វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 74 / 1268
-
ក្លុំ គុណនាម
ខ្មែរយើងច្រើនប្រើជាអតិវិសេសគុណនាម
-
ក្លូន នាម
( វេជ្ជ .) ក្រុមកោសិកាដែលកើតចេញពីការបំបែកជាបន្តបន្ទាប់នៃកោសិកាមួយបានជាឯកត្តៈដូចបេះបិទនឹងឯកត្តៈដើមតាមរយៈការបន្តពូជអភេទ។
-
ក្លើ នាម
មិត្រស្និទ្ធទុកចិត្តគ្នាដល់ទីរួមក្ដីសុខទុក្ខជាមួយគ្នាឬរួមក្ដីមេត្រីដោយឱ្យរបស់អ្វីៗគ្នាបាន, ដល់ហៅគ្នាអាមឹង, ឯងអញទៅវិញទៅមក។
-
ក្លើម្រាក់ នាម
ក្លើនិងម្រាក់គឺក្លើប្រុសនិងក្លើស្រី
-
ក្លៀក កិរិយាសព្ទនាម
រង្កៀកខ្លួនរំហើយខ្នង ( និយាយចំពោះតែដំរី )
-
ក្លៀវក្លម កិរិយាសព្ទ
បញ្ចុះបញ្ចូលក្នុងបទអាក្រក់
-
ក្លៀវក្លា គុណកិរិយាគុណនាម
ដែលអង់អាច, ក្លាហាន, មោះមុត, មិនរួញរាដែលសម្ដែងកិរិយាដាច់ខាតពេញចិត្តជាមួយនឹងឧបសគ្គដោយឥតខ្លាចរអា។
-
ក្លេត គុណនាម
( ម . ព . ក្លិត )។
-
ក្លេរ៉ូទិក នាម
ស្រទាប់ក្រៅនៃភ្នែកមានពណ៌សរឹងក្រាស់ស្វិតដែលមានតួនាទីផ្តល់រូបរាងឱ្យគ្រាប់ភ្នែកនិងការពារផ្នែកខាងក្នុងរបស់គ្រាប់ភ្នែក។
-
ក្លែង កិរិយាសព្ទ
ធ្វើឱ្យប្លែកចាករូបរាងដើមទៅយករូបរាងថ្មីដើម្បីកុំឱ្យគេស្គាល់ឬពោលឱ្យខុសចាកសំដីដើមទៅពោលសំដីថ្មីដើម្បីកុំឱ្យគេដឹង
-
ក្លែងក្លាយ គុណនាម
ដែលមិនពិតមិនប្រាកដមិនសុទ្ធ
-
ក្លែងបន្លំ កិរិយាសព្ទ
បំភាន់ខុសពីការពិតដោយប្រើមធ្យោបាយមិនឱ្យគេដឹង
-
ក្លែប នាម
សាច់ស្រទាប់នៃផ្លែឈើ
-
ក្លែម កិរិយាសព្ទ
កែម, លាយផ្សំឡើង, សៀតទប់
-
ក្លំ គុណនាម
ដែលមានដំណាប់និងបន្លួញចុះជិតស្និទ្ធ។
-
ក្វាង នាម
បំពង់ឬប្រដាប់សម្រាប់ត្រងទឹកទន្សែមានទំហំមាត់ធំជាងបំពង់ទឹកត្នោត។
-
ក្វាងទុង នាម
( ម . ព . ក្វ័ងទុង )។
-
ក្វាត កិរិយាសព្ទ
កោសប៉ាតបន្ថើរៗដើម្បីឱ្យដាច់រំអិល, ស្លេស្មឬកំណកអ្វីដែលស្ដើងៗ
-
ក្វាទ្រីលាន គុណនាម
ចំនួន១០០០ទ្រីលានស្មើនឹងដប់បកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ១៥)។
-
ក្វែន គុណនាម
វៃ, វាងវៃ, ស្ទាត់, ជំនាញ។
-
ក្វ័ងទុង នាម
ឈ្មោះស្រុកមួយនៅក្នុងប្រទេសចិន។
-
ក្សណៈ នាម
ពេល, ស្របក់, រំពេច។ច្រើនប្រើក្លាយជាក្សិណ។
-
ក្សត្រ នាម
ស្ដេច; បើតាមន័យខាងដើមកប្បប្រែថា " មេស្រែ "។
-
ក្សត្រា នាម
ស្ដេចប្រុសដូចក្សត្រដែរ។
-
ក្សត្រិយានី នាម
ស្ត្រីដែលមានពូជពង្សដ៏ប្រសើរ, ស្ដេចស្រីដែលមានពូជពង្សដ៏ខ្ពង់ខ្ពស់។
-
ក្សត្រិយ៍ នាម
( ម . ព . ក្សត្រ )។
-
ក្សត្រី នាម
ស្ដេចស្រី។
-
ក្សាន្ត គុណនាម
ដែលស្ងប់ស្ងាត់ចាកក្ដីទុក្ខ
-
ក្សិណ នាម
ដូចគ្នានឹងក្សណៈ។
-
ក្សិណក្ស័យ នាមកិរិយាសព្ទ
ការបាត់បង់សូន្យទៅក្នុងមួយស្របក់គឺការស្លាប់ភ្លាម។សព្វថ្ងៃប្រើជាកិ .
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។