វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1178 / 1268
-
អាជ្ញាយុកាល នាម
( ច្ប .) រយៈពេលកំណត់អំឡុងពេលមួយដែលកំណត់ដោយច្បាប់
-
អាជ្ញាសាលា នាម
អ្នកដែលរាជការតាំងឱ្យមានមុខការជាជំនួយតុលាការ ... ( ត្រូវបានផលប្រយោជន៍ពីគូក្ដីតាមកំណត់ដែលច្បាប់អនុញ្ញាតឱ្យយក )។
-
អាជ្ញាសិទ្ធិ នាម
អំណាចដាច់ខាតគឺអំណាចដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានដល់មេទ័ពក្នុងកាលមានសង្គ្រាម ( ក្នុងរជ្ឋកាលនៃក្សត្រិយ៍ពីបុរាណមានប្រោសព្រះរាជទានអាវុធណាមួយជាព័ស្ដុតាងឱ្យមេទ័ពនោះកាន់ជាសម្គាល់ផងហៅថាអាវុធអាជ្ញាសិទ្ធិ " អាវុធជាព័ស្ដុតាងនៃអំណាចដាច់ខាត ")។
-
អាជ្ញាសឹក នាម
ច្បាប់ដែលបញ្ញត្តប្រើក្នុងកាលកើតសង្គ្រាម ( ច្រើនប្រើអំណាចម៉ឺងម៉ាត់ខុសពីច្បាប់ធម្មតា )
-
អាជ្ញាហ្លួង នាម
អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅកត់ពន្ធគឺហូតយកពន្ធអំពីរបរនៃពួកប្រជាជនក្នុងរជ្ជសីមាមានស្រូវនិងផលដំណាំផ្សេងៗជាដើម
-
អាជ្ញាហ្លួងពន្ធទាស នាម
អាជ្ញាហ្លួងអ្នកយកពន្ធដំណាំផ្សេងៗ ( ក្រៅពីស្រូវ ) តាមច្បាប់បញ្ញត្តិ
-
អាជ្ញាអង្កេត នាម
មន្ត្រីដែលតុលាការចាត់ឱ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឱ្យឃើញពិត។
-
អាញ៉ុង នាម
( គីមី .) អ៊ីយ៉ុងដែលមានបន្ទុកអគ្គិសនីអវិជ្ជមាន។
-
អាដានា នាម
ពាក្យប្រើកាត់ខ្លីពីអាដានាដិយៈដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនាហៅថាអាដានាដិយសូត្រឬអាដានាដិយបរិត្ត។
-
អាដេណូម នាម
( ម . ព . ដុំពកក្រពេញ )។
-
អាដេរ៉ង់ នាម
( វេជ្ជ .) ជំនាប់ស្អិតអាការៈស្អិតជាប់គ្នារវាងសរីរាង្គពីរឬច្រើននៅក្នុងកន្លែងណាមួយនៃសព៌ាង្គកាយដោយមូលហេតុផ្សេងៗ
-
អាដេអិន នាម
( ម . ព . ឌីអេនអេ )។
-
អាដ្រេណាលីន នាម
( វេជ្ជ .) អ័រម៉ូនម្យ៉ាងដែលបញ្ចេញដោយក្រពេញសួរ៉េណាល់
-
អាឌម្ពរ នាម
ស្គរធំសម្រាប់វាយឱ្យឮខ្លាំងជាអាណត្តិសញ្ញាក្នុងកាលដែលមានមហាភ័យក្នុងក្រុងដូចយ៉ាងភ្លើងឆេះផ្ទះច្រើនក្នុងក្រុងឬមានទ័ពលុកចូលក្រុងជាដើម ( ស្គរនេះគេដាក់តែនៅទីខ្ពស់ស្រឡះត្រង់កណ្ដាលក្រុង ); ស្គរសម្រាប់វាយភ្ជុំកងទ័ព, ស្គរទ័ព។
-
អាឌម្ពរសញ្ញ
ការចំណាំដោយឮសូរស្គរអាឌម្ពរ។
-
អាឌម្ពរសញ្ញា នាម
ការចំណាំដោយឮសូរស្គរអាឌម្ពរ។
-
អាឌម្ពរសព្ទ នាម
សូរអាឌម្ពរ ( ស្គរធំនោះ )។
-
អាឍ្យចរ គុណនាម
ដែលធ្លាប់មានទ្រព្យស្ដុកស្ដម្ភពីដើមមកគឺដែលធ្លាប់តែមានទ្រព្យស្ដុកស្ដម្ភមាំមួនច្រើនតំណមកហើយ
-
អាណត្តិ នាម
ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាស់ឬចំណាំ
-
អាណត្តិកម្ម នាម
ការធ្វើអាណត្តិ។
-
អាណត្តិការណ៍ នាម
ហេតុឬដំណើរនៃអាណត្តិ។
-
អាណត្តិកិរិយា នាម
កិរិយាសព្ទប្រាប់សេក្ដីបង្គាប់ ( ព . វ .)។
-
អាណត្តិទូរលិក នាម
អាណត្តិប្រៃសនីយ៍ដែលបញ្ជូនតាមទូរលេខឬបណ្ដាញទូរគមនាគមន៍ផ្សេងទៀតសម្រាប់ផ្ទេរប្រាក់ឱ្យបានឆាប់រហ័ស។
-
អាណត្តិពាក្យ នាម
( ម . ព . អាណត្តិវាចា )។
-
អាណត្តិភាព នាម
ភាវៈនៃអាណត្តិ។
-
អាណត្តិលក្ខណៈ នាម
លក្ខណៈនៃអាណត្តិ។
-
អាណត្តិលក្ខណ៍ នាម
( ម . ព . អាណត្តិលក្ខណៈ )។
-
អាណត្តិវាក្យ នាម
( ម . ព . អាណត្តិវាចា )។
-
អាណត្តិវាចា នាម
សម្ដីបង្គាប់; សម្ដីមត់ឬណាត់គ្នា។
-
អាណត្តិវាទ នាម
( ម . ព . អាណត្តិវាចា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។