ឧបនាហៈ
នាម
អត្ថន័យ
-
1
នាម
ដំណើរចងកំហឹង, ការផ្ងំកំហឹងឱ្យងំនៅជានិច្ច, ការចងគំនុំឬចងពៀរ
ឧទាហរណ៍ ឧបនាហៈជាឧបក្កិលេសនៃចិត្តតែងធ្វើចិត្តឱ្យក្ដៅពុំសូវស្រាក (ព.ពុ.)។ (ព.កា.) ប្រើជាឧបនាហ៍ក៏បាន, ដូចជាកាព្យថាឧបនាហ៍ជាភ្នក់ភ្លើងដ៏ធំចេះតែក្ដៅងំនៅជានិច្ចមិនឆាប់ក៏យូរតែងទង្កិចនាំឱ្យលង់លិចបែកសាមគ្គី។បើខឹងឆេវឆាវតែមួយភ្លែតមិនកជាហេតុក្ដៅវក់វីកំហឹងក៏ស្រាលស្រាកឃ្លាតពីគំនុំគុំកួនទៅឯងៗ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)