ឧបសគ្គ
អត្ថន័យ (2)
-
1
នាម
ឧបទ្រព, ចង្រៃ; គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ
ឧទាហរណ៍ ពីម្សិលមិញខ្ញុំមកមិនរួចព្រោះមានឧបសគ្គ។ (ព.កា.) ឧបសគ្គជាថ្នាក់នាំជំទាស់រារាំងឱ្យងាស់ស្ទោកកិច្ចការទោះជនកំពុងកាន់ធម៌អាថ៌អាចារ្យក៏ដោយដូចជាគ្នា។
-
2
នាម
( ព . វ .) ឈ្មោះសព្ទពួកមួយសម្រាប់ប្រើចំពោះតែជាបុព្វបទរៀងភ្ជាប់ពីខាងដើមនាមសព្ទនិងកិរិយាសព្ទតាមគួរដល់ការប្រកប, ដូចជាអតិ, អនុ, អភិជាដើម
ឧទាហរណ៍ អតិកល្យាណ, អតិជាតបុត្ត; អនុគ្រោះ, អនុជ, អនុជាតបុត្ត; អភិរោធ, អភិវន្ទ, អភិវាទ។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)