំងបួនប៉ុនគ្នាក្នុងទម្រង់ជាត្រីកោណសម័ង្ស។
-
ចតុម្មុខ គុណនាមនាម
មុខ៤; ដែលមានមុខ៤។ឈ្មោះទន្លេប្រសព្វមុខ៤ដូចយ៉ាងទន្លេ៤មុខនៅក្រុងភ្នំពេញ
-
ចតុរង្គ គុណនាមនាម
ដែលមានអង្គ៤; កងទ័ពមានអង្គ៤គឺកងទ័ពដំរី, កងទ័ពសេះ, កងទ័ពរថឬរទេះ, កងទ័ពថ្មើរជើង។
-
ចតុរង្គសន្និបាត នាម
ការប្រជុំឬការជួបជុំប្រកបដោយអង្គ៤របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដើម្បីទ្រង់សំដែងនូវឱវាទប្បាតិមោក្ខ។
-
ចតុរង្គាធិបតី គុណនាមនាម
ដែលជាអធិបតី, ជាធំចម្បងលើសលែងកងទ័ពទាំង៤ពួក ( មេទ័ពធំ )។
-
ចតុរង្គិនី គុណនាមនាម
ដែលមានអង្គ៤ហៅថាចតុរង្គិនីសេនា " សេនាមានអង្គ៤" ដូច្នេះក៏បាន។
-
ចតុរមុខ គុណនាមនាម
ម . ព . ចតុម្មុខ )។
-
ចតុរស្ស គុណនាម
ដែលមានជ្រុង៤។
-
ចតុរាបាយ នាម
ភូមិ, ភព, ទីសម្រាប់សត្វដែលមានបាបបណ្ដាលឱ្យឃើញស្ដែងក្នុងកាលជិតស្លាប់ទៅចាប់កំណើតនៅរងទុក្ខ, មាន៤យ៉ាងគឺនរក, ប្រេត, អសុរកាយ, តិរច្ឆាន។
-
ចតុរារិយសច្ច នាម
សេចក្ដីពិតសម្រាប់លោកជាអរិយបុគ្គលឃើញជាក់ច្បាស់ដោយលោកុត្តរប្បញ្ញាឥតមានល្អៀង, មាន៤យ៉ាងគឺទុក្ខសេចក្ដីលំបាកកាយមិនសប្បាយចិត្ត, សមុទយកំណើតនៃទុក្ខ, និរោធទីរលត់ទុក្ខ, មគ្គផ្លូវធម៌ជាគន្លងឧបាយឱ្យរលត់ទុក្ខ។
-
ចតុរ័ង្ស គុណនាមនាម
ដែលមានជ្រុង៤; បួនជ្រុង, ក្រឡា៤ជ្រុងស្មើភាគ។
-
ចតុលោកបាល នាម
ស្ដេចទេវតា៤អង្គជាធំក្នុងចាតុម្មហារាជិកាសួគ៌ជាអ្នករក្សាលោកគឺព្រះបាទធតរដ្ឋរក្សាទិសខាងកើត, ព្រះបាទវិរុឡ្ហកៈរក្សាទិសខាងត្បូង, ព្រះបាទវិរូបក្ខៈរក្សាទិសខាងលិច, ព្រះបាទកុវេរៈ ( វេស្សវណ ) រក្សាទិសខាងជើង។សរសេរតាមសំ . បា . ក៏បាន, ប៉ុន្តែផ្ទុយពីទម្លាប់ប្រើរៀងមក។
-
ចតុស្ដម្ភ នាមគុណនាម
សសរ៤; ដែលមានសសរ៤។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។