វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 70 / 1268
-
ក្រុម នាម
លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក
-
ក្រុមជំនុំ នាម
ពួកក្រុមមនុស្សដែលប្រជុំពិភាក្សាពិគ្រោះសម្រេចកិច្ចការអ្វីមួយ
-
ក្រុមប្រឹក្សា នាម
មនុស្សមួយក្រុមដែលត្រូវបានបង្កើតឡើងដោយការបោះឆ្នោតឬការចាត់តាំងដើម្បីបំពេញការងារណាមួយដូចជាការប្រឹក្សាយោបល់កិច្ចការរដ្ឋបាលនីតិបញ្ញត្តិជាដើម
-
ក្រុមប្រឹក្សាធម្មនុញ្ញ នាម
ស្ថាប័នមួយដែលបង្កើតដោយរដ្ឋធម្មនុញ្ញដើម្បីធានាការគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញនិងដោះស្រាយវិវាទដែលពាក់ព័ន្ធទៅនឹងការបោះឆ្នោតថ្នាក់ជាតិ។
-
ក្រុមប្រឹក្សាភិបាល នាម
អង្គសមូហភាពមួយមានសមាជិកយ៉ាងហោចបីនាក់ដែលទទួលខុសត្រូវនិងមានសិទ្ធិអំណាចដ៏ទូលំទូលាយក្នុងការគ្រប់គ្រងក្រុមហ៊ុនអង្គការជាដើម។
-
ក្រុមប្រឹក្សាវិន័យ នាម
ក្រុមអ្នកទទួលត្រួតពិនិត្យដាក់ពិន័យកែតម្រូវលើអ្នកប្រព្រឹត្តខុសពីបទបញ្ញត្តិ
-
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នាម
ស្ថាប័នជាតិឯករាជ្យសម្រាប់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ
-
ក្រុមមឿង នាម
ទីប្រជុំក្រុង, ក្រុមអ្នករាជការរក្សាក្រុង
-
ក្រុមវាំង នាម
ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង ( មានតែក្នុងរជ្ជកាលពីដើម )។ល។ឋានន្តរស័ក្ដិនៃព្រះអង្គម្ចាស់អង្គខ្លះដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទីម៉ឺនឬហ្មឺន, ឃុន, ហ្លួង, ព្រះតាមលំដាប់ថ្នាក់គឺក្រុមម៉ឺន, ឬក្រុមហ្មឺន, ក្រុមឃុន, ក្រុមហ្លួង, ក្រុមព្រះ ( សុទ្ធតែអានថាក្រុមម៉ៈ ), ហៅថាស្ដេចតាំងក្រុមឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថាព្រះអង្គក្រុមម៉ឺន ..., ព្រះអង្គក្រុមឃុន ..., ព្រះអង្គក្រុមហ្លួង ..., ព្រះអង្គក្រុមព្រះ ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផងដូចជាព្រះអង្គក្រុមឃុនវិសុទ្ធពង្សជាដើម។
-
ក្រុមសន្និបាត នាម
ក្រុមអ្នកប្រជុំធ្វើការរួមគ្នា, ក្រុមជំនុំ។
-
ក្រុមហ៊ុន នាម
អង្គភាពជំនួញដែលមានដើមទុនរួមបានមកពីការចូលហ៊ុនគ្នាដើម្បីធ្វើអាជីវកម្មរកប្រាក់ចំណេញ
-
ក្រុមហ៊ុនពាណិជ្ជកម្មបរទេស នាម
ក្រុមហ៊ុនដែលបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃហើយបានមកបោះទីតាំងធ្វើពាណិជ្ជកិច្ចនៅក្នុងប្រទេសសាមី។
-
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ នាម
នីតិបុគ្គលដែលផ្តល់ជូនអតិថិជននូវការប្រើប្រាស់និងអាស្រ័យផលពីចលនវត្ថុណាមួយដោយយកថ្លៃឈ្នួល។
-
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នាម
ក្រុមហ៊ុនមូលធនមួយប្រភេទបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់ដឹកនាំនិងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលក្នុងនោះមានសមាសភាពជាអភិបាលយ៉ាងតិច៣រូប។ក្រុមហ៊ុនប្រភេទនេះមានសិទ្ធិបោះចេញនូវមូលបត្រសម្រាប់លក់ជាសាធារណៈហើយម្ចាស់ភាគហ៊ុនម្នាក់ៗទទួលខុសត្រូវចំពោះបំណុលក្រុមហ៊ុនត្រឹមតែចំនួនភាគហ៊ុនដែលខ្លួនមានក្នុងក្រុមហ៊ុនប៉ុណ្ណោះ។
-
ក្រុមហ៊ុនមូលធន នាម
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលគ្រប់គ្រងនិងដឹកនាំដោយក្រុមប្រឹក្សាភិបាលបង្កើតដោយលក្ខន្តិកៈនិងជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់ភាគហ៊ុនហើយម្ចាស់ភាគហ៊ុនទទួលខុសត្រូវត្រឹមចំនួនភាគហ៊ុនដែលខ្លួនបានទិញ។
-
ក្រុមហ៊ុនសហកម្មសិទ្ធិ នាម
ក្រុមហ៊ុនទទួលខុសត្រូវគ្មានកម្រិតបង្កើតឡើងដោយកិច្ចសន្យាដែលមានបុគ្គល២នាក់ឡើងទៅនិងជានីតិបុគ្គលដែលមិនដាច់ដោយឡែកពីម្ចាស់។ក្រុមហ៊ុននេះគ្រប់គ្រងដោយសហកម្មសិទ្ធិករទូទៅទាំងអស់។
-
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ នាម
ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរឬច្រើននាក់ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិចំណេះដឹងឬសកម្មភាពរបស់បុគ្គលទាំងនោះដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញហើយសមាជិកទាំងអស់ជាសហកម្មសិទ្ធិករទូទៅ។
-
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត នាម
ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងសហកម្មសិទ្ធិករទូទៅម្នាក់ឬច្រើននាក់ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងនិងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ឬច្រើននាក់ទៀតដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ។
-
ក្រុមហ៊ុនអនាមិក នាម
ក្រុមហ៊ុនជំនួញដែលគ្មានដាក់ឈ្មោះបុគ្គល, ...។
-
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត នាម
ក្រុមហ៊ុនមូលធនមួយប្រភេទដែលបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់មានសមាជិកភាគហ៊ុនចាប់ពី២នាក់រហូតដល់៣០នាក់ហើយសមាជិកម្នាក់ៗទទួលខុសត្រូវចំពោះបំណុលក្រុមហ៊ុនត្រឹមតែចំនួនភាគហ៊ុនដែលខ្លួនបានដាក់ដើមទុនក្នុងក្រុមហ៊ុនប៉ុណ្ណោះនិងមិនអាចលក់ភាគហ៊ុនជាសាធារណៈបាន។សរសេរកាត់ជា ( ឯ . ក )។
-
ក្រុមអនាម័យ នាម
ក្រុមបំបាត់រោគ, ក្រុមសុខាភិបាល។
-
ក្រុមឱសថកម្ម នាម
ក្រុមពេទ្យអ្នកផ្សំថ្នាំឬអ្នកឱ្យថ្នាំ។
-
ក្រុស នាម
ឈ្មោះត្រីស្រកាមួយប្រភេទសណ្ឋានដូចត្រីក្អែកតែតូចជាងត្រីក្អែកទំហំប៉ុនត្រីលេញ
-
ក្រូច នាម
ឈ្មោះឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរឬផ្អែមសម្រាប់ប្រើជាអាហារឬជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម
-
ក្រូចចងសក់ នាម
ក្រូចមួយប្រភេទមានសំបកស្រដៀងនឹងក្រសាំងឬក្រូចសើច។
-
ក្រូចឆ្មារ នាម
ឈ្មោះស្រុកមួយឋិតនៅតាមដងទន្លេមេគង្គក្នុងខែត្រត្បូងឃ្មុំ
-
ក្រូម៉ាតូក្រាភី នាម
ពណ៌វិធី, បច្ចេកទេសញែកពណ៌មួយដែលក្នុងនោះល្បាយមួយត្រូវបានរំលាយនៅក្នុងវត្ថុរាវមួយ ( ឧស្ម័នឬរាវ ) ហើយធាតុបង្កត្រូវបានញែកដោយឆ្លងកាត់ភាពខុសគ្នានៃកម្រិតសម្រូបឬកម្រិតរលាយនៅលើផ្ទៃនៃវត្ថុរឹងមួយ ( ឬអង្គធាតុរាវអន្ធឹលៗ)។
-
ក្រូម៉ាទីត នាម
ដៃម្ខាងរបស់ក្រូម៉ូសូមកើតឡើងដោយសារការបំបែកជាពីរនៃក្រូម៉ូសូមនៅពេលមីតូស។
-
ក្រូម៉ាទីន នាម
សារធាតុនៅក្នុងក្រូម៉ូសូមដែលផ្សំឡើងដោយអាដេអិននិងប្រូតេអ៊ីន។
-
ក្រូម៉ូសូម នាម
ធាតុងាយចាប់ពណ៌ដែលគេអាចមើលឃើញនៅពេលដែលកោសិកាធ្វើចំណែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។