វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1032 / 1268
-
ហិរញ្ញម័យ
ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
-
ហិរញ្ញវត្ថុ នាម
រូបិយវត្ថុឬលុយ ( តំបន់ខ្លះហៅថាប្រាក់ ) សម្រាប់ចាយ
-
ហិរញ្ញវេកល្យ នាម
សាច់ប្រាក់មិនមានតុល្យភាពក្នុងបញ្ជី។
-
ហិរញ្ញានុរក្ស
ការរក្សាប្រាក់, ការទុកដាក់ប្រាក់មាស, អ្នករក្សាប្រាក់, អ្នកទុកដាក់ប្រាក់មាស។
-
ហិរណ្យ នាម
( ម . ព . ហិរញ្ញ )។
-
ហិរណ្យការ
( ម . ព . ហិរញ្ញការ )។
-
ហិរណ្យគ័ភ៌
( ម . ព . ហិរញ្ញគព្ភ )។
-
ហិរណ្យប័ដ
( ម . ព . ហិរញ្ញប័ដ )។
-
ហិរណ្យព័ស្ដុ
( ម . ព . ហិរញ្ញវត្ថុ )។
-
ហិរណ្យព័ស្តុ
( ម . ព . ហិរញ្ញវត្ថុ )។
-
ហិរណ្យម័យ
( ម . ព . ហិរញ្ញម័យ )។
-
ហិរណ្យានុរក្ស
( ម . ព . ហិរញ្ញានុរក្ស )។
-
ហិរិ នាម
សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប
-
ហិរិនិសេធ
អ្នកដែលឃាត់អំពើទុច្ចរិតបានដោយអំណាចហិរិ, អ្នកដែលទប់ចិត្តមិនធ្វើអំពើអាក្រក់ព្រោះមានហិរិ។
-
ហិរិនិសេធា
( ម . ព . ហិរិនិសេធ )។
-
ហិរិមតី
( ម . ព . ហិរិមន្ត )។
-
ហិរិមន្ត
អ្នកមានហិរិ
-
ហិរិមន្តី
( ម . ព . ហិរិមន្ត )។
-
ហិរិឱត្តប្បៈ
ហិរិនិងឱត្តប្បៈ ( សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប )
-
ហិរី នាម
( ម . ព . ហិរិ )។
-
ហិរោត្តប្បៈ នាម
( ម . ព . ហិរិឱត្តប្បៈក្នុងហិរិ )។
-
ហិល គុណនាម
រិលមុខមិនសូវមុតព្រោះកាប់ដីឬកាប់ជ្រលួសត្រូវដីរឿយៗ
-
ហីន គុណនាម
ថយថោកឬថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច។
-
ហីនកម្ម
អំពើឬការថោកទាប។
-
ហីនជាតិ
ជាតិទាប។
-
ហីនធម៌
ធម៌ថោកទាប, អកុសលធម៌។
-
ហីនប្បណីត
ឧត្តមនិងថយថោក។
-
ហីនប្បណីតភាព
ភាពឧត្តមនិងថយថោក។
-
ហីនប្រណីត
( ម . ព . ហីនប្បណីត )។
-
ហីនប្រណីតភាព
( ម . ព . ហីនប្បណីតភាព )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។