វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 706 / 1268
-
រេណុ នាម
លំអង, ល្អង; លម្អិត; ផង់; ធូលី; កេសរផ្កា
-
រេណូ នាម
( ម . ព . រេណុ )។
-
រេតាមខ្យល់ គុណកិរិយា
( ព . ប្រ .) ងាកគំនិតតាមតែគេបំបែរ ( ប្រៀបដូចខ្លែងដែលរេតាមខ្យល់ )។
-
រេទីន នាម
ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើនោះមានកោសិការួសនឹងពន្លឺពីរបែបគឺកោសិកាកោននិងកោសិកាដំបង។
-
រេប័ស គុណនាម
ទាប, ថោក; ថោកទាប, ថោកថយ, ថយថោក; កាច, កោងកាច, អាក្រក់, គំរក់, ជួជាតិ; កំណាញ់
-
រេផៈ នាម
អក្សររ; ពាក្យ។
-
រេពល នាម
( ម . ព . រេហ៍ពល )។
-
រេរក កិរិយាសព្ទ
រកដោយរេគំនិត, ដោយលៃលក។
-
រេរង់ កិរិយាសព្ទ
រេចុះរេឡើងរង់ចាំ។
-
រេរា កិរិយាសព្ទ
រាចុះរាឡើងបង្អែបង្អង់
-
រេរាំ កិរិយាសព្ទ
រាំរេចុះរេឡើង; ( ព . ប្រ .) រេចុះរេឡើងទៅតាមខ្យល់ទឹកហូរជាដើម
-
រេល កិរិយាសព្ទគុណកិរិយា
ជ្រុលជ្រាលអំពីគំនរ, អំពីពំនូក; ទ្រេល; រណែល
-
រេវតី នាម
ឈ្មោះផ្កាយឫក្សទី២៧មានពួកផ្កាយ៣២ដួងប្រជុំគ្នាមានសណ្ឋានស្រដៀងនឹងរាងសម្ភោរ
-
រេសិចស្យុង នាម
ការកាត់ឬច្រឹបតាមវិធីវេជ្ជសាស្ត្រនូវផ្នែកសរីរាង្គខាងក្នុងណាមួយឬសរីរាង្គទាំងមូលបន្ទាប់មកត្រូវដេរភ្ជិតឬដេរតភ្ជាប់ឱ្យមានដំណើរការឡើងវិញ។
-
រេស៊ីស្ទីវីតេ នាម
រង្វាស់សមត្ថភាពរបស់សារធាតុមួយដើម្បីទប់នឹងលំហូរចរន្តអគ្គិសនី។រេស៊ីស្ទីវីតេតាងដោយអក្សរ p មានខ្នាតគិតជាអូមម៉ែត្រ (Ω.m)។
-
រេហ៍ពល នាម
ពួកយោធា, ពួកទាហាន, កងទ័ព
-
រេះ កិរិយាសព្ទ
( ម . ព . រែះ )។
-
រែក កិរិយាសព្ទនាម
នាំយកអ្វីៗដែលពាក់ព្យួរនៅចុងដងរែកមានទម្ងន់ស្មើភាគគ្នាទាំងពីរខាងដោយដាក់ដងរែកលើស្មាម្ខាង
-
រែកពុន កិរិយាសព្ទ
( ព . ប្រ .) ទទួលរ៉ាប់រងការងារឬទទួលបន្ទុកកិច្ចការណាមួយដ៏ធ្ងន់ធ្ងរ
-
រែង កិរិយាសព្ទគុណកិរិយា
រមែង, តែង; រមែងតែ, តែងតែ, ធ្លាប់តែ, ច្រើនតែ, សឹងតែ
-
រែងតែ គុណកិរិយា
( ម . ព . រែង )។
-
រែម នាម
( ប . ព .) មេម៉ូរីដែលស៊ីភីយូហាដវែរឬកម្មវិធីណាមួយអាចអានឬសរសេរទិន្នន័យបណ្ដោះអាសន្ន។
-
រែះ កិរិយាសព្ទ
ជ្រែះ, ធ្វើឱ្យដាច់ឱ្យរបេះបន្តិចៗដោយដែកមានមុខមុត
-
រៃ កិរិយាសព្ទនាម
ច្រាកប្រាក់កាសឬវត្ថុអ្វីៗឱ្យចេញរាល់គ្នាមានកំណត់ឬឱ្យចេញស្មើភាគគ្នា
-
រៃទឹក នាម
ឈើតូចមួយប្រភេទដុះក្នុងទឹកដែលមានដីខ្សាច់ឬថ្មលាយបែកជាគុម្ពតូចធំ; គេច្រើនយកឫសប្រើជាថ្នាំចាញ់ ( ថ្នាំស្ងោរផឹករម្ងាប់រោគចាញ់ )។
-
រោក នាម
( ម . ព . រោគ២)។
-
រោគ នាម
ការឈឺចាប់, ការឈឺចាក់ដោត, ជំងឺ, អាពាធ, អាម័យ
-
រោគក្សេម នាម
សេចក្ដីក្សេមចាករោគ, ដំណើរជាពីឈឺ។
-
រោគក្ស័យ នាម
ដំណើរអស់រោគហើយ; ការស្បើយរោគ។
-
រោគចុះផ្ទៃ នាម
រោគរាករូស, ចុះរាក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។