វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 66 / 1268
-
ក្រឡាគំនាល់ នាម
ទីដែលសម្រាប់គាល់ស្ដេចហៅក្រឡាគំនាល់ឬក្រឡាព្រះគំនាល់។
-
ក្រឡាច់ គុណកិរិយាគុណនាម
ដែលមិននឹងមិនជាប់រអិលចុះរអិលឡើងក្នុងកិរិយាអង្គុយឬជិះ
-
ក្រឡាញ គុណនាម
ដែលមើលឃើញច្បាស់
-
ក្រឡាញ់ នាម
ឈ្មោះឈើមួយប្រភេទមានផ្លែបរិភោគបាន។
-
ក្រឡាដុងដោរ នាម
( ព . បុ .) ផ្ទៃដីព្រៃ។
-
ក្រឡាតបៈ នាម
( ព . បុ .) ផ្ទៃក្រឡាដីព្រៃដែលតាំងពិធីតបៈ។
-
ក្រឡាន នាម
បាយដំណើបចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិលនិងខ្ទិះដូងជាដើម។
-
ក្រឡាបញ្ជី នាម
ឋានន្តររបស់មន្ត្រីជាន់កណ្ដាលខាងតុលាការជាស្មៀនសម្រាប់កាន់កាប់បញ្ជីនិងសំណុំរឿងផ្សេងៗជាដើម។
-
ក្រឡាបន្ទំ នាម
ទីដែលស្ដេចផ្ទំហៅក្រឡាបន្ទំឬក្រឡាព្រះបន្ទំ។
-
ក្រឡាប់ កិរិយាសព្ទ
ប្រែពីផ្ងារទៅផ្កាប់
-
ក្រឡាប់ចាក់ គុណនាម
ដែលប្រែប្រួលផ្លាស់ប្ដូរខ្លាំងភ្លាមៗ, ដែលបត់បែនយ៉ាងរហ័ស
-
ក្រឡាប្រឹថពី
ក្រឡាផ្ទៃប្រឹថពីទាំងមូល។
-
ក្រឡាពាស នាម
ឋានន្តររបស់មន្ត្រីស័ក្ដិតូចខាងអាណាចក្រសម័យជាន់ដើម។ពួកស្នង, ពួកស្មត់។
-
ក្រឡាព្រះគំនាល់ នាម
( ម . ព . ក្រឡាគំនាល់ )។
-
ក្រឡាព្រះបន្ទំ នាម
( ម . ព . ក្រឡាបន្ទំ )។
-
ក្រឡាភ្លើង នាម
ឈ្មោះខ្មោចព្រាយមួយយ៉ាងតាមជំនឿខ្មែរបុរាណហៅថាព្រាយក្រឡាភ្លើង។
-
ក្រឡាមហាប្រឹថពី នាម
( ម . ព . ក្រឡាប្រឹថពី )។
-
ក្រឡាស់ កិរិយាសព្ទ
ប្រែពីផ្កាប់មកជាផ្ងារពីផ្ងារទៅជាផ្កាប់
-
ក្រឡាហោម នាម
ឋានន្តររបស់មន្ត្រីជាន់ខ្ពស់ខាងអាណាចក្រសម័យជាន់ដើម
-
ក្រឡិច កិរិយាសព្ទ
គេចដោយស្នៀត, ដោយឧបាយកល, គេចកែគេចប្រែឱ្យខុស។
-
ក្រឡិត គុណនាម
( ព . អា .) ដែលមិនជិតមុខ។
-
ក្រឡិតក្រឡាញ
( ព . អា .) ( ម . ព . ក្រឡិត )។
-
ក្រឡឹង កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យមូលដោយគ្រឿងវិលនិងដែកចាក់ដែលហៅថាគ្រឿងក្រឡឹង
-
ក្រឡឹប គុណនាម
ខ្លីខុប
-
ក្រឡឹម គុណនាម
ដែលលេចចេញមិនអស់, ដែលមើលទៅឃើញកំប្លឹម
-
ក្រឡឺម គុណកិរិយា
ប្លឺម : ដែលខានឃើញមុខហើយលោតែឃើញមកដល់
-
ក្រឡុក កិរិយាសព្ទ
ច្របល់ចូលគ្នាដោយអង្រួនឬបង្វិល
-
ក្រឡុញ គុណនាម
ដែលខ្លីពេកណាស់
-
ក្រឡុប គុណនាម
ខុប
-
ក្រឡូម គុណនាម
ដែលរួមមាត់ធំបាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។