វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 428 / 1268
-
បំផត កិរិយាសព្ទ
ធ្វើឱ្យផត, ខំប្រឹងធ្វើឱ្យផត
-
បំផាយ កិរិយាសព្ទ
ធ្វើឱ្យផាយគឺបំបោលឱ្យបោះជើងទាំង៤ទៅមុខស្មើគ្នាពេញកម្លាំង ( ចំពោះតែសេះ )
-
បំផឹក កិរិយាសព្ទ
ឱ្យផឹក, នាំឱ្យផឹកឬបង្ខំឱ្យផឹក
-
បំផុង កិរិយាសព្ទ
ធ្វើឱ្យផុង, ធ្វើឱ្យលង់គំនិត
-
បំផុត កិរិយាសព្ទគុណនាម
ធ្វើឱ្យផុត
-
បំផុយ កិរិយាសព្ទ
ធ្វើឱ្យផុយ, ដាក់ចោលឱ្យផុយ។
-
បំផុល កិរិយាសព្ទ
ធ្វើឱ្យផុល
-
បំផុស កិរិយាសព្ទ
ធ្វើឱ្យផុស
-
បំផុសបំផុល កិរិយាសព្ទ
និយាយទាក់ទាញឱ្យគេចូលរួម, បញ្ចុះបញ្ចូល, អូសទាញ
-
បំផូរ កិរិយាសព្ទ
ធ្វើឱ្យឡើងប៉ផូរ; ធ្វើឱ្យឡើងដោរស្រុះស្មើគ្នា
-
បំផើម កិរិយាសព្ទ
ធ្វើឱ្យផើមគឺដើរហើរឬប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងស្ត្រីឱ្យមានផ្ទៃពោះ ( ព . សា .)។
-
បំផ្ទុះ កិរិយាសព្ទ
ធ្វើឱ្យផ្ទុះធ្វើឱ្យកើតមាន
-
បំផ្លាង កិរិយាសព្ទ
ធ្វើឱ្យផ្លាងគឺធ្វើឱ្យបាត់សាំង។
-
បំផ្លាញ កិរិយាសព្ទ
ធ្វើឱ្យលាញ, ពន្លាញគឺធ្វើឱ្យវិនាសអន្តរាយ
-
បំផ្លិច កិរិយាសព្ទប.
ធ្វើឱ្យលិច, ឱ្យហិន។
-
បំផ្លើស កិរិយាសព្ទ
ធ្វើឱ្យលើសគឺធ្វើឱ្យកើនឱ្យជ្រុលហួស
-
បំពក់ កិរិយាសព្ទ
ធ្វើឱ្យមានជាភ្នក់គឺដុតគ្របលុបរងើកភ្លើងឱ្យកប់នៅខាងក្នុងមិនឱ្យមានអណ្ដាតឱ្យឆេះហុយតែផ្សែង
-
បំពង កិរិយាសព្ទ
ធ្វើឱ្យពងឡើង, ឱ្យដោរឡើង, ឱ្យពងស្តុលឡើង
-
បំពង់ នាម
វត្ថុមានរាងមូលទ្រវែងមានប្រហោងមានមាត់មានបាតសម្រាប់ដាក់វត្ថុផ្សេងៗឬវត្ថុផង់ជាដើមក៏ដាក់បាន
-
បំពង់ក នាម
សរីរាវយវៈមានសណ្ឋានដូចជាតួបំពង់ក្នុងក
-
បំពង់ករឿង នាម
ឈ្មោះឈើមួយប្រភេទផ្លែតូចៗស្រដៀងនឹងផ្លែជន្លូសបរិភោគបាន។
-
បំពង់ខ្ចី នាម
( ម . ព . អង្គ២)។
-
បំពង់ជម្រះ
បំពង់សម្រាប់ដាក់ទឹកជម្រះអាចម។
-
បំពង់ម្ជុល
បំពង់តូចឬក្លាក់តូចដាក់ម្ជុល។
-
បំពង់រឿង នាម
( ម . ព . បំពង់ករឿង )។
-
បំពត់ កិរិយាសព្ទ
ខំពត់ឱ្យបានដូចចិត្តឬឱ្យបានបទ
-
បំពម កិរិយាសព្ទ
បង្ខំឱ្យពម
-
បំពាក់ កិរិយាសព្ទ
ពាក់ឱ្យ
-
បំពាក់បំប៉ន កិរិយាសព្ទ
បង្កើនចំណេះដឹង, បង្កើនសមត្ថភាព
-
បំពាន កិរិយាសព្ទគុណកិរិយា
ពានពារលើ, រំលោភលើ; ទាំងរំលោភ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។