វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 65 / 1268
-
ក្រសួងពាណិជ្ជការ
ក្រសួងត្រួតត្រាលើពួកអ្នកធ្វើជំនួញ, ក្រសួងខាងជំនួញ។
-
ក្រសួងសាធារណការ
ក្រសួងមេការសម្រាប់រាជការ, ក្រសួងដែលទទួលបន្ទុកខាងស្ថាបនានិងជួសជុលផ្លូវថ្នល់ស្ពានជាដើម។
-
ក្រសួងសាធារណសុខាភិបាល
ឈ្មោះក្រសួងពេទ្យក្នុងប្រទេសកម្ពុជា។
-
ក្រសៀន នាម
អក្សរដែលកើតពីស្នាដៃសរសេរយ៉ាងល្អិត
-
ក្រសែ នាម
ជំនួរវង្សត្រកូល, ទំនងលំអាន
-
ក្រសែភ្នែក នាម
ខ្សែភ្នែកនៃការសម្លឹងមើលអ្វីមួយ
-
ក្រសោប កិរិយាសព្ទ
ក្រសាវសរពើវត្ថុដោយដៃទាំងពីរយកមកឱប។
-
ក្រស័យ នាម
រោគស្គមរីង, រោគរីងរៃ
-
ក្រស្នា នាម
ឈ្មោះរុក្ខជាតិម្យ៉ាងពួកក្លាំពាក់, ចន្ទន៍ខ្លឹមមានក្លិនក្រអូបគេច្រើននិយមប្រើធ្វើជាថ្នាំកែរោគ។
-
ក្រហត គុណនាម
ស្រឡះមើលមិនទើស, គ្រលួង
-
ក្រហម គុណនាម
ដែលមានពណ៌ដូចឈាមឬដូចជាតហិង្គុល
-
ក្រហមព្រួល គុណនាម
ក្រហមស្ទើរ។
-
ក្រហមព្រួលៗ គុណនាម
( ម . ព . ក្រហមព្រួល )។
-
ក្រហល់ កិរិយាសព្ទគុណនាម
តឹងទញ់ដូចជាហល់
-
ក្រហល់ក្រហាយ គុណនាមគុណកិរិយា
ដែលតឹងទញ់ដោយហល់និងក្ដៅផ្សា
-
ក្រហាយ គុណនាម
ក្ដៅផ្សា
-
ក្រហូង នាម
ទីដែលខូង
-
ក្រហួង គុណនាម
( ម . ព . គ្រហួង )។
-
ក្រហួច គុណនាម
ដែលជាប្រហោងតូច
-
ក្រហួប គុណនាម
( ម . ព . គ្រហួប )។
-
ក្រហេង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រហូង
-
ក្រហេត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រហត
-
ក្រហេវ គុណនាម
ដែលតូចជ្រៅហើយបត់បែន។
-
ក្រហែង នាម
ប្រហោងដីដែលប្រេះ, រង្វះដី
-
ក្រហែត គុណនាម
អំពីភ្នែកឬមាត់ដែលខំប្រឹងបើកឱ្យធំឡើងដើម្បីសំដែងកិរិយាឱ្យគេខ្លាច
-
ក្រឡ នាម
របស់សម្រាប់ប្រើប្រាស់មានសណ្ឋានដូចពាងតែតូចជាង, ធ្វើដោយដីដូចគ្នា
-
ក្រឡក កិរិយាសព្ទ
រញ្ជួយ, និយាយបានតែសភាវៈរាវ, ចិត្តនិងធាតុ
-
ក្រឡង់ គុណនាមនាម
ដែលមានសណ្ឋានមូលហើយច្បាស់
-
ក្រឡា នាម
លាន; ឋានរាបមានជាខណ្ឌៗ
-
ក្រឡាក្រម នាម
ទីដែលចៅក្រមពិភាក្សាក្ដីហៅក្រឡាក្រម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។