វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 63 / 1268
-
ក្រមការ នាម
ងារក្នុងតំណែងរាជការឃុំ។
-
ក្រមប់ គុណនាម
ហើមឬធាត់, ទាលដូចមុខត្រីក្រមម
-
ក្រមម នាម
ឈ្មោះត្រីឥតស្រកាមួយប្រភេទសន្តានត្រីកែសតែតូចខ្លីធាត់កន្តុលមុខក្រមប់ដូចជាហើម។មានរឿងព្រេងបុរាណនិយាយថាត្រីក្រមមទៅដណ្ដើមពិសដែលពស់ថ្លាន់ខ្ជាក់មិនទាន់គេដោយក្នុងវេលានោះខ្លួនជាប់ក្នុងលបក៏កើតទោមនស្សយំទាល់តែហើមមុខ។
-
ក្រមរ នាម
ខ្ទុះឈាមដែលខះនៅមុខកមដំបៅជាដើមឬសំបកឈើស្រទាប់ក្រៅដែលក្រៀមគ្រាត
-
ក្រមសីលធម៌ នាម
សំណុំវិធានឬសេចក្ដីណែនាំដែលចែងអំពីទង្វើប្រកបដោយសីលធម៌របស់ស្ថាប័នឬមនុស្សមួយក្រុមនិងអាកប្បកិរិយាថ្លៃថ្នូរដែលត្រូវប្រតិបត្តិតាមសម្រាប់បុគ្គលដែលនៅក្នុងស្ថាប័នឬក្រុមមនុស្សនោះ
-
ក្រមា នាម
សំពត់ត្បាញដោយអំបោះមានក្រឡាខ្វែងសម្រាប់ផ្លាស់ងូតទឹកបង់កជួតក្បាល។ល។
-
ក្រមាច គុណនាម
ធំកំពាង, ក្រអាញ
-
ក្រមាច់ គុណនាម
ដែលចេះកំប្លែងដោយវាចាឬដោយអវយវៈមានញាក់មុខញាក់មាត់ជាដើមគួរឱ្យសើច
-
ក្រមាល់ នាម
ចំនួនឫស្សី៣០ដើម
-
ក្រមាំ គុណនាម
ដែលធំមានកម្រាស់ឬធាត់មានកម្រាស់
-
ក្រមិចក្រមើម គុណនាម
ដែលកំប្លែងបែបស្វា
-
ក្រមី នាម
ស្រមើលមេចម្លងរោគ
-
ក្រមឹម គុណនាម
ដែលចេញអាត្មាមិនអស់, មិនជាក់ស្ដែងគ្រាន់តែឃើញបន្តិចៗដូចយ៉ាងអើតតែមុខបញ្ចេញមកឱ្យឃើញ
-
ក្រមឺម គុណនាម
( ម . ព . ក្រឡឺម )។
-
ក្រមុប គុណនាម
ដែលខ្លីហើយទាបកន្តប។
-
ក្រមុំ នាម
ស្រីមានអាយុ១៥ឬ១៦ឆ្នាំគ្រប់ការកំណត់ឱ្យមានប្ដីបាន; បើវាតសព្ទនេះឱ្យទូលាយទៅទៀតគឺស្រីណាមិនដែលមានប្ដីទោះអាយុហួសពី១៦ឆ្នាំទៅទល់នឹង៥០ឆ្នាំក្ដីគេហៅថា " ចាស់ក្រមុំ ", ជួនកាលយកពាក្យសៀមមកហៅថា " សាវកែ " វិញ, ប្រែថា " ក្រមុំចាស់ "។
-
ក្រមួន នាម
វត្ថុមានពណ៌លឿង, លឿងចាស់, លឿងខ្ចីឬពណ៌សក៏មានជាវត្ថុមានអាការទន់ស្អិតធ្វើជាទៀនអុជបាន, កើតពីទឹកមាត់ឃ្មុំ
-
ក្រមួនមាត់ នាម
ក្រមួនដែលស្លលាយនឹងប្រេងនិងគ្រឿងក្រអូបឯទៀតសម្រាប់លាបបបូរមាត់។
-
ក្រមៅ គុណនាម
ក្រហមចាស់គឺក្រហមខ្លាំងណាស់ជិតតែនឹងខ្មៅតែមើលទៅនៅស្គាល់ជាពណ៌ក្រហម
-
ក្រមៅថត នាម
ឈ្មោះនំបង់ខ្លាញ់រាងមូលមួយប្រភេទធ្វើពីអំបុកច្របល់ជាមួយម្សៅដូងកោសស្ករនិងមានស្នូលចេកពងមាន់។
-
ក្រយា នាម
ភោជនាហារ ( ពាក្យខ្ពស់ )
-
ក្រយាតំណាំង នាម
របស់ដែលយកទៅដាក់តាំងគ្នានៅក្រឡាក្រម។
-
ក្រយាព្រះស្ងោយ នាម
( ម . ព . ក្រយាស្ងោយ )។
-
ក្រយាសម្ពាន់ នាម
ឈ្មោះស្រូវខ្សាយមួយប្រភេទ
-
ក្រយាស្ងោយ នាម
ភោជនាហារសម្រាប់ថ្វាយស្ដេចសោយ។
-
ក្រយៅ នាម
កន្លែងដែលមានសក់ឬរោមដុះវិលជុំវិញនៅក្បាលនៅខ្លួនឬអវយវៈឯទៀតរបស់មនុស្សឬសត្វ។
-
ក្ររហាមដូចអណ្ដើកចូលភ្លើង
ដែលក្រីក្រលំបាកលំបិនក្រៃពេកបានព្រឹកខ្វះល្ងាចព្រួយចិត្តខ្លាំងបង្ហូរទឹកភ្នែករហាមមិនសូវស្រាកប្រហែលដូចអណ្ដើកប្រទះត្រូវភ្លើងឆេះព្រៃ។
-
ក្រលៀន នាម
កៀនភ្លៅ។
-
ក្រវង់ គុណនាម
មូលជាវង់
-
ក្រវល់ នាម
ទីក្បែរខាង, ទីតូចចង្អៀត, ម្ដុំ, កំលុង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។