វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 456 / 1268
-
ប្រមាត់ដី នាម
ឈ្មោះស្មៅពួកប្រមាត់កង្កែបមានរសល្វីងឆ្អិតស្រដៀងនឹងរសទឹកប្រមាត់, ប្រើជាបន្លែស្លស្រឡក់បាន, រាប់អានថាជាសម្លកែរោគគ្រុនស្រៀវ។
-
ប្រមាថ នាម
ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឱ្យគេលំបាក; ការមើលងាយគេ
-
ប្រមាទ នាម
ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស។
-
ប្រមឹក នាមគុណនាម
អ្នកដែលកាន់ទម្លាប់ផឹកសុរាដល់ស្រវឹង; ដែលញៀនឬជាប់សុរា
-
ប្រមុខ គុណនាម
ដែលជាប្រធាន, ជាធំបំផុត, ចម្បង; ដែលប្រសើរក្រៃលែង; ដែលជាឯក, ជាទី១។
-
ប្រមុខរដ្ឋ នាម
ប្រមុខរបស់រដ្ឋ, ឥស្សរជនជាប្រធានក្នុងប្រទេស, ...។
-
ប្រមុខ្យ គុណនាម
( ដូចគ្នានឹងបាមោក្ខដែរ )។
-
ប្រមុច កិរិយាសព្ទគុណកិរិយា
ចាប់សង្កត់ឱ្យជច់, សង្កត់ផ្ញុច
-
ប្រមុញ កិរិយាសព្ទគុណកិរិយា
ចាប់សង្កត់ឬទះឱ្យស្រុញ
-
ប្រមុម កិរិយាសព្ទ
ធ្វើឱ្យកើតបានជាមុម, ផ្គុំប្រកបជ្រុងគឺយកបំណែកចំហៀងទាំង២ខាងប៉ះភ្ជាប់ភ្ជិតគ្នាឱ្យកើតបានជាជ្រុង
-
ប្រមុំ កិរិយាសព្ទ
( ម . ព . ប្រមុម )។
-
ប្រមូរ នាម
រមូរកន្ទេលដែលគេមូរទុក។
-
ប្រមូល កិរិយាសព្ទ
ធ្វើឱ្យមូល, ឱ្យរួបរួមគ្នាមិនឱ្យរាត់រាយឬខ្ចាត់ខ្ចាយ
-
ប្រមូលគំនិត កិរិយាសព្ទ
ទទួលយកគំនិតយោបល់ពីអ្នកដទៃពីគ្រប់មជ្ឈដ្ឋាន ...
-
ប្រមូលអារម្មណ៍ កិរិយាសព្ទ
ប្រមូលគំនិត, ធ្វើឱ្យមូលចិត្ត។
-
ប្រមើល កិរិយាសព្ទ
ថ្កោលមើលពីចម្ងាយ, មើលប្រយោលពីទីខ្ពស់មកទីទាប; រំពឹង, គ្នេរ, ស្ទង់មើលពីចម្ងាយ
-
ប្រមៀល កិរិយាសព្ទ
ធ្វើឱ្យរមៀល
-
ប្រមេ នាម
ផ្លានដែលដាក់សង្កត់ផ្ទោងចំពីលើក្បាលសសរ ( ជាមេនាំឱ្យមាំ )។
-
ប្រមេហរោគ នាម
រោគប្រមេះ។
-
ប្រមេះ នាម
ឈ្មោះរោគពិការទឹកមូត្រគឺរោគដែលបណ្ដាលឱ្យកើតជាខ្ទុះឬកកើតជាគ្រាប់រឹងខាំងរាំងបស្សាវមគ្គឱ្យលំបាកបន្ទោបស្សាវៈ; មាន២យ៉ាងគឺប្រមេះទឹកបាយ, ប្រមេះគ្រាប់។
-
ប្រមេះទឹកបាយ នាម
រោគប្រមេះម្យ៉ាងដែលមានអាការៈហូរខ្ទុះយ៉ាងច្រើនតាមបង្ហួរនោម
-
ប្រមែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រមូលឬប្រមុម
-
ប្រមោក កិរិយាសព្ទ
វាយម៉ោកៗរឿយៗ, ចាប់ទង្គិចរឿយៗ។
-
ប្រមោទ នាម
( ម . ព . ប្រមោទ្យ )។
-
ប្រមោទ្យ នាម
សេចក្ដីរីករាយ, អំណរយ៉ាងទន់ឬសេចក្ដីពេញចិត្តខ្លាំង។
-
ប្រមោយ នាម
ដៃដំរី។
-
ប្រមោយដំរី នាម
ឈ្មោះស្មៅមួយប្រភេទមានដើមឈរស្លឹកក្រាស់ជ្រួញៗផ្កាសណ្ឋានក្រវង់លំនាំប្រមោយដំរី ( អ្នកខ្លះហៅតាមចិនថាម៉ោងជាង )។
-
ប្រយង្គុ នាម
ឈ្មោះឈើតូចពួកមួយមានផ្កាជាចង្កោមកម្រងល្អិតៗសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ប៉ុន្តែក្រអូបស្បើយ; មាន២ប្រភេទគឺប្រយង្គុធំស្លឹកស្រដៀងនឹងស្លឹកឈើកែវ; ប្រយង្គុតូចស្លឹកតូចៗ។
-
ប្រយុទ្ធ កិរិយាសព្ទ
ច្បាំងគ្នា, តស៊ូគ្នាទៅវិញទៅមក
-
ប្រយូរ នាម
( ព . បុ .) ពូជពង្ស, ត្រកូល, ផៅ, ផៅពង្ស, ផៅសន្តាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។