វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 429 / 1268
-
បំពានបំពារ
( ម . ព . បំពារបំពានក្នុងបំពារ )។
-
បំពារ កិរិយាសព្ទ
ធ្វើឱ្យពារលើ, ពារទាំងបំពាន; រំលោភដាក់, រំលោភលើ
-
បំពារបំពាន
ឱ្យពានពារលើ
-
បំពាំ កិរិយាសព្ទ
ធ្វើឱ្យនៅពាំគឺធ្វើឱ្យនៅបៀមប្របេះមិនស៊ប់ទៅខាងក្នុងឬខាងក្រៅ
-
បំពាំង កិរិយាសព្ទ
ធ្វើឱ្យពាំង, ឱ្យរាំង, ឱ្យបាំង, ឱ្យស្ទះឬចុក, បិទខ្ទប់មិនឱ្យលេចមិនឱ្យជ្រាបទឹក។
-
បំពុល កិរិយាសព្ទ
ធ្វើឱ្យពុល
-
បំពុលចិត្ត
ញ៉ាំងចិត្តឱ្យយល់ខុស, ឱ្យវិលវល់ដូចត្រូវថ្នាំពុល។
-
បំពួន កិរិយាសព្ទ
ធ្វើឱ្យពួន, លាក់, បំបាំង
-
បំពួនស្ករ នាម
ឈ្មោះនំស្រស់មួយប្រភេទធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ
-
បំពើង កិរិយាសព្ទ
ធ្វើឱ្យពើង, ប្រឹងពើង
-
បំពើត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យបំពើង
-
បំពៀច កិរិយាសព្ទ
ធ្វើឱ្យពៀច
-
បំពេ កិរិយាសព្ទ
ពោលពាក្យថ្នាក់ថ្នមលួងលោមមានបទមានទំនុកដើម្បីឱ្យដេកលក់
-
បំពេញ កិរិយាសព្ទ
ធ្វើឱ្យពេញ, ឱ្យបរិបូណ៌
-
បំពេញបំបាន កិរិយាសព្ទ
បំពេញឱ្យមានឱ្យបាន។
-
បំពេញបំប៉ន
( ម . ព . បំប៉នបំពេញ )។
-
បំពេញរាជ្យ នាម
ឈ្មោះឈើដំណាំដើមធំមួយប្រភេទ ...។
-
បំពេន កិរិយាសព្ទ
ធ្វើឱ្យពេន, ដាក់រៀបឱ្យពេន
-
បំពោក កិរិយាសព្ទ
ថែមឱ្យពោរពេញហៀរហូរដូចគេពពោកឬពពោកថែមហើយថែមទៀត។
-
បំពោត កិរិយាសព្ទគុណកិរិយា
បញ្ឆោតដោយដំណើរបញ្ឆុកឱ្យគេឈ្លក់គំនិតជឿ
-
បំពោប កិរិយាសព្ទ
ធ្វើឱ្យពោបគឺចងឬចាប់សង្កត់ឱ្យពោប
-
បំពោរ កិរិយាសព្ទ
ធ្វើឱ្យពោរគឺធ្វើឱ្យពោរឡើង, ឱ្យមានពោរពាស
-
បំព័ទ្ធ កិរិយាសព្ទ
ធ្វើឱ្យព័ទ្ធ, ចាប់ទាញនាំឱ្យមានទំនងព័ទ្ធព័ន្ធ
-
បំព្រង គុណនាម
ស្រស់ត្រចង់ឬត្រយង់ភ្លឺថ្លា
-
បំព្រាង គុណនាមគុណកិរិយា
ដែលភ្លឺព្រាងៗ
-
បំព្រាច កិរិយាសព្ទ
ធ្វើឱ្យព្រាចគឺបាចសាចឱ្យព្រាចចេញទៅ
-
បំព្រាត់ កិរិយាសព្ទ
ធ្វើឱ្យព្រាត់, ពង្រាត់ឱ្យឃ្លាតចេញពីគ្នា។
-
បំព្រុល កិរិយាសព្ទ
ធ្វើឱ្យព្រុលឡើងគឺរុករុញគំនរភ្លើងឱ្យឆេះទ្រលោមឡើងឬឱ្យហុយផ្សែងខ្ជោលឡើងឬក៏ធ្វើសត្វល្អិតឱ្យផ្អើលខ្មួលឡើង។
-
បំព្រួញ កិរិយាសព្ទគុណនាម
ធ្វើឱ្យខ្លីធ្វើឱ្យរួញ
-
បំព្រួម កិរិយាសព្ទ
( ម . ព . បំប្រួម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។