វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 454 / 1268
-
ប្រផូរ គុណនាម
( ដូចគ្នានឹងប៉ផូរដែរ )។
-
ប្រផេញ នាម
ឈ្មោះឈើតូចស្លឹកល្អិតស្រដៀងនឹងស្លឹកអម្ពិល, មានផ្កាផ្លែចេញពីស្លឹក, មាន២ប្រភេទគឺប្រផេញញីមានផ្កាសម្បុរស, ប្រផេញឈ្មោលមានផ្កាក្រហម។
-
ប្រផេះ គុណនាម
ដែលមានសម្បុរដូចផេះគឺស្ទើរសស្ទើរខ្មៅ
-
ប្រផ្នូល នាម
( ម . ព . ផ្នូល )។
-
ប្រព គុណនាម
ដែលប្រតោងប្រគង, ប្រទាក់គ្នា, ដែលប្រតោងគងលើគ្នាឬផ្អោបគ្នា។
-
ប្រពន្ធ នាម
ស្ត្រីជាចំណងគូនឹងបុរស ( ភរិយា )។ — មួយសោតព្រះពុទ្ធទេស្នាចំហុតថារីភរិយាមានប្រាំពីរស្មោះបួននោះចិត្តជាបីនោះមោហាចិត្តខូចងាយដាយ។ឯប្រពន្ធជាឯកឈ្មោះមាតា- ភរិយាដូចម្ដាយឈឺឆ្អាលកូនខ្លួនរែងស្ងួនមិនណាយមិននឹករសាយចិត្តចាំអាណិត។កូនទុក្ខទោសម្ដេចខ្សត់ក្រច្រើនតិចខឹងខុសខូចចិត្តព្រាត់ប្រាសយូរលង់ពុំបង់បែកចិត្តគង់ចាំចិត្តគិតឈឺឆ្អាលកូនស្មោះ។ប្រពន្ធណាគាប់ឈឺឆ្អាលប្ដីខ្ជាប់ចិត្តចាំកាន់កោះដូចម្ដាយស្រឡាញ់កូនពេញពីពោះហៅប្រពន្ធនោះថ្លៃឥតផ្ទឹមដល់។ប្រពន្ធជាទ្វីឈ្មោះហៅទាសី- ភរិយាដូចកល់ខ្ញុំនឹងអម្ចាស់ប្រើណាស់ខ្វាយខ្វល់អាចមត់ទប់ទល់ទម្ងន់បម្រើ។មិនមានទំនេរទោះម្ចាស់វាយជេរអត់ឱនស័រពើតាមតែបង្គាប់ប្រញាប់ចង់ធ្វើចិត្តពុំសើវ៉ើចៀសវាងក្រោធា។ប្រពន្ធណាអត់ឱនអង្គអំណត់ខ្លាចប្ដីអាត្មាដូចខ្ញុំនឹងម្ចាស់ខ្លាចណាស់ធានាប្រពន្ធនោះជាប្រសើរសុខសូន្យ។ប្រពន្ធជាត្រីឈ្មោះភគិនី- ភរិយាដូចប្អូនស្រឡាញ់បងពិតលំអិតលំអូនទទួលដំបូន- មានមាត់ពាក្យបង។ផ្ដាច់ផ្ដួលតែមួយនឹងចងជាត្រួយចិត្តចាំបំណងពំនាក់ពំនឹងពាក់ពឹងប៉ុនប៉ងតែនឹងអង្គបងឥតម៉ៃទីទៃ។ប្រពន្ធណាចូលនឹងប្ដីមួយមូល- ចិត្តជាប់អាល័យដូចប្អូននឹងបងចាំចងអាស្រ័យប្រពន្ធនោះថ្លៃមធ្យមពេកពិត។ប្រពន្ធចត្វាឈ្មោះហៅសខា- ភរិយាដូចមិត្រ- សំឡាញ់ស្រឡាញ់អស់អញពេកពិតស្មើខ្លួនស្មើចិត្តស្ម័គ្រស្មោះចិន្តា។បើមិត្រទៅបាត់ស្ងប់ស្ងួតមុខមាត់ទុក្ខទន់ទយាឃើញមុខមកបានចិត្តក្សាន្តសោះសាស្រស់ស្រួលភក្ដ្រានិរទុក្ខសោកសៅ។ប្រពន្ធណាចិត្តស្រឡាញ់ប្ដីពិតគ្មានក្នុងគ្មានក្រៅដូចមិត្រនិងមិត្រចងចិត្តជាប់នៅប្រពន្ធនោះហៅឧត្តមក្រមាន។សម្ដែងភរិយាទាំងបួនសឹងជាក្រស្រីធ្វើបានបើស្រីណាគិតផ្ចង់ចិត្តសន្តានស្រឡាញ់ប្ដីប្រាណដូចធម៌ទេស្នា។លោកថាស្រីនោះឮកេរ្តិ៍ពីរោះទួទៅនានាបើអស់ជីវិតនៅឋិតសួគ៌ាចៀសចាកចតុរា- បាយបាបទុក្ខភ័យ។ប្រពន្ធពុំជាឈ្មោះវធកា- ភរិយាដូចនៃសត្រូវចាំចងទោសផងសព្វថ្ងៃប្រពន្ធចង្រៃប្ដីមានតែទុក្ខបើប្ដីខុសចិត្តវាគ្មានអាណិតខេរខឹងច្រអុកចាំចងទោសប្ដីស្រដីកិកកុកឱ្យមាត់ឱ្យមុខវាសវាងវ្ហោះវ្ហើយ។សុខទុក្ខសាំទាំវាមើលបំណាំនៅស្ងៀមព្រងើយពុំជួយទុក្ខភ័យដោះដៃកន្តើយស្លាប់ដោយរស់ដោយគ្មានចិត្តមេត្រី។ចោរីភរិយាប្រពន្ធពុំជាលបលួចទ្រព្យប្ដីគ្មានចិត្តករុណាមេត្តាប្រណីរបស់ទ្រព្យអ្វីលក់ចាយអស់ធួន។អយ្យាភរិយាប្រពន្ធពុំជាតម្កើងតែខ្លួនចេះតែប្រើប្ដីឥតបីមានស្ងួតធ្វើឫកណាំនួនទុកប្ដីដូចខ្ញុំ។ប្រពន្ធទាំងបីធ្លាក់ទៅអវិចីរងទុក្ខដំណំក្នុងខ្ទះភ្លើងក្ដៅយូរនៅក្រៀមក្រំព្រោះចិត្តខ្លួនធំជាងប្ដីអាត្មា។ឯប្រពន្ធបួន- មុខនោះគួរស្ងួនយកជាភរិយានឹងកើតរបស់កេរ្តិ៍យសសក្ដាថ្កើងពូជពង្សាសោយសុខថេរឋិត។សម្ដែងបរិយាយភរិយាទាំងឡាយប្រាំពីរចរិតទាំងជួទាំងជាពណ៌នាពោលពិតចែងចប់ពិនិត្យតាមអត្ថគាថា។៚។
-
ប្រពលកម្ម នាម
ការបង្កើននូវកម្លាំងគុណភាពឬបរិមាណឱ្យខ្ពស់ខ្លាំង។
-
ប្រពលភាព នាម
កម្រិតឬបរិមាណនៃកម្លាំងឬថាមពលដែលមាននៅក្នុងអ្វីមួយ; អាំងតង់ស៊ីតេ។
-
ប្រពលវប្បកម្ម នាម
ការធ្វើកសិកម្មតាមបច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់។
-
ប្រពាក់ កិរិយាសព្ទ
( ម . ព . ពពាក់ )។
-
ប្រពាត កិរិយាសព្ទ
ចេញឃ្លាតចាកលំនៅប្រក្រតី ( ប្រើចំពោះតែ ( រ . ស .)
-
ប្រពាន កិរិយាសព្ទ
( ម . ព . ពពាន )។
-
ប្រពាយ នាម
ឈ្មោះវល្លិដំណាំមួយប្រភេទផ្លែប្រើជាអន្លក់, បន្លែ
-
ប្រពាល នាម
ឈ្មោះរតនៈ, ត្បូងមួយប្រភេទ
-
ប្រពាលរ័ត្ន នាម
កែវប្រពាល។
-
ប្រពាស កិរិយាសព្ទ
( ម . ព . ប្រពាត )។
-
ប្រពូន កិរិយាសព្ទ
( ម . ព . ពពូន )។
-
ប្រពៃ គុណកិរិយាគុណនាម
ល្អ, ស្រួល; ត្រឹមត្រូវ
-
ប្រពៃណី នាម
( ម . ព . បវេណី )។
-
ប្រពោធនកម្ម នាម
ការមានថាមពលឡើងវិញ, ការងើបឡើងវិញ, ការរស់ឡើងវិញ, ការធ្វើឱ្យសកម្មធ្វើឱ្យមានសុខភាពល្អធ្វើឱ្យមានកម្លាំងឡើងវិញ។
-
ប្រពោធនីយ គុណនាម
ដែលអាចធ្វើឱ្យដឹងខ្លួនឡើងវិញបាន, ដែលអាចធ្វើឱ្យមានកម្លាំងវិញបាន, ដែលអាចធ្វើឱ្យមានចលនាឬមានជីវិតឡើងវិញបាន។
-
ប្រព័ន្ធ កិរិយាសព្ទនាម
( ប . ព .) បណ្ដុំនៃវត្ថុសម្ភារ : ជាដើមដែលអាចភ្ជាប់ឬដំណើរការជាមួយគ្នា, បណ្ដុំនៃគំនិតទ្រឹស្ដីឬគោលការណ៍នីតិវិធីសម្រាប់ធ្វើអ្វីមួយ, បណ្ដុំសរីរាង្គនៃមនុស្សឬសត្វដែលកំពុងដំណើរការ
-
ប្រព័ន្ធគមនាគមន៍ នាម
( ប . ព .) បណ្ដុំសមាសធាតុគមនាគមន៍ដែលមានហាដវែរសុសវែរនិងកាណាល់។
-
ប្រព័ន្ធគាំពារសង្គម នាម
គោលនយោបាយជាតិដែលរាជរដ្ឋាភិបាលដាក់ចេញជាសកម្មភាពនានាដើម្បីផ្តល់នូវសុខសុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវកាយដល់ប្រជាជនក្នុងសង្គមហើយផ្ដោតលើសសរស្តម្ភពីរគឺប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម
-
ប្រព័ន្ធនិយោជន៍ នាម
ប្រព័ន្ធគ្រប់គ្រងបុគ្គលិកដោយផ្អែកលើសមត្ថភាពបទពិសោធការងារចំណេះដឹងចំណេះធ្វើនិងទៅតាមទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗសំដៅជំរុញផលិតភាពការងារ។
-
ប្រព័ន្ធផ្សព្វផ្សាយ នាម
ប្រព័ន្ធនៃដំណឹងនិងព័ត៌មានដូចជាកាសែតទស្សនាវដ្ដីវិទ្យុនិងទូរទស្សន៍ជាដើមដែលផ្សព្វផ្សាយដល់មហាជន។
-
ប្រព័ន្ធពហុបក្ស នាម
ប្រព័ន្ធនយោបាយនៃលទ្ធិប្រជាធិបតេយ្យដែលមានគណបក្សនយោបាយច្រើនចូលរួមក្នុងសកម្មភាពនយោបាយឬក្នុងការដឹកនាំប្រទេស។
-
ប្រព័ន្ធព្រះអាទិត្យ នាម
សមូហកម្មនៃព្រះអាទិត្យនិងភពនានាដែលមានគន្លងនៅជុំវិញព្រះអាទិត្យ។ប្រព័ន្ធព្រះអាទិត្យមានភពប្រាំបីគឺភពពុធភពសុក្រភពផែនដីភពអង្គារភពព្រហស្បតិ៍ភពសៅរ៍ភពអ៊ុយរ៉ានុសនិងភពណិបទូន។
-
ប្រព័ន្ធវណ្ណៈ នាម
ការចែកវណ្ណៈសង្គមនៅក្នុងសាសនាហិណ្ឌូដែលបានចាប់ផ្ដើមនៅឆ្នាំ៧០០មុនគ្រិស្តសករាជក្នុងនោះមានវណ្ណៈ៤គឺព្រាហ្មណ៍ក្សត្រិយ៍វៃស្យៈនិងសូទ្រៈ។ក្រៅពីវណ្ណៈទាំងបួននេះមានពួកចណ្ឌាលដែលជាមនុស្សកើតចេញពីបិតាវណ្ណៈសូទ្រៈនិងមាតាវណ្ណៈព្រាហ្មណ៍។
-
ប្រព័ន្ធស្រោចស្រព នាម
ប្រព័ន្ធផ្គត់ផ្គង់ទឹកមានទំនប់អាងទឹកប្រឡាយជាដើមសម្រាប់បម្រើផ្ទៃដីកសិកម្ម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។