ឧបបីឡកកម្ម
នាម
អត្ថន័យ
-
1
នាម
អកុសលកម្មពីព្រេងនាយដែលជាប់តាមមកផ្ដល់បៀតបៀនឱ្យបាននូវសេចក្ដីទុក្ខលំបាកវិនាសទ្រព្យធនជាដើម
ឧទាហរណ៍ ត្រូវឧបបីឡកកម្មមកផ្ដល់ឱ្យវិនាសហិនហោច។ (ព.កា.) ថារីឧបបីឡកកម្មគយឃ្លាំបៀតបៀនផ្ដល់ក្ដីទុក្ខតាមហេតុដែលធ្វើស៊ុកគ្រលុកញ៉ាំងសុខឱ្យប្រាសចេញពីគេ។ប្រភពមកពីវិហេសាជាកម្មខ្លាំងក្លាក្នុងបុព្វេតាមមកផ្ដល់ផលមិនតិចទេធ្វើគេយ៉ាងណាផ្ដល់យ៉ាងនោះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)