វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1243 / 1268
-
ឧបនាហៈ នាម
ដំណើរចងកំហឹង, ការផ្ងំកំហឹងឱ្យងំនៅជានិច្ច, ការចងគំនុំឬចងពៀរ
-
ឧបនាហ៍ នាម
( ម . ព . ឧបនាហៈ )។
-
ឧបនិធាន នាម
កិច្ចសន្យាដែលអ្នកខ្ចីប្រាក់ប្រគល់អសង្ហារិមភណ្ឌឱ្យម្ចាស់បំណុលប្រើប្រាស់ដើម្បីកាត់ការប្រាក់និងរំលស់ដើមប្រាក់ខ្លះ។
-
ឧបនិធិ នាម
របស់ដែលផ្ញើទុក, បញ្ញើ, របស់បញ្ចាំ។
-
ឧបនិមន្តន៍ នាម
ការចូលនិមន្តឬចូលអញ្ជើញផ្ទាល់; ការនិមន្តឬអញ្ជើញទុកមុន
-
ឧបនិវេសក៍ នាម
អ្នកដែលត្រូវគេបញ្ជូនទៅរស់នៅឬគ្រប់គ្រងប្រទេសដទៃ។
-
ឧបនិវេសនកម្ម នាម
អាណានិគមកិច្ចការធ្វើអាណានិគម។
-
ឧបនិវេសន៍ នាម
ក្រុមអ្នកចេញទៅនៅប្រទេសក្រៅជនអន្តោប្រវេសន៍។
-
ឧបនិសា នាម
( ម . ព . ឧបនិស័ទ )។
-
ឧបនិស័ទ នាម
ការកំបាំង, អាថ៌កំបាំង។
-
ឧបនិស្សយការណ៍ នាម
ហេតុឬដំណើរនៃឧនិស្ស័យឬក៏ជាឧបនិស្ស័យ។
-
ឧបនិស្សយធម៌ នាម
ធម៌ជាឧបនិស្ស័យ ( កុលសធម៌ )។
-
ឧបនិស្សយពល នាម
កម្លាំងនៃឧបនិស្ស័យ។
-
ឧបនិស្សយភាព នាម
ភាពនៃឧបនិស្ស័យ។
-
ឧបនិស្សយសម្បត្តិ នាម
ការបរិបូណ៌ដោយឧបនិស្ស័យ។
-
ឧបនិស្សយសម្បន្ន នាម
អ្នកដែលបរិបូណ៌ដោយឧបនិស្ស័យ។
-
ឧបនិស្សយសម្បន្នាល នាម
( ម . ព . ឧបនិស្សយសម្បន្ន )។
-
ឧបនិស្ស័យ នាម
កុសលធម៌ដែលដេកឬអាស្រ័យនៅក្នុងខន្ធសន្តានគឺកុសលដែលបានកសាងសន្សំអប់រំទុកមក, សំណាង, ភ័ព្វព្រេងសំណាង; ចំណុចចិត្ត
-
ឧបន្យាសកថា នាម
( ម . ព . ឧបញ្ញាសកថា )។
-
ឧបបាតិក គុណនាម
ដែលកើតឯង។
-
ឧបបាតិកជាតិ នាម
សត្វដែលចាប់កំណើតឯងៗ
-
ឧបបាតិកសត្ត នាម
សត្វដែលឧប្បត្តិកកើតឯងដោយអំណាចកម្លាំងកុសលឬអកុសលបណ្ដាលឱ្យកើត ( ឥតមាតាបិតា, ឥតមេឥតបា )
-
ឧបបីឡកកម្ម នាម
អកុសលកម្មពីព្រេងនាយដែលជាប់តាមមកផ្ដល់បៀតបៀនឱ្យបាននូវសេចក្ដីទុក្ខលំបាកវិនាសទ្រព្យធនជាដើម
-
ឧបភោគ នាម
គ្រឿងសម្រាប់ប្រើប្រាស់ជិតខ្លួន ( ជាគូគ្នានឹងបរិភោគ )
-
ឧបភោគភណ្ឌ នាម
របស់ឬអីវ៉ាន់សម្រាប់ប្រើប្រាស់ជិតៗខ្លួន ( ហៅឧបភោគព័ស្ដុឬឧបភោគវត្ថុក៏បាន )
-
ឧបមា នាម
សេចក្ដីប្រៀប, សេចក្ដីប្រៀបធៀប, ការប្រៀបប្រដូច, ការប្រដូច, ការប្រៀបផ្ទឹម, ការទាញយកដំណើរឬហេតុជាដើមមកប្រៀប, មកប្រដូចឱ្យងាយយល់
-
ឧបមាជោតកៈ នាម
( ព . វ .) ពាក្យបំភ្លឺសេចក្ដីដោយឧបមាឬប្រាប់សេចក្ដីឧបមា, ប្រើពាក្យថា " ដូចជា, ប្រៀបដូចជា, ដូចយ៉ាង, យ៉ាងណាមិញ, ដូចម្ដេចមិញ "
-
ឧបមាតា នាម
ស្ត្រីអ្នកចិញ្ចឹមរក្សា ( ដូចម្ដាយ ), ភីលៀង
-
ឧបមាតាភិបាល នាម
ការថែរក្សារបស់ឧបមាតាឬដូចជាឧបមាតា។
-
ឧបមាន នាម
ឧបមា ( ព . កា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។