វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 450 / 1268
-
ប្រតិបាទី នាម
ភាគីដែលដេញថ្លៃឬព្រមព្រៀងលើការងារឬគម្រោងជាផ្លូវការក្នុងកិច្ចសន្យាធ្វើអ្វីមួយ។
-
ប្រតិប័ទ នាម
( ម . ព . បដិបទា )។
-
ប្រតិពន្ធ នាម
ដំណើរជាប់, ជំពាក់; សេចក្ដីស្រឡាញ់ជាប់ចិត្ត
-
ប្រតិពល គុណនាម
ដែលអង់អាច, វាងវៃ, ស្ទាត់, ជំនាញ
-
ប្រតិព័ទ្ធ កិរិយាសព្ទ
ជាប់, ជាប់ស្អិត, ជំពាក់; ស្រឡាញ់ជាប់ចិត្ត
-
ប្រតិភាគ នាម
( ម . ព . បដិភាគ )។
-
ប្រតិភាណ នាម
ប្រាជ្ញា, ការឈ្លាសវៃ, ការដឹងទាន់ភ្លាមៗ, ការមិនវង្វេងវង្វាន់ភ័ន្តច្រឡំ; ដំណើរក្លៀវក្លា, អង់អាចដោយការដឹង
-
ប្រតិភាន នាម
( ម . ព . ប្រតិភាណ )។
-
ប្រតិភូ នាម
អ្នកធានា; អ្នកជាជំនួស, អ្នកថៈណាយ, អ្នកទទួលអំណាចធ្វើការជាជំនួស
-
ប្រតិភូកម្ម នាម
ការផ្ទេរមុខងារទំនួលខុសត្រូវអំណាចនិងឆន្ទានុសិទ្ធិទៅឱ្យអាជ្ញាធរថ្នាក់ក្រោមឬអ្នកផ្សេងទៀតដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលជាអ្នកផ្ទេរដោយផ្អែកទៅតាមតម្រូវការប៉ុន្តែអ្នកផ្ទេរនៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែលប្រគល់ជូននោះដដែល
-
ប្រតិមា នាម
( ម . ព . បដិមា )។
-
ប្រតិមាករ នាម
( ម . ព . បដិមាករ )។
-
ប្រតិយោធនិយម នាម
ការប្រឆាំងឬជំទាស់នឹងការដោះស្រាយជម្លោះដោយប្រើកម្លាំងយោធាឬកម្លាំងប្រដាប់អាវុធ។
-
ប្រតិរោបនកម្ម នាម
ការយកទៅដាំ, ការផ្សាំ, ការដាក់, ការដាំ។
-
ប្រតិលាភ នាម
( ម . ព . បដិលាភ )។
-
ប្រតិលោម គុណនាម
( ម . ព . បដិលោម )។
-
ប្រតិវេទ កិរិយាសព្ទ
ពិតទូល, ក្រាបបង្គំទូល, ជម្រាប; ប្រកាសដំណឹង, ប្រាប់ឱ្យដឹងមុន។
-
ប្រតិវេទករ នាម
អ្នកធ្វើប្រតិវេទន៍។
-
ប្រតិវេទន៍ នាម
ការពិតទូល, ការក្រាបបង្គំទូល, ការជម្រាប
-
ប្រតិសកម្ម គុណនាម
ដែលទាក់ទងទៅនឹងលក្ខខណ្ឌគតិយុត្តដែលមានទៅលើសកម្មភាពពីអតីតកាល។
-
ប្រតិសន្ធិ នាម
( ម . ព . បដិសន្ធិ )។
-
ប្រតិសិទ្ធិ នាម
បុគ្គលដែលទទួលសិទ្ធិនិងកាតព្វកិច្ចបន្តពីបុគ្គលដទៃ។
-
ប្រតិសិទ្ធី នាម
អ្នកទទួលគ្រប់គ្រងទ្រព្យសម្បត្តិឬកិច្ចការឱ្យនរណាម្នាក់ឬស្ថាប័នណាមួយ។
-
ប្រតិស្ឋ កិរិយាសព្ទ
ខ្មែរយើងច្រើនតែប្រើពាក្យប្រតិស្ឋនេះផ្សំភ្ជាប់ពីខាងដើមពាក្យអធិស្ឋានថាប្រតិស្ឋអធិស្ឋានគឺបញ្ចេញវាចាឮៗឬខ្សឹបៗតាំងសេចក្ដីប្រាថ្នាក៏មាន, ឧទ្ទិសភាគផលកុសលជូនឆ្ពោះទៅបុព្វបុរសដែលចែកឋានទៅហើយក៏មាន, បន់ស្រន់សូមឱ្យបានសម្រេចផលតាមបំណងក៏មាន, លាបំណន់ក៏មាន, តាំងសច្ចាធិដ្ឋានសំបូងសង្រូងក៏មាន
-
ប្រតិស្ឋអធិស្ឋាន កិរិយាសព្ទ
( ម . ព . ប្រតិស្ឋ )។
-
ប្រតិស្ឋាន នាមកិរិយាសព្ទគុណនាម
ការស្ថិត, ស្ថិតនៅ; ការតាំង, ការតាំងនៅ, តម្កល់; ការសាង, កសាង។ប្រើជាកិ . ឬគុ . ក៏បាន។
-
ប្រតិស្ន កិរិយាសព្ទ
ខ្មែរយើងច្រើនតែប្រើពាក្យប្រតិស្ឋនេះផ្សំភ្ជាប់ពីខាងដើមពាក្យអធិស្ឋានថាប្រតិស្ឋអធិស្ឋានគឺបញ្ចេញវាចាឮៗឬខ្សឹបៗតាំងសេចក្ដីប្រាថ្នាក៏មាន, ឧទ្ទិសភាគផលកុសលជូនឆ្ពោះទៅបុព្វបុរសដែលចែកឋានទៅហើយក៏មាន, បន់ស្រន់សូមឱ្យបានសម្រេចផលតាមបំណងក៏មាន, លាបំណន់ក៏មាន, តាំងសច្ចាធិដ្ឋានសំបូងសង្រូងក៏មាន
-
ប្រតិស្រុត នាម
មេធាវី, មេធាវីពិគ្រោះយោបល់។
-
ប្រតឺងអ៊ឹះ គុណនាម
ដែលខ្ជែង, ប្រញាប់, មមាញឹកយ៉ាងតឹងចង្អៀតកម្រនឹងលៃលក
-
ប្រតេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រតាកថាប្រតេកប្រតាកគឺប្រតាកច្រើនអន្លើ, ប្រតាកខ្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។