ហួយ
អត្ថន័យ
-
1
នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានដើមកំណើតអំពីពួកចិនលេងដោយចេញរូបមាន៣៦រូបណាមួយឬចេញតួអក្សរ, តួលេខ៣៦តួតួណាមួយ, ចេញក្នុងមួយថ្ងៃពីរពេលព្រឹកម្ដងល្ងាចម្ដងឱ្យពួកអ្នកចូលចិត្តលេងចាក់ផ្សងតាមសំណាង, ជាល្បែងនាំឱ្យមនុស្សទាំងឡាយញៀនជាប់ចិត្តមិនងាយលែងលេង, នាំឱ្យខាតវេលាធ្វើការរបរនិងការសិក្សាហិនហោចទ្រព្យសម្បត្តិមិនភ្ញាក់ខ្លួន ( មានតែក្នុងសម័យពីដើម )
ឧទាហរណ៍ អ្នកលេងហួយច្រើនតែផ្សងយល់សប្នឬស្វែងរកគ្រូចេះយឹតចេះខាប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)