វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 449 / 1268
-
ប្រតិកម្មកុំផ្លិច នាម
ប្រតិកម្មគីមីដែលក្នុងនោះមានប្រតិកម្មគីមីពីរឬច្រើនកើតឡើងជាបន្តបន្ទាប់ភ្លាមៗក្នុងអំឡុងពេលជាមួយគ្នាដើម្បីបង្កើតជាសមាសធាតុកុំផ្លិច។
-
ប្រតិកម្មគីមី នាម
លំនាំឬដំណើរការដែលក្នុងនោះសម្ព័ន្ធរវាងអាតូមនៃធាតុឬសមាសធាតុត្រូវបានបំបែកដើម្បីបង្កើតជាសមាសធាតុថ្មី។
-
ប្រតិកម្មចំហេះ នាម
ប្រតិកម្មគីមីដែលបណ្ដាសារធាតុត្រូវបានដុតនៅក្នុងខ្យល់ហើយបញ្ចេញកម្ដៅឬពន្លឺ។
-
ប្រតិកម្មជំនួស នាម
ប្រតិកម្មគីមីដែលអាតូមឬក្រុមអាតូមនៅក្នុងម៉ូលេគុលត្រូវបានជំនួសដោយអាតូមឬក្រុមអាតូមផ្សេងទៀត។
-
ប្រតិកម្មបញ្ចេញកម្ដៅ នាម
ប្រតិកម្មគីមីដែលបញ្ចេញកម្ដៅឬពន្លឺទៅក្នុងបរិយាកាសឬមជ្ឈដ្ឋានជុំវិញ។
-
ប្រតិកម្មបន្សំ នាម
ប្រតិកម្មគីមីដែលសារធាតុពីរឬច្រើនចូលផ្សំគ្នាដើម្បីបង្កើតជាសារធាតុមួយ ( ជាទូទៅច្រើនប្រើក្នុងគីមីអសរីរាង្គ )។
-
ប្រតិកម្មបូក នាម
ប្រតិកម្មគីមីដែលបណ្ដាម៉ូលេគុលចូលផ្សំគ្នាដើម្បីបង្កើតជាម៉ូលេគុលសាំញ៉ាំជាង ( ជាទូទៅច្រើនប្រើក្នុងគីមីសរីរាង្គ )។
-
ប្រតិកម្មបំបែក នាម
ប្រតិកម្មគីមីដែលម៉ូលេគុលត្រូវបំបែកទៅជាបណ្ដាម៉ូលេគុលឬអាតូមដែលងាយជាង។
-
ប្រតិកម្មសំយោគ នាម
ប្រតិកម្មគីមីឬស៊េរីនៃប្រតិកម្មគីមីដែលសមាសធាតុសាំញ៉ាំមួយបានទទួលពីបណ្ដាអង្គធាតុឬក៏សមាសធាតុធម្មតា។ប្រតិកម្មសំយោគពេលខ្លះអាចហៅថាប្រតិកម្មបន្សំឬប្រតិកម្មបូកដែរ។
-
ប្រតិកម្មស្រូបកម្ដៅ នាម
ប្រតិកម្មគីមីដែលស្រូបកម្ដៅឬពន្លឺពីមជ្ឈដ្ឋានជុំវិញ។
-
ប្រតិករ គុណនាម
ដែលមានបម្រែបម្រួលក្រោមឥទ្ធិពលនៃអង្គធាតុមួយទៀត
-
ប្រតិក្រិយា នាម
ដូចប្រតិកម្មដែរ, ប៉ុន្ដែពាក្យនេះសព្វថ្ងៃប្រើសំដៅយកជនដែលកាន់ជើងជួយជ្រោមជ្រែងដល់ប្រតិកម្មនយោបាយឬដល់បក្ខពួកដែលប្រឆាំងចំពោះសេចក្ដីចម្រើនឬក៏ចំពោះគោលបំណងរបស់ខ្លួន
-
ប្រតិចារឹកអក្សរ នាម
ការកត់ត្រាអក្សរមួយនៃប្រព័ន្ធអក្ខរក្រមនៃភាសាណាមួយឱ្យទៅជាអក្សរមួយទៀតនៃប្រព័ន្ធអក្ខរក្រមនៃភាសាណាមួយផ្សេងទៀត។
-
ប្រតិដ្ឋ កិរិយាសព្ទ
ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថាបង្កើតឱ្យមានឡើងតាមយោបល់របស់ខ្លួនដោយប្រដូចទៅនឹងនេះនឹងនោះខុសសោះក៏មានត្រូវដែរក៏មាន
-
ប្រតិដ្ឋាន នាម
កន្លែងតាំងជាប់លាប់, កន្លែងតាំងស៊ប់
-
ប្រតិទស្សន៍ នាម
ទស្សនៈឬគំនិតយោបល់ផ្ទុយឬប្រឈម។
-
ប្រតិទិន នាម
( ម . ព . បដិទិន )។
-
ប្រតិនិក្ខេបបទ នាម
និក្ខេបបទផ្ទុយឬប្រឈមគ្នា។
-
ប្រតិនិន្នាទ នាម
សូរខ្ទ័រខ្ទារ។
-
ប្រតិបក្ខប្រាណ នាម
( ម . ព . ប្រតិបក្សប្រាណ )។
-
ប្រតិបក្ស នាម
( ម . ព . បដិបក្ខ )។
-
ប្រតិបក្សប្រាណ នាម
ថ្នាំដែលអាចបំផ្លាញឬការពារការលូតលាស់នៃពពួកបាក់តេរីដែលបង្កឱ្យរលាកឬដំបៅក្នុងរាងកាយ, ថ្នាំផ្សះ; អង់ទីប៊ីយោទិក។
-
ប្រតិបដិវត្តន៍ នាម
សកម្មភាពនយោបាយប្រឆាំងទៅនឹងរដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរឬជំនួសដោយរបបគ្រប់គ្រងថ្មី។
-
ប្រតិបត្តករ នាម
បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការអ្វីមួយ។
-
ប្រតិបត្តិ កិរិយាសព្ទ
( ម . ព . បដិបត្តិ )។
-
ប្រតិបត្តិករ នាម
បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យធ្វើកិច្ចការអ្វីមួយ។
-
ប្រតិបត្តិករផ្នែកលក់ នាម
បុគ្គលិកសំខាន់ដែលធ្វើការងារទាក់ទងរវាងអង្គភាពអាជីវកម្មនិងអតិថិជនដើម្បីឆ្លើយតបសំណួរសំណូមពរបង្ហាញផលិតផលថ្មីៗតាំងពិព័រណ៍និងផ្តួចផ្តើមគំនិតថ្មីក្នុងការលក់ផលិតផល។
-
ប្រតិបត្តិនិយម នាម
ទស្សនវិជ្ជាមួយដែលយល់ថាអត្ថន័យតម្លៃនិងសច្ចភាពនៃគំនិតទ្រឹស្ដីឬជំនឿមួយកំណត់ដោយលទ្ធផលនៃការប្រតិបត្តិជាក់ស្ដែងរបស់វានិងអះអាងថាមុខងាររបស់គំនិតគឺបង្កើតឬដឹកនាំសកម្មភាព។
-
ប្រតិបទា នាម
( ម . ព . បដិបទា )។
-
ប្រតិបាទន៍ នាម
ការដាក់សំណើឬឯកសារជូនទៅ, ការទទួលយក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។