វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1036 / 1268
-
ហើយ គុណនាមគុណកិរិយា
ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេច
-
ហើយក៏ គុណកិរិយា
រួចក៏។
-
ហើយគ្នា កិរិយាសព្ទឧទានសព្ទ
ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត
-
ហើយដោយ គុណនាម
ដែលធ្វើដោយ
-
ហើយពី ឈ.
រួចពី, អស់ពី
-
ហើយហោង
ស្រេចហោង។
-
ហើរ កិរិយាសព្ទគុណនាម
ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់
-
ហៀ គុណនាម
ស្ដើងណាស់
-
ហៀន នាម
ឈ្មោះខ្យងគោកមួយប្រភេទរាងត្រមៀចសម្បុរសកាលណាបញ្ចេញខ្លួនពីក្នុងសំបកមានសាច់ពីរដុំវែងៗសណ្ឋានជាស្នែងនៅអាស្រ័យនឹងដើមឈើក្នុងព្រៃត្រជាក់
-
ហៀបនឹង គុណកិរិយា
ទៀបនឹង, ជិតនឹង, រកកល់នឹង, អង្រៀតនឹង
-
ហៀរ កិរិយាសព្ទ
កំពប់ហូរចេញព្រោះពេញខ្លាំងហួសប្រមាណ, ព្រោះខ្ពុរឡើងឬព្រោះធ្លាក់រអិលជ្រុលចុះមក
-
ហៀរហូរ គុណនាម
( ព . ប្រ .) សម្បូណ៌គរគោក ( ច្រើនប្រើហូរហៀរជាង )
-
ហៀវ គុណនាមនាម
ចង្កូមសេះឈ្មោល
-
ហៀវហែង
ហៀវហួត, រឹងស្ងួត។
-
ហៀវហោះ កិរិយាសព្ទ
ហោះលឿនប្លៀវ, ហោះផ្លេកផ្លោះច្រៀវច្រៃ
-
ហេ គុណកិរិយាឧទានសព្ទ
ដែលស្ទុះឬរត់សំដៅត្រង់មិនទទីមទទាម
-
ហេង គុណនាម
ក្ដៅរហេងរហាង, ក្ដៅខ្លាំង ( ដោយកម្ដៅថ្ងៃ )
-
ហេងហាង គុណនាម
( ម . ព . រហេងរហាង )។
-
ហេញ គុណនាម
( ម . ព . ហិញ )។
-
ហេដ្ឋាភូមិ នាម
ជាន់ផ្ទាល់ដីនៃអគារ។
-
ហេដ្ឋារចនាសម្ព័ន្ធ គុណនាម
ដែលជាសម្ភារៈគ្រប់បែបយ៉ាងសម្រាប់សង់អ្វីមួយនៅលើផ្ទៃរាប។
-
ហេដ្ឋិម គុណនាម
ដែលជាខាងក្រោម, ជាខាងក្រោយ; ដែលយ៉ាងអន់, យ៉ាងទាបឬយ៉ាងចុងគេបំផុត។
-
ហេដ្ឋិមដ្ឋាន
ទីខាងក្រោម។
-
ហេដ្ឋិមទិស នាម
ទិសខាងក្រោម ( រាប់ក្នុងពួកទិស១០)។
-
ហេដ្ឋិមបរិច្ឆេទ
ការកំណត់យ៉ាងទាបឬយ៉ាងចុងគេបំផុត។
-
ហេដ្ឋិមភាគ
ភាគខាងក្រោម។
-
ហេដ្ឋិមភូមិ
ជាន់ឬថ្នាក់ខាងក្រោម។
-
ហេតុ នាម
ការឬដំណើរដែលប្រព្រឹត្តទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើមទង, ទងគន្លង; ដើមចម; ផ្លូវ; ផ្លូវសេចក្ដី; វិធី; បំណង។
-
ហេតុការណ៍ នាម
រឿងរ៉ាវដែលកើតឡើងដោយហេតុផ្សេងៗមានដូចជាចោរប្លន់ឬកាប់សម្លាប់គ្នា, ភ្លើងឆេះផ្ទះ, គ្រោះថ្នាក់ចរាចរណ៍ជាដើម។
-
ហេតុឃាត
ការសម្លាប់ហេតុ, ការបំបាត់ហេតុ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។