ចតុប្បារិសុទ្ធិសីល
អត្ថន័យ
-
1
នាម
សីលគឺសេចក្ដីបរិសុទ្ធិ៤យ៉ាង ( សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា ) គឺ១បាតិមោក្ខសំវរៈសង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខគឺមិនប្រព្រឹត្តល្មើសកន្លងពុទ្ធប្បញ្ញត្តិ, ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត; ២ឥន្ទ្រិយសំវរៈសង្រួមឥន្ទ្រិយទាំង៦គឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត; ៣អាជីវបារិសុទ្ធិចិញ្ចឹមជីវិតតាមគន្លងនៃសេចក្ដីបរិសុទ្ធិមានវៀរចាកការប្រចុបប្រចែងគ្រហស្ថជាដើម; ៤បច្ចយសន្និស្សិតពិចារណាសិនហើយទើបបរិភោគបច្ច័យ៤គឺចីវរ, បិណ្ឌបាត, សេនាសនៈ, គិលានភេសជ្ជៈ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)