វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1176 / 1268
-
អាចារៈ នាម
( ម . ព . អាចារ )។
-
អាចារ្យ នាម
អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន
-
អាចារ្យកាន់ពេលា នាម
អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឱ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍។
-
អាចារ្យកោរជុក នាម
អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលាឱ្យគេក្នុងមង្គលកោរជុក។
-
អាចារ្យកោរសក់ នាម
( ម . ព . អាចារ្យកោរជុក )។
-
អាចារ្យបញ្ចុះធាតុ នាម
អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ។
-
អាចារ្យយោគី នាម
អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង៤នាក់ក្នុងការធ្វើឈាបនកិច្ចឬអាចារ្យនាំមុខសព។
-
អាចារ្យវត្ត នាម
ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត ( ក្នុងសម័យបុរាណហៅអារាមិកឬអារាមិកជន; សម័យបច្ចុប្បន្ននេះលុះតែមន្ត្រីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផងទើបធ្វើជាអាចារ្យវត្តបាន )
-
អាចារ្យសម្រាប់វត្ត នាម
( ម . ព . អាចារ្យវត្ត )។
-
អាចិណ្ណ គុណនាម
ដែលបានសន្សំឬអប់រំទុកមកហើយ, ដែលធ្លាប់ប្រព្រឹត្ត, ធ្លាប់កាន់, ធ្លាប់ធ្វើថ្នឹកមកហើយ; ដែលជាប់ជានិស្ស័យតមកមិនដាច់។
-
អាចិណ្ណកម្ម នាម
កម្មដែលបានសន្សំមកគឺបុណ្យឬបាបដែលបានធ្វើហើយញឹកញយឬធ្វើតែម្ដងពីរដងទេប៉ុន្តែនឹកឃើញរឿយៗចាំបានមិនភ្លេច
-
អាចិណ្ណកុសល នាម
កុសលដែលបានសន្សំមករឿយៗ។
-
អាចិណ្ណទ្រព្យ នាម
ទ្រព្យឬសម្បត្តិដែលគេសន្សំទុក។
-
អាចិណ្ណធន នាម
( ម . ព . អាចិណ្ណទ្រព្យ )។
-
អាចិណ្ណបាប នាម
បាបឬអកុសលដែលបានសន្សំមកញឹកញយ។
-
អាចិណ្ណវត្ត នាម
វត្តប្រតិបត្តិដែលធ្លាប់តែធ្វើរៀងមក។
-
អាចិណ្ណសមាចារ នាម
សមាចារដែលបានសន្សំជាប់ជានិស្ស័យមក។
-
អាចិណ្ណសម្បត្តិ នាម
( ម . ព . អាចិណ្ណទ្រព្យ )។
-
អាចិណ្ណហិរញ្ញ នាម
ប្រាក់ដែលគេសន្សំទុកមិនឱ្យរផាត់រទាំង, ប្រាក់សន្សំ។
-
អាចិណ្ណាកុសល នាម
( ម . ព . អាចិណ្ណបាប )។
-
អាឆ្កែ ឧទានសព្ទ
ពាក្យជេរទ្រគោះបន្តុះបង្អាប់ប្រដូចទៅនឹងឆ្កែ។
-
អាជង ឧទានសព្ទ
ពាក្យជេរបន្ថោកបន្ទាបប្រដូចទៅនឹងជង។អាជងក្ង! ពាក្យជេរប្រដូចថាក្ងឥតឱនលំទោនដូចជាជង។
-
អាជានីយ នាម
ដូចគ្នានឹងអាជានេយ្យដែរ ( ប៉ុន្តែអាជានីយសម្រាប់ប្រើក្នុងកាព្យ, អាជានេយ្យប្រើជាសាធារណៈ )។
-
អាជានេយ្យ នាម
អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង។
-
អាជានៃយ នាម
( ម . ព . អាជានេយ្យ២)។
-
អាជិ នាម
សង្គ្រាម, ចម្បាំង។
-
អាជិភូមិ នាម
ទីសង្គ្រាម, កន្លែងច្បាំងគ្នា, សមរភូមិ។
-
អាជិសិរ័ស នាម
បន្ទាយបោះទ័ព, កន្លែងសំចតកងទ័ព ( ប្រែថា " ទ័ពស្រួចឬកងទ័ពមុខ " ក៏បាន, ដូចគ្នានឹងសង្គ្រាមសីរ្សដែរ )។
-
អាជិស្ឋាន នាម
( ម . ព . អាជិភូមិ )។
-
អាជីព នាម
ដំណើរនៅមានជីវិត, ការនៅរស់; ការចិញ្ចឹមជីវិត, ដំណើរធ្វើការរបរចិញ្ចឹមជីវិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។