វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 448 / 1268
-
ប្រឋមសម្ពោធិកថា នាម
កថាដែលរៀបរាប់អំពីការត្រាស់ដឹងធម៌ជាដំបូងរបស់ព្រះពុទ្ធគោតមបរមគ្រូនៃយើង។
-
ប្រឌិដ្ឋ កិរិយាសព្ទ
ពាក្យប្រើក្លាយមកពីប្រតិដ្ឋអានតាមទម្លាប់ថាប្រឌិត។
-
ប្រឌិត កិរិយាសព្ទ
( ម . ព . ប្រតិដ្ឋ )។
-
ប្រឌិតកថា នាម
( ម . ព . និទានកថា២)។
-
ប្រណម នាមកិរិយាសព្ទ
ការលើកកម្បង់អញ្ជលីសំពះ, ការលើកម្រាមដៃទាំង១០ធ្វើឱ្យជាក្រពុំ។ប្រើជាកិ . ក៏បាន។
-
ប្រណម្យ កិរិយាសព្ទ
លើកកម្បង់អញ្ជលីសំពះ។
-
ប្រណាក នាម
ប្រដាប់ធ្វើដោយដែកសម្រាប់ឆាកស្លាជាដើម។
-
ប្រណាប់ប្រធាន នាម
មុខងារនៃពាក្យក្នុងល្បះឬប្រយោគដែលតាមធម្មតាជាមុខងាររបស់កិរិយាសព្ទ
-
ប្រណាម នាម
ការបង្អោនកាយឬបង្អោនកាយវាចាចិត្តគោរព; ការបណ្ដេញ, ការច្រានចេញ។
-
ប្រណាលី នាម
បំពង់, លូ, ប្រឡាយឬចង្អូរសម្រាប់បង្ហូរទឹក
-
ប្រណាំង កិរិយាសព្ទ
ប្រឹងដណ្ដើមយកឈ្នះគ្នាដោយល្បឿន, ដោយកម្លាំង
-
ប្រណាំងប្រជែង កិរិយាសព្ទ
ដណ្ដើមជែងយកមុខ, យកឈ្នះ។
-
ប្រណាំងវាស្នា កិរិយាសព្ទ
ប្រណាំងបុណ្យភ័ព្វគ្នា។
-
ប្រណិងប្រណុង គុណកិរិយាគុណនាម
ដែលកំពីកំពួរ, រដុបរដៀន, រយីករយាកមិនចុះបែបមិនចុះរបៀប
-
ប្រណិត គុណនាម
( ម . ព . ប្រណីត )។
-
ប្រណិធាន នាម
ការតាំងសេចក្ដីប្រាថ្នា
-
ប្រណិធិ នាម
ការតាំងសេចក្ដីប្រាថ្នា, ការតម្កល់, ការប្រយ័ត្ន
-
ប្រណិប័តន៍ នាម
ការសម្ដែងសេចក្ដីគោរព, ការគំនាប់, ការឱនសំពះ។
-
ប្រណី កិរិយាសព្ទ
ថ្នមដោយអាណិត, តាំងសេចក្ដីអនុគ្រោះលោះលា។
-
ប្រណីត គុណនាម
ដែលឧត្តម, ថ្លៃថ្លា, ផ្ចិតផ្ចង់, ស្រស់បញ្ចង់, រលើបរលង់, ឆើតឆាយ; ឆ្ងាញ់ពីសា
-
ប្រណីតប្រណម្យ កិរិយាសព្ទ
ផ្ចង់កាយគោរព, លើកដៃប្រណម្យដោយផ្ចិតផ្ចង់; ផ្ចិតផ្ចង់អស់ពីចិត្ត ( សរសេរជាប្រណិតក៏បាន )។
-
ប្រណីតភាព នាម
ភាពស្រស់បញ្ចង់, ភាពរលើបរលង់, ភាពឆើតឆាយ, ភាពថ្លៃថ្លា, ... ( សម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗ); ភាពឆ្ងាញ់ពីសា, ភាពមានឱជារស ( ភោជនាហារ )
-
ប្រណីតាហារ នាម
អាហារដ៏ប្រណីត, ម្ហូបចំណីដែលមានឱជារសឆ្ងាញ់ពីសាដែលគេរៀបតាក់តែងក្នុងពិធីមង្គលផ្សេងៗ
-
ប្រណែងប្រណោង គុណកិរិយា
រតែងរតោង, រយេងរយោង
-
ប្រតប់ កិរិយាសព្ទ
តប់គ្នាទៅវិញទៅមក។
-
ប្រតប់ប្រដាល់ កិរិយាសព្ទ
តប់ដាល់គ្នាទៅវិញទៅមក។
-
ប្រតាក គុណនាម
ដែលប្រឡាក់ឬដាមស្រកាក។
-
ប្រតាប់ប្រញាល់ គុណកិរិយាគុណនាម
ដែលប្រញឹកប្រញាប់រួសរាន់បន្ទាន់ពេលពេកឬបន្ទាន់ការហួសពេក
-
ប្រតាយ កិរិយាសព្ទគុណកិរិយា
ប្រវាយគ្នា, ប្រញាយ
-
ប្រតិកម្ម នាម
អំពើប្រឆាំង, អំពើតទប់, អំពើតបតត្រឡប់មករកវិញ, ការរករឿងហេតុតបតមកវិញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។