វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1245 / 1268
-
ឧបរោធកាល នាម
កាលឬសម័យដែលត្រូវបិទផ្លូវ។
-
ឧបរោធនិយម នាម
ឧបាយបន្ទច់និយមឧបាយបន្ទច់បង្អាក់។
-
ឧបរោធភាព
ភាពនៃការបិទផ្លូវ។
-
ឧបរោធសម័យ
( ម . ព . ឧបរោធកាល )។
-
ឧបលក្ខិត គុណនាម
ដែលបានកំណត់ទុកស្រេចហើយ, ដែលបានកំណត់ទុកទៀងទាត់ហើយ; ដែលបានសន្មតគត់ដារស្រេចហើយ
-
ឧបលក្ខិតការណ៍ នាម
( ម . ព . ឧបលក្ខិតហេតុ )។
-
ឧបលក្ខិតកាល នាម
កាលឬសម័យ, វេលាដែលបានកំណត់ទៀងទាត់ហើយឬដែលបានសន្មតគត់ដាស្រេចហើយ
-
ឧបលក្ខិតសម័យ នាម
( ម . ព . ឧបលក្ខិតកាល )។
-
ឧបលក្ខិតហេតុ នាម
ហេតុ, ការណ៍, ដំណើរ, រឿងដែលបានកំណត់ស្រេចហើយ។
-
ឧបលិង្គ នាម
ផ្នូលអាក្រក់, ផ្នូលគ្រោះកាចឬចង្រៃគឺផ្នូលដែលបណ្ដាលឱ្យឃើញមុនថានឹងមានគ្រោះកាចឬនឹងមានចង្រៃចូលមកឱ្យទោស
-
ឧបលិង្គការណ៍ នាម
ហេតុនៃផ្នូលអាក្រក់។
-
ឧបលិង្គលក្ខណៈ នាម
លក្ខណៈនៃឧបលិង្គ។
-
ឧបលិង្គសមុដ្ឋាន នាម
សមុដ្ឋាននៃឧបលិង្គ
-
ឧបវាទ នាម
ការពោលតិះដៀល, ការពោលទោស; ពាក្យតិះដៀល, ពាក្យពោលទោស
-
ឧបវាទការណ៍ នាម
ហេតុនៃឧបវាទ។
-
ឧបវាទទោស នាម
ទោសដែលកើតព្រោះឧបវាទ។
-
ឧបវាទន្តរាយ នាម
( ព . ពុ .) អន្តរាយដែលកើតមានព្រោះការពោលតិះដៀលព្រះអរហន្ត។
-
ឧបវាទភ័យ នាម
ភ័យដែលកើតអំពីឧបវាទ; ការខ្លាចឧបវាទ។
-
ឧបវាទិនី នាម
( ម . ព . ឧបវាទី )។
-
ឧបវាទី នាម
អ្នកដែលហៃខាងការនិយាយតិះដៀលគេ; អ្នកនិយាយពាក្យឧបវាទ។
-
ឧបវេសន៍ នាម
ការអង្គុយសម្រាក; ការឈប់សម្រាក; ការសម្រាកលំហែកម្លាំង
-
ឧបសគ្គ នាម
ឧបទ្រព, ចង្រៃ; គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ
-
ឧបសគ្គការណ៍ នាម
ហេតុជាគ្រឿងជំទាស់។
-
ឧបសគ្គនិបាត នាម
( ព . វ .) សព្ទជាឧបសគ្គៈ។
-
ឧបសគ្គសព្ទ នាម
( ព . វ .) សព្ទជាឧបសគ្គៈ។
-
ឧបសគ្គហេតុ នាម
( ម . ព . ឧបសគ្គការណ៍ )។
-
ឧបសគ្គៈ នាម
( ម . ព . ឧបសគ្គ )។
-
ឧបសង្ហារ នាម
សង្ខិតវណ្ណនាសរុបនិទ្ទេសតារាងរួបរួមសេចក្ដីដែលរៀបរាប់ហើយ។
-
ឧបសន្តិភាព នាម
ដំណើរឈានទៅរកសន្តិភាព។
-
ឧបសម្បទន្តេវាសិក នាម
សិស្សសូត្រ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។