វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 704 / 1268
-
រឿង គុណនាមនាម
និទាន, សេចក្ដីតំណាល; ដំណើរ; សេចក្ដី; ហេតុ, ការណ៍, ដើមហេតុ; ទងគន្លង; អធិករណ៍។ល។
-
រឿងតេជ គុណនាម
តេជះរុងរឿងឬដែលមានតេជះរុងរឿង។
-
រឿងតេជះ គុណនាម
( ម . ព . រឿងតេជ )។
-
រឿងតំណាល នាម
រឿងដែលគេតំណាលប្រាប់។
-
រឿងនិទាន នាម
រឿងពិតដែលមានក្នុងគម្ពីរដីកា, ក្នុងប្រវត្តិសាស្ត្រ។
-
រឿងបុរាណ នាម
រឿងពីយូរអង្វែងមកហើយ។
-
រឿងប្រដិដ្ឋ នាម
រឿងនិទានដែលគេលើកផ្សំគឺរឿងដែលគេតែងឡើងខ្លួនឯង ( ហៅថារឿងលើកឬរឿងល្បើកក៏បាន )។
-
រឿងប្រតិដ្ឋ នាម
( ម . ព . រឿងប្រដិដ្ឋ )។
-
រឿងប្រថុជ្ជន នាម
រឿងហេតុដែលកំពុងប្រកុន។
-
រឿងផ្សះផ្សា នាម
រឿងវិវាទដែលត្រូវផ្សះផ្សាឱ្យសះជានឹងគ្នាពុំបាច់ជំនុំជម្រះ ( រឿងសម្របសម្រួល )។
-
រឿងព្រេង នាម
រឿងតំណាលពីព្រេងនាយ។
-
រឿងយឺតយ៉ាវ នាម
រឿងយូរអង្វែងហើយ។
-
រឿងរង្សី នាម
រស្មីរុងរឿង, រស្មីភ្លឺត្រចះ។
-
រឿងរះ នាម
រះភ្លឺត្រចះ។
-
រឿងរ៉ាវ នាម
រឿងប្រេះឆា, ដំណើរមោះមៃនឹងគ្នា, អធិករណ៍
-
រឿងស្រី នាម
សិរីដ៏រុងរឿងឬដែលមានសិរីរុងរឿង។
-
រឿងហេតុ នាម
ហេតុដែលកើតឡើងជារឿង។
-
រឿងអាស្រូវ នាម
រឿងអសីលធម៌ឬខុសច្បាប់ហើយធ្វើឱ្យសាធារណជនមានអារម្មណ៍ខកចិត្ត
-
រឿងឫទ្ធិ នាម
ឫទ្ធិរុងរឿងឬដែលមានឫទ្ធិរុងរឿង ( ពាក្យទាំងនេះច្រើនតែប្រើក្នុងកាព្យ )
-
រឿណរង្គ នាម
សមរភូមិទីចម្បាំង )
-
រឿនហ្លួង នាម
ក្រុមឱភាសមន្ត្រីឬក្រុមព្រះរាជមន្ទីរ
-
រឿយ គុណកិរិយា
គ្រឿន; ស្មើៗ; ញយ, ញឹកញយ
-
រៀង កិរិយាសព្ទគុណកិរិយា
ដាក់តាមលំដាប់; ធ្វើឱ្យត្រូវលំដាប់, ឱ្យត្រូវរបៀប, ឱ្យត្រូវជួរ, ឱ្យជាជួរ
-
រៀងខ្លួន
រាល់ខ្លួន, សព្វខ្លួន។
-
រៀងរាប
រៀងដរាប។
-
រៀងរាយ
រាយតាមលំដាប់។
-
រៀងរាល់ថ្ងៃ
រាល់ថ្ងៃជាដរាប។
-
រៀន កិរិយាសព្ទ
សិក្សា, ខំសង្កេតឱ្យចេះ, ទទួលយកចំណេះ; ហាត់, ហ្វឹក
-
រៀនចាំសព្ទ
រៀនចាំពាក្យប្រែពីភាសាមួយទៅភាសាមួយ។
-
រៀនផ្ទាល់ពីមាត់ កិរិយាសព្ទ
( ម . ព . រៀនផ្ទាល់មាត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។