ប្រពន្ធ
អត្ថន័យ
-
1
នាម
ស្ត្រីជាចំណងគូនឹងបុរស ( ភរិយា )។ — មួយសោតព្រះពុទ្ធទេស្នាចំហុតថារីភរិយាមានប្រាំពីរស្មោះបួននោះចិត្តជាបីនោះមោហាចិត្តខូចងាយដាយ។ឯប្រពន្ធជាឯកឈ្មោះមាតា- ភរិយាដូចម្ដាយឈឺឆ្អាលកូនខ្លួនរែងស្ងួនមិនណាយមិននឹករសាយចិត្តចាំអាណិត។កូនទុក្ខទោសម្ដេចខ្សត់ក្រច្រើនតិចខឹងខុសខូចចិត្តព្រាត់ប្រាសយូរលង់ពុំបង់បែកចិត្តគង់ចាំចិត្តគិតឈឺឆ្អាលកូនស្មោះ។ប្រពន្ធណាគាប់ឈឺឆ្អាលប្ដីខ្ជាប់ចិត្តចាំកាន់កោះដូចម្ដាយស្រឡាញ់កូនពេញពីពោះហៅប្រពន្ធនោះថ្លៃឥតផ្ទឹមដល់។ប្រពន្ធជាទ្វីឈ្មោះហៅទាសី- ភរិយាដូចកល់ខ្ញុំនឹងអម្ចាស់ប្រើណាស់ខ្វាយខ្វល់អាចមត់ទប់ទល់ទម្ងន់បម្រើ។មិនមានទំនេរទោះម្ចាស់វាយជេរអត់ឱនស័រពើតាមតែបង្គាប់ប្រញាប់ចង់ធ្វើចិត្តពុំសើវ៉ើចៀសវាងក្រោធា។ប្រពន្ធណាអត់ឱនអង្គអំណត់ខ្លាចប្ដីអាត្មាដូចខ្ញុំនឹងម្ចាស់ខ្លាចណាស់ធានាប្រពន្ធនោះជាប្រសើរសុខសូន្យ។ប្រពន្ធជាត្រីឈ្មោះភគិនី- ភរិយាដូចប្អូនស្រឡាញ់បងពិតលំអិតលំអូនទទួលដំបូន- មានមាត់ពាក្យបង។ផ្ដាច់ផ្ដួលតែមួយនឹងចងជាត្រួយចិត្តចាំបំណងពំនាក់ពំនឹងពាក់ពឹងប៉ុនប៉ងតែនឹងអង្គបងឥតម៉ៃទីទៃ។ប្រពន្ធណាចូលនឹងប្ដីមួយមូល- ចិត្តជាប់អាល័យដូចប្អូននឹងបងចាំចងអាស្រ័យប្រពន្ធនោះថ្លៃមធ្យមពេកពិត។ប្រពន្ធចត្វាឈ្មោះហៅសខា- ភរិយាដូចមិត្រ- សំឡាញ់ស្រឡាញ់អស់អញពេកពិតស្មើខ្លួនស្មើចិត្តស្ម័គ្រស្មោះចិន្តា។បើមិត្រទៅបាត់ស្ងប់ស្ងួតមុខមាត់ទុក្ខទន់ទយាឃើញមុខមកបានចិត្តក្សាន្តសោះសាស្រស់ស្រួលភក្ដ្រានិរទុក្ខសោកសៅ។ប្រពន្ធណាចិត្តស្រឡាញ់ប្ដីពិតគ្មានក្នុងគ្មានក្រៅដូចមិត្រនិងមិត្រចងចិត្តជាប់នៅប្រពន្ធនោះហៅឧត្តមក្រមាន។សម្ដែងភរិយាទាំងបួនសឹងជាក្រស្រីធ្វើបានបើស្រីណាគិតផ្ចង់ចិត្តសន្តានស្រឡាញ់ប្ដីប្រាណដូចធម៌ទេស្នា។លោកថាស្រីនោះឮកេរ្តិ៍ពីរោះទួទៅនានាបើអស់ជីវិតនៅឋិតសួគ៌ាចៀសចាកចតុរា- បាយបាបទុក្ខភ័យ។ប្រពន្ធពុំជាឈ្មោះវធកា- ភរិយាដូចនៃសត្រូវចាំចងទោសផងសព្វថ្ងៃប្រពន្ធចង្រៃប្ដីមានតែទុក្ខបើប្ដីខុសចិត្តវាគ្មានអាណិតខេរខឹងច្រអុកចាំចងទោសប្ដីស្រដីកិកកុកឱ្យមាត់ឱ្យមុខវាសវាងវ្ហោះវ្ហើយ។សុខទុក្ខសាំទាំវាមើលបំណាំនៅស្ងៀមព្រងើយពុំជួយទុក្ខភ័យដោះដៃកន្តើយស្លាប់ដោយរស់ដោយគ្មានចិត្តមេត្រី។ចោរីភរិយាប្រពន្ធពុំជាលបលួចទ្រព្យប្ដីគ្មានចិត្តករុណាមេត្តាប្រណីរបស់ទ្រព្យអ្វីលក់ចាយអស់ធួន។អយ្យាភរិយាប្រពន្ធពុំជាតម្កើងតែខ្លួនចេះតែប្រើប្ដីឥតបីមានស្ងួតធ្វើឫកណាំនួនទុកប្ដីដូចខ្ញុំ។ប្រពន្ធទាំងបីធ្លាក់ទៅអវិចីរងទុក្ខដំណំក្នុងខ្ទះភ្លើងក្ដៅយូរនៅក្រៀមក្រំព្រោះចិត្តខ្លួនធំជាងប្ដីអាត្មា។ឯប្រពន្ធបួន- មុខនោះគួរស្ងួនយកជាភរិយានឹងកើតរបស់កេរ្តិ៍យសសក្ដាថ្កើងពូជពង្សាសោយសុខថេរឋិត។សម្ដែងបរិយាយភរិយាទាំងឡាយប្រាំពីរចរិតទាំងជួទាំងជាពណ៌នាពោលពិតចែងចប់ពិនិត្យតាមអត្ថគាថា។៚។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)