វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 72 / 1268
-
ក្រែល គុណនាម
ច្រើនល្មមគឺមិនច្រើនពេក
-
ក្រែះ គុណនាម
គួរឈប់លែងប្រើតទៅទៀតព្រោះជាពាក្យក្លាយឃ្លាតមកពីក្រិសគួរប្រើក្រិសនេះវិញ។
-
ក្រៃ គុណកិរិយា
ណាស់, លើស
-
ក្រៃក្រាស់ គុណនាមគុណកិរិយា
ច្រើនពេកច្រើនលើសលន់ច្រើនណាស់ច្រើនមែនទែនច្រើនឥតគណនាច្រើនពន់ពេកច្រើនហួស
-
ក្រៃពេក គុណកិរិយាគុណនាម
លើសលន់, កន្លង
-
ក្រៃលែង គុណកិរិយា
ក្រៃពេកលើសលប់ធំធេង
-
ក្រៃសរ នាម
ងារក្នុងតំណែងស្មៀន
-
ក្រោក កិរិយាសព្ទ
ឡើងចាកដំណេក, ចាកបង្គុយ
-
ក្រោកឈរ កិរិយាសព្ទ
ងើបពីអង្គុយមានឥរិយាបថពេញជំហរ។
-
ក្រោធ កិរិយាសព្ទ
ខឹង
-
ក្រោម ធ.គុណកិរិយា
ទីទៃពីខាងលើ
-
ក្រោយ ធ.គុណកិរិយា
ទីទៃពីខាងមុខ, ដែលនៅពេលវេលាអនាគតពេលខាងមុខឬពេលបន្ទាប់
-
ក្រោយខ្នង គុណកិរិយា
មិនចំពោះមុខ, កំបាំងមុខ
-
ក្រោយពី ឈ.
បន្ទាប់ពីបន្ទាប់មក
-
ក្រោល នាម
កន្លែងមានបង្គោលមានរបងសម្រាប់បង្ខាំងសត្វពាហនៈ
-
ក្រោះ គុណនាមនាម
អាវចម្បាំងធ្វើពីដែកឬពាសដែក
-
ក្រោះរមាស នាម
ឈ្មោះឈើមួយប្រភេទ។
-
ក្រៅ ធ.គុណកិរិយា
ទីទៃពីខាងក្នុង
-
ក្រៅពីនេះ ឈ.
លើសពីនេះ, បន្ថែមលើនេះ; ម្យ៉ាងវិញទៀត
-
ក្រៅសម្បក គុណនាម
( ព . ប្រ .) ដែលមិនរាប់យកជាការ; ផាត់ទាត់ចេញមិនយកជាការ ( ដូចជាទម្ងន់ដែលថ្លឹងផាត់សម្បកចេញ )
-
ក្រំ កិរិយាសព្ទគុណនាម
ប្រកប, បញ្ចុះលោហជាតិផ្សេងៗនឹងដែក
-
ក្រំចិត្ត កិរិយាសព្ទគុណនាម
សោកសៅរកាំចិត្តសៅហ្មងចិត្ត
-
ក្លក នាម
( ប . ព .) គ្រឿងមួយដែលបង្កើតសញ្ញាទៀងទាត់និងច្បាស់លាស់ដើម្បីប្រើប្រាស់ក្នុងគោលបំណងអ្វីមួយដូចជាការកំណត់ពេលវេលា។
-
ក្លង នាម
បំពង់មានគ្របខ្លីជាងក្លាក់ធ្វើដោយក្រឡឹងឬដោយដំ, ដោយសិត
-
ក្លងខែក នាម
ស្គរមួយប្រភេទដែលមានរាងវែងស្មើដាសស្បែកទាំង២ខាង, ខ្មែរក្នុងសម័យបុរាណហៅស្គរជ្វា ( គួរហៅស្គរជ្វាតាមបុរាណវិញព្រោះស្គរប្រភេទនេះមានដើមកំណើតមកពីប្រទេសជ្វា )។
-
ក្លងឆ្នៈ នាម
ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីស្គរជ្វាទេ, ខ្មែរក្នុងសម័យបុរាណប្រើជាស្គរទ័ពសម្រាប់ទះបញ្ជើចលើខ្នងដំរីឱ្យកងទ័ពដើរស្រុះគ្នាព្រមទាំងឱ្យអង់អាចក្លាហានផង, លុះចំណេរកាលតមក, ក៏បែរជាប្រើការផ្សេងទៅវិញ ( គួរហៅស្គរជ័យឬស្គរឈ្នះតាមខ្មែរបុរាណវិញ )។
-
ក្លងយ៉ូន នាម
ឈ្មោះបទភ្លេងពិណពាទ្យមួយយ៉ាងមានសូរស្គរធំយោលៗ ( គួរហៅភ្លេងស្គរយោលតាមពាក្យខ្មែរបុរាណវិញ )។ភ្លេងស្គរយោលនេះសម្រាប់ប្រើក្នុងពេលរំលាយសព។
-
ក្លន នាម
ឈ្មោះរោគសរសៃម្យ៉ាងច្រើនធ្វើទុក្ខចុកសៀតរយស្រពន់ជាដើម។
-
ក្លនប្រដិត នាម
ក្លននិងប្រដិត។
-
ក្លនលូន នាម
ឈ្មោះរោគម្យ៉ាងដែលកើតឡើងដោយសារផ្នែកណាមួយនៃពោះវៀនលយចូលក្នុងសាច់ដុំពោះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។