វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1030 / 1268
-
ហិតរោគ នាម
រោគហឺត។
-
ហិតវាចា
( ម . ព . ហិតពាក្យ )។
-
ហិតវាទិន
អ្នកដែលពេញចិត្តនិយាយតែអំពីការមានផលប្រយោជន៍។
-
ហិតវាទិនី
( ម . ព . ហិតវាទិន )។
-
ហិតវាទី
( ម . ព . ហិតវាទិន )។
-
ហិតវិបរិត គុណនាម
ដែលប្រែប្រួលខុសពីធម្មតា។
-
ហិតានុពន្ធិន
ដែលទាក់ទងដោយផលប្រយោជន៍, ដែលនាំឱ្យមានផលប្រយោជន៍ឬឱ្យមានសេចក្ដីសុខក្សេមក្សាន្ត។
-
ហិតានុហិតប្រយោជន៍
ផលប្រយោជន៍តូចធំឬតិចច្រើន។
-
ហិតូបត្ថម្ភ នាម
( ច្ប .) ការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹងនិងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិខាងបញ្ញាស្មារតី។
-
ហិតូបត្ថម្ភកៈ នាម
( ច្ប .) ជនដែលច្បាប់ចាត់ឱ្យឃុំគ្រងទ្រព្យរបស់អនីតិជនឬទ្រព្យរបស់ជនល្ងីល្ងើជាដើម។
-
ហិតេសិនី
( ម . ព . ហិតេសី )។
-
ហិតេសី
អ្នកស្វែងរកឬអ្នកត្រូវការផលប្រយោជន៍។
-
ហិន កិរិយាសព្ទ
វិនាស, សាបសូន្យ, លាញ, លិចលង់
-
ហិនវាទី
( ម . ព . ហីនវាទិន )។
-
ហិនហុន នាម
ការឃើញផ្លូវឃើញទំនង; ការស្គាល់ទិសទី; ការស្គាល់ខុសត្រូវរាក់ជ្រៅខ្ពស់ទាប; ដាស់ដែ
-
ហិនហៃ
ដែលថយថោកផងហៃខាងខូចផង, ដែលវិនាសឬថយថោកជានិច្ច
-
ហិនហោច កិរិយាសព្ទ
ហិនផងហោចផងឬហិននាំឱ្យហោច; នាំឱ្យសាបសូន្យ។
-
ហិប នាម
( ម . ព . ហឹប )។
-
ហិមករ
អ្នកធ្វើឱ្យត្រជាក់ ( ព្រះចន្ទ្រ )។
-
ហិមគិរី
ភ្នំហិមពាន្តឬភ្នំហិមាល័យ។
-
ហិមទ្យោតិ
អ្នកមានពន្លឺឬរស្មីត្រជាក់ ( ព្រះចន្ទ្រ )។
-
ហិមបព៌ត
( ម . ព . ហិមគិរី )។
-
ហិមបាត
ការធ្លាក់ចុះនៃទឹកសន្សើម។
-
ហិមបាតកាល
រដូវរងា។
-
ហិមបាតរដូវ
( ម . ព . ហិមបាតកាល )។
-
ហិមបាតសម័យ
( ម . ព . ហិមបាតកាល )។
-
ហិមពាន្ត នាម
ប្រទេសឬភ្នំមានទឹកសន្សើម
-
ហិមភានុ
( ម . ព . ហិមទ្យោតិ )។
-
ហិមរង្សី
( ម . ព . ហិមទ្យោតិ )។
-
ហិមរស្មី
( ម . ព . ហិមទ្យោតិ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។