អាឍ្យចរ
គុណនាម
អត្ថន័យ
-
1
គុណនាម
ដែលធ្លាប់មានទ្រព្យស្ដុកស្ដម្ភពីដើមមកគឺដែលធ្លាប់តែមានទ្រព្យស្ដុកស្ដម្ភមាំមួនច្រើនតំណមកហើយ
ឧទាហរណ៍ ត្រកូលអាឍ្យចរ, ពូជពង្សអាឍ្យចរ។ (ព.កា.) ថាពូជអាឍ្យចរជាផៅបវរតាំងពីដូនតាជួនតាំងពីទួតពីលួតពីលាសឹងមានចរិយាប្រព្រឹត្តត្រឹមត្រូវ។ពូជខ្ពង់ខ្ពស់ថ្កើងទោះបីបានឡើងយសស័ក្ដិម្ដេចកូវពុំដែលចើងម៉ើងពព្រើតខុសផ្លូវច្រើនកាន់ត្រឹមត្រូវគួរយកតម្រាប់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)