វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 558 / 1268
-
ភ្លាត់ភ្លាំង
ភ្លាត់ដោយភ្លេចភ្លាំង។
-
ភ្លាត់មាត់
ជ្រលួសឬរបូតសម្ដីដោយភ្លាត់ភ្លាំងឬក៏លាន់មាត់ដោយភ្លាត់។
-
ភ្លាត់ស្នៀត
លង់ស្នៀត, លង់ល្បិច។
-
ភ្លាម គុណកិរិយា
រួសរាន់
-
ភ្លាវ គុណនាម
ដែលមានរសប្រហាតស្ទើរសាបស្ទើរប្រៃស្ទើរជូរ។
-
ភ្លាវមាត់
ប្រហាតមាត់នាំឱ្យបរិភោគភោជនាហារឬផឹកទឹកទៅភ្លាវៗ។
-
ភ្លាស កិរិយាសព្ទ
ដើរឬស្ទុះស្ទាភ្លែតៗឥតបើគិតប៉ះទង្គិចនេះនោះរឿយៗ
-
ភ្លាំង កិរិយាសព្ទនាម
ឈ្មោះឈើតូចមួយប្រភេទដើមតូចៗទាបៗផ្លែតូចៗមូលៗជាចង្កោមៗផ្លែទុំមានសម្បុរសរលោង។
-
ភ្លាំងភ្លាត់ កិរិយាសព្ទ
( ម . ព . ភ្លាត់ភ្លាំង )។
-
ភ្លាំងភ្លេច
( ម . ព . ភ្លេចភ្លាំង )។
-
ភ្លី នាម
ផ្នត់ ( សម្រាប់តែសម្លៀកបំពាក់ឬសក់អ៊ុត )
-
ភ្លីភ្លើ គុណនាមគុណកិរិយា
ដែលភ្លើៗ, ល្ងេល្ងើ
-
ភ្លីះភ្លែះ គុណនាម
ពភ្លីះពភ្លែះ។
-
ភ្លឹក កិរិយាសព្ទ
រលត់ស្មារតីស្លុងជ្រៅមិនដឹងខ្លួនដោយឈឺដាបខ្លាំង ( ទីទៃពីដេកលក់តាមធម្មតា )
-
ភ្លឹង គុណនាម
ដែលត្រង់ស្ដូក, ស្ដូកស្ដឹង
-
ភ្លឹប គុណកិរិយា
ដែលលឹបបាត់ភ្លាម, ដែលរលត់ដោយរហ័ស
-
ភ្លឹបភ្លែត គុណកិរិយា
ដែលលឹបចូលហើយលៀនឬលេចចេញមកវិញរឿយៗ។
-
ភ្លឹបភ្លែតៗ គុណកិរិយា
( ម . ព . ភ្លឹបភ្លែត )។
-
ភ្លឹមភ្លែត គុណកិរិយា
ដែលភ្លឹមៗភ្លែតៗគឺដែលភ្លឺភ្លឹមៗហើយមានពន្លឺស្ទុះភ្លែតៗម្ដងៗ។
-
ភ្លឹមភ្លែតៗ គុណកិរិយា
( ម . ព . ភ្លឹមភ្លែត )។
-
ភ្លឹមៗ គុណនាម
ដែលភ្លឺលឹមៗស្ទើរតែនឹងរលត់
-
ភ្លឹះៗ គុណកិរិយា
ដែលប៉ប្រិចភ្នែកម៉ក់ៗតិចៗរឿយៗ, មឹះៗ
-
ភ្លឺ កិរិយាសព្ទនាម
បញ្ចេញពន្លឺ, ឱ្យពន្លឺ; យល់ច្បាស់។
-
ភ្លឺចែស
ភ្លឺច្បាស់។
-
ភ្លឺព្រាងៗ
ដែលភ្លឺបន្តិចៗព្រឹមៗ។
-
ភ្លឺព្រោងព្រាយ
ភ្លឺពណ្ណរាយគឺភ្លឺចេញរស្មីរាយព្រាតៗ។
-
ភ្លឺស្រឡះ
ភ្លឺច្បាស់។
-
ភ្លឺស្វាង គុណនាម
ដែលនៅចាំស្មារតី, ភ្លឺស្រឡះ; ត្រចះត្រចង់, រុងរឿង
-
ភ្លុក នាម
អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួចកាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតាតែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះហៅថាភ្លុកទក។
-
ភ្លុង ឧទានសព្ទ
សូរឮដោយធ្លាក់, ទម្លាក់, បោះ, ចោលអ្វីៗដែលតាន់ដែលធ្ងន់ទៅក្នុងទឹក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។