រែក
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
នាំយកអ្វីៗដែលពាក់ព្យួរនៅចុងដងរែកមានទម្ងន់ស្មើភាគគ្នាទាំងពីរខាងដោយដាក់ដងរែកលើស្មាម្ខាង
ឧទាហរណ៍ រែកឧស, រែកអង្ករ។
-
2
នាម
ឈ្មោះល្បែងមួយប្រភេទស្រដៀងនឹងចត្រង្គខុសគ្នាតែឈ្មោះកូននិងការឈ្នះចាញ់, មានបែបឱ្យស៊ីរែកទាំងពីរខាងឬបើអ្នកម្ខាងទាល់ច្រកត្រូវអ្នកម្ខាងកៀរក្រសោបស៊ីបានទាំងអស់
ឧទាហរណ៍ លេងរែក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)