វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1177 / 1268
-
អាជីវក នាម
បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្ត្រីហៅអាជិវិកា ( ក្នុងពុទ្ធកាលមានតែក្នុងប្រទេសឥណ្ឌា )។
-
អាជីវកម្ម នាម
ការប្រកបមុខរបរចិញ្ចឹមជីវិត; ការចាត់ចែងធ្វើយកផលពីដំណាំ, ពីឈើព្រៃ, ពីព្រះធរណីជាដើម; ទីដីដែលគេប្រកបធ្វើការយកផលនោះៗ
-
អាជីវករ នាម
ជនអ្នកប្រកបអាជីវកម្ម
-
អាជីវបារិសុទ្ធិ នាម
សេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ។
-
អាជីវបារិសុទ្ធិសីល នាម
សីលរបស់បព្វជិតអ្នកមានសេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ ( ម . ព . ចតុប្បារិសុទ្ធិសីលផង )។
-
អាជីវប្បវុត្តិ នាម
ដំណើរប្រព្រឹត្តទៅនៃជីវិតឬមុខការរបរសម្រាប់ចិញ្ចឹមជីវិត។
-
អាជីវប្រព្រឹត្តិ នាម
( ម . ព . អាជីវប្បវុត្តិ )។
-
អាជីវអាជីវៈ នាម
( ម . ព . អាជីព )។
-
អាជីវិកា នាម
( ម . ព . អាជីវក )។
-
អាជីវៈ នាម
( ម . ព . អាជីព )។
-
អាជ្ជវៈ នាម
ភាពឬភាវៈនៃសេចក្ដីត្រង់គឺដំណើរទៀងត្រង់ឬការកាន់ទៀងត្រង់, សេចក្ដីទៀងត្រង់
-
អាជ្ញា នាម
អំណាច; ការគ្រប់គ្រង; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត
-
អាជ្ញាកណ្ដាល នាម
មន្ត្រីដែលទទួលបង្គាប់ពីរាជការមុខក្រសួងហើយចេញទៅជាកណ្ដាលគឺមិនសមខាងណា, ជាអ្នកពិនិត្យការណ៍ឱ្យឃើញសេចក្ដីពិត។
-
អាជ្ញាករ នាម
អ្នកប្រតិបត្តិតាមអាជ្ញា; អ្នកធ្វើតាមពាក្យបង្គាប់។
-
អាជ្ញាការិន នាម
( ម . ព . អាជ្ញាករ )។
-
អាជ្ញាការិនី នាម
( ម . ព . អាជ្ញាករ )។
-
អាជ្ញាចក្រ នាម
អាណាចក្រ។
-
អាជ្ញាធរ នាម
អ្នកទ្រទ្រង់នូវអាជ្ញាគឺអ្នកកាន់អំណាចតាមសិទ្ធិដែលខ្លួនបានទទួលពេញលក្ខណៈ
-
អាជ្ញានិយម នាម
( ទស្សនៈ .) ទស្សនៈនយោបាយមួយដែលយល់ថាប្រជាពលរដ្ឋត្រូវតែគោរពអាជ្ញាធរជាដាច់ខាតដោយមិនអនុញ្ញាតឱ្យសួរដេញដោលឡើយ។
-
អាជ្ញានុការី នាម
មន្ត្រីដែលរាជការមុខក្រសួងចាត់ឱ្យទៅបំពេញកិច្ចការផ្សេងៗ។
-
អាជ្ញាបក នាម
អ្នកបង្គាប់បញ្ជា, អ្នកបញ្ជាការ; អ្នកបញ្ញត្តច្បាប់; អ្នកដាក់អាជ្ញា។
-
អាជ្ញាបកៈ នាម
( ម . ព . អាជ្ញាបក )។
-
អាជ្ញាបណ្ណ នាម
លិខិតអនុញ្ញាតពីរដ្ឋដើម្បីកាន់កាប់ប្រើប្រាស់ឬធ្វើការងារអាជីវកម្មអ្វីមួយ
-
អាជ្ញាបត្រ នាម
សំបុត្របង្គាប់ជាផ្លូវរាជការ។
-
អាជ្ញាបទ នាម
ខបញ្ញត្តិ, មាត្រាច្បាប់។
-
អាជ្ញាបិកា នាម
( ម . ព . អាជ្ញាបក )។
-
អាជ្ញាបើកស្ម័គ្រ នាម
អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅខែត្រក្រៅកត់ឈ្មោះពួកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលជាកម្លាំងនៃអស់លោកសេនាបតីមន្ត្រីខាងក្នុង ... ( ប្រើតែក្នុងរជ្ជកាលពីដើម )។
-
អាជ្ញាពិន័យ នាម
អំណាចច្បាប់ដែលបង្គាប់ឬដាក់កំហិតតម្រូវឱ្យបង់ប្រាក់ជាប្រយោជន៍ដល់ឃ្លាំងរាជការតាមទោសនៃបទល្មើស
-
អាជ្ញាភង្គ នាម
ការទទឹងអាជ្ញា; ការរឹងទទឹងអាជ្ញា; ការរឹងទទឹងស្ដាប់ច្បាប់បញ្ញត្តិឬមិនទទួលប្រតិបត្តិតាមពាក្យបង្គាប់។
-
អាជ្ញាភាព នាម
( សេ . ហិ .) ភាពពុំអាចត្រូវបានបំពានដោយបុគ្គលស្ថាប័នឬច្បាប់ដទៃណាមួយទៀតបានឡើយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។