វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 560 / 1268
-
ភ្លៀងមាត្រ នាម
ការវាយតម្លៃបរិមាណនៃកំណកអាកាសដែលធ្លាក់នៅទីកន្លែងណាមួយនិងក្នុងពេលវេលាជាក់លាក់ណាមួយ។គេគណនាបរិមាណនៃកំណកអាកាសនេះដោយភ្លៀងម៉ែត្រ ( ឧបករណ៍វាស់ទឹកភ្លៀង )។
-
ភ្លៀងម៉ែត្រ នាម
ឧបករណ៍សម្រាប់វាស់បរិមាណនៃកំណកអាកាសនៅទីកន្លែងណាមួយ។
-
ភ្លៀងរលឹម នាម
ភ្លៀងខ្លះរលឹមម្ដងៗ។
-
ភ្លៀងស្បើយ
ភ្លៀងអន់, ភ្លៀងនៅមានតិចតួច។
-
ភ្លៀងស្រំ
ភ្លៀងធ្លាក់ខ្លាំងខ្ជោកៗ។
-
ភ្លៀងអាស៊ីដ នាម
ទម្រង់នៃកំណកអាកាសដូចជាភ្លៀងជាដើមដែលផ្ទុកទៅដោយសារធាតុអាស៊ីដ។
-
ភ្លេង នាម
តន្ត្រី, គ្រឿងដេញដំផ្លុំកូតផ្សេងៗសម្រាប់កម្សាន្តចិត្តឬសម្រើបចិត្ត
-
ភ្លេងជាតិ នាម
ភ្លេងផ្លូវការរបស់ជាតិ
-
ភ្លេងនគររាជ
( ម . ព . ភ្លេងអង្គររាជ )។
-
ភ្លេងភ្លាត់
ភ្លេងដែលមានល្បិចចង្វាក់ផ្សេងៗឬបទភ្លេងតូចៗរាយរងផ្សេងៗ ( ព . សា .)។
-
ភ្លេងមួយវង់ នាម
ភ្លេងមួយពួកឬមួយក្រុម។
-
ភ្លេងសាកល
ភ្លេងដែលមានលំនាំត្រូវគ្នាក្នុងលោកទាំងមូល។
-
ភ្លេងអង្គររាជ
ឈ្មោះបទភ្លេងខ្មែរមួយប្រភេទមានដើមកំណើតនៅអាណាខេត្តនគររាជដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះហៅថាអង្គររាជក្លាយ ( នគររាជក្លាយ ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឱ្យឃ្លាតផ្សេងខ្លះពីលំនាំដើមហៅថាអង្គររាជជើងព្រ ( នគររាជជើងព្រៃ )។
-
ភ្លេច កិរិយាសព្ទ
ចាំមិនបាន, នឹកមិនឃើញ
-
ភ្លេចខ្លួន
ភ្លាំងគំនិតមិនគិតពីដំណើរខ្លួន
-
ភ្លេចឈ្មោះ
នឹកឈ្មោះគេពុំឃើញ។
-
ភ្លេចត្រចៀក
ធ្វេសស្មារតីមិនប្រុងត្រចៀកស្ដាប់ឬមិនប្រុងប្រយ័ត្នថែរក្សា។
-
ភ្លេចបាយភ្លេចទឹក គុណកិរិយា
( ព . ប្រ .) ដែលឈប់ឬលែងនឹកនាដល់ការបរិភោគដោយរវល់ខ្លាំងជក់នឹងអ្វីមួយឬកើតទុក្ខជាខ្លាំង )
-
ភ្លេចភ្លាំង
ភ្លេចដោយភ្លាំងស្មារតី។
-
ភ្លេចមុខ
ចាំមុខគេពុំបាន។
-
ភ្លេចមុខភ្លេចក្រោយ
( សំនួន .) ភ្លេចញឹកញយម្ដងភ្លេចនេះម្ដងភ្លេចនោះ
-
ភ្លេចរបស់
ចោលរបស់ដោយមិនបានចាប់ភ្លឹក។
-
ភ្លេចស្រឡះ
ភ្លេចសូន្យឈឹង។
-
ភ្លែត គុណកិរិយា
ដែលរហ័សភ្លាម, រហ័សណាស់
-
ភ្លែមៗ គុណកិរិយា
អំពីអាការដែលលៀនអណ្ដាតលិទ្ធខ្វៃៗ
-
ភ្លែល គុណកិរិយា
ធ្លែល
-
ភ្លោះ គុណនាម
ដែលកើតចេញមកមួយគូ
-
ភ្លៅ នាម
ប៉ែកជើងពីត្រឹមខាងលើជង្គង់ឡើងមកដល់ក្រលៀន។
-
ភ្លៅកង្កែប នាម
ឈ្មោះស្មៅអណ្ដែតទឹកមួយប្រភេទដើមមានសណ្ឋានស្រដៀងនឹងភ្លៅកង្កែបច្រើនដុះអាស្រ័យនឹងត្រឹបឬបឿន, ប្រើការធ្វើអន្លក់បាន។
-
ភ្លៅក្ងោក នាម
ឈ្មោះស្មៅមួយប្រភេទដើមមូលៗសាច់ស្វិតបែបភាពជាពួកប្រទាល, ប្រើការធ្វើជាបន្លែបាន, គេហៅថាដើមភ្លៅក្ងោក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។