វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1035 / 1268
-
ហួត កិរិយាសព្ទ
ជ្រាបបាត់អស់, ជ្រាបរីងអស់
-
ហួតហែង គុណនាម
ហួតស្ងួត; រីងស្ងួត។
-
ហួម ឧទានសព្ទ
សូរស្ងាបខ្លាំង
-
ហួម៉ៃ នាម
អ្នកលេងកាប់ចាក់ដៃជាឬយ៉ាងប៉ិន, យ៉ាងពូកែ
-
ហួយ នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានដើមកំណើតអំពីពួកចិនលេងដោយចេញរូបមាន៣៦រូបណាមួយឬចេញតួអក្សរ, តួលេខ៣៦តួតួណាមួយ, ចេញក្នុងមួយថ្ងៃពីរពេលព្រឹកម្ដងល្ងាចម្ដងឱ្យពួកអ្នកចូលចិត្តលេងចាក់ផ្សងតាមសំណាង, ជាល្បែងនាំឱ្យមនុស្សទាំងឡាយញៀនជាប់ចិត្តមិនងាយលែងលេង, នាំឱ្យខាតវេលាធ្វើការរបរនិងការសិក្សាហិនហោចទ្រព្យសម្បត្តិមិនភ្ញាក់ខ្លួន ( មានតែក្នុងសម័យពីដើម )
-
ហួរ កិរិយាសព្ទ
ស្រូបរាវដោយចំពុះ ( ចំពោះតែសត្វពួកទាពួកក្ងាន )
-
ហួរហែក
ហែកច្រៀកខ្ទេចខ្ទីឬហែកឈ្លីញីញក់។
-
ហួល គុណនាម
ឈឺអួលស្រយង់ខ្លាំងដោយមានប៉ៈទង្គុកទង្គិចត្រូវសរសៃអណ្ឌៈ។
-
ហួស កិរិយាសព្ទ
ផុតរលត់ ( ស្លាប់ )
-
ហួសកម្លាំង គុណនាម
លើសពីកម្លាំង, លុបលើសកម្លាំង។
-
ហួសការ
ជ្រុលការ, អស់អំណាចការ; ខូចការ។
-
ហួសកំណត់ គុណនាម
ដែលផុតរយៈពេលកំណត់ឱ្យធ្វើអ្វីមួយឬប្រើប្រាស់អ្វីមួយ
-
ហួសកំណោស
លើសប្រមាណ, លើសកំណត់។
-
ហួសខ្នាត
លើសពីខ្នាត។
-
ហួសគិត កិរិយាសព្ទ
អស់គិតទៅទៀតកើត។
-
ហួសគំនិត
អស់គិតទៅទៀតកើត។
-
ហួសចិត្ត កិរិយាសព្ទ
ហួសគំនិត, ហួសគិត។
-
ហួសប្រមាណ
លើសពីប្រមាណ។
-
ហួសពីនោះទៅ
រំលងពីនោះទៅ។
-
ហួសពេក គុណកិរិយា
ជ្រុលពេក។
-
ហួសមាឌ គុណកិរិយា
លុបមាឌ។
-
ហួសមាត្រ គុណកិរិយា
( ម . ព . ហួសមាឌ )។
-
ហួសវិស័យ គុណកិរិយា
ផុតវិស័យ, ក្រៅវិស័យ។
-
ហួសហេតុ គុណកិរិយាគុណនាម
ដែលកន្លងពីហេតុ, ដែលលើសជ្រុល, ដែលហួសជ្រុល
-
ហើប កិរិយាសព្ទ
របើកងើបឃ្លាតពីទីប្រក្រតី
-
ហើបមាត់
បើកមាត់ឬហាមាត់ស្ដី។
-
ហើបមាត់មិនរួច
ស្ងៀមឈឹង; ស្ដីថាមិនកើត, មិនហ៊ានស្ដីថា។
-
ហើបហា
ហាមាត់ឬបើកមាត់ស្ដី។
-
ហើម កិរិយាសព្ទគុណនាម
ទុលប៉ោងសាច់ឡើងកំពុងធំខ្ពស់ជាងប្រក្រតីដើម
-
ហើមស្រក នាម
ឈ្មោះជំងឺមួយប្រភេទហើមៗស្រកៗសាចុះសាឡើងរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។