វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 385 / 1268
-
បត់បែន កិរិយាសព្ទ
ធ្វើឱ្យបត់ពង់ពេន។
-
បត់ស្ដាំ កិរិយាសព្ទ
បត់ឬបែរទៅទិសដែលនៅខាងស្ដាំដៃ
-
បត្តបិណ្ឌិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកបរិភោគនូវភោជនតែក្នុងបាត្រជាប្រក្រតី ( ឈ្មោះធុតង្គទី៦ក្នុងពួកធុតង្គទាំង១៣)។
-
បត្តាធារ នាម
ជើងបាត្រ។
-
បត្តានីក នាម
ពួកទាហានថ្មើរជើង, កងទ័ពថ្មើរជើង ( ក្នុងសម័យបុរាណ )។
-
បត្តានុមោទនាមយៈ នាម
បុណ្យកើតមានដោយសារការទទួលត្រេកអរចំពោះចំណែកបុណ្យដែលគេជូនឬឧទ្ទិសមកឱ្យ ( ឈ្មោះបុញ្ញកិរិយាវត្ថុទី៩ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង១០)។
-
បត្តិទានមយៈ នាម
បុណ្យកើតមានដោយសារការឱ្យចំណែកបុណ្យដែលខ្លួនបានធ្វើហើយដល់អ្នកដទៃ ( ឈ្មោះបុញ្ញកិរិយាវត្ថុទី៨ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង១០)។
-
បត្យាប័ន នាម
ការប្រគល់បុគ្គលជនជាប់សង្ស័យឬទណ្ឌិតនៃបទឧក្រិដ្ឋណាមួយដោយរដ្ឋដែលជននោះគេចទៅជ្រកពួនទៅឱ្យរដ្ឋដែលមានសិទ្ធិអំណាចខាងផ្លូវច្បាប់ពិតប្រាកដចំពោះជននោះក្នុងគោលបំណងបង្ការកុំឱ្យឧក្រិដ្ឋជនគេចខ្លួនពីការផ្តន្ទាទោសដោយច្បាប់នៃប្រទេសណាមួយ
-
បទ ធ.ឈ.នាម
ឧបាយ; រឿង, ហេតុ; ទី; ការរក្សា; ចំណែក; ជើង; ស្នាមជើង; ផ្លូវ; ទំនង, ដំណើរទំនង, ដើមទង។
-
បទឃាតកម្ម នាម
អំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធឬមិនប្រើអាវុធ។
-
បទចម្រៀង នាម
ចម្រៀងដែលគេច្រៀង, ចម្រៀងដែលគេច្រៀងដោយមានប្រគំបទភ្លេង
-
បទឈប់បាញ់ នាម
កិច្ចព្រមព្រៀងរវាងភាគីចម្បាំងដើម្បីបញ្ចប់ការប្រយុទ្ធគ្នា
-
បទដ្ឋាន នាម
ទីតាំង, ហេតុជាទីតម្កល់, ជើងទ្រផ្ទាល់; អាសន្នហេតុគឺហេតុជិតកៀកផ្ទាល់
-
បទដ្ឋានសង្គ្រាម នាម
វិធានទាំងឡាយណាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិនិងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនឹងសង្គ្រាម
-
បទបង្ហាញ នាម
សកម្មភាពនៃការពន្យល់បកស្រាយឬការធ្វើអធិប្បាយអំពីសេចក្ដីអ្វីមួយនៅចំពោះមុខអ្នកចូលរួម
-
បទបញ្ជា នាម
លិខិតបទដ្ឋានឬអត្ថបទគតិយុត្តឬមួយវិធានដែលចេញដោយអង្គការឬអាជ្ញាធរមានសមត្ថកិច្ច។
-
បទបញ្ជាផ្ទៃក្នុង នាម
វិធានឬច្បាប់ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំសម្រាប់កំណត់របៀបរបបធ្វើការងារនិងដំណើរការនៃក្រុមសង្គមណាមួយ។
-
បទបញ្ញត្តិ នាម
ច្បាប់ដែលបញ្ញត្តិហាមប្រាមលើកឡើងជាមាត្រានីមួយៗ។ឧទាហរណ៍ក្នុងបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញត្រង់មាត្រា៤៣លើកឡើងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។
-
បទប្បញ្ញត្តិ នាម
ច្បាប់ដែលបញ្ញត្តិហាមប្រាមលើកឡើងជាមាត្រានីមួយៗ
-
បទពណ៌នា នាម
( ម . ព . បទយកការណ៍ )។
-
បទពិសោធ នាម
ចំណេះដឹងហេតុដែលបានមកពីការឆ្លងកាត់ឬការចូលប្រឡូកក្នុងព្រឹត្តិការណ៍ដោយផ្ទាល់
-
បទពិសោធន៍ នាម
ចំណេះដឹងហេតុដែលបានមកពីការឆ្លងកាត់ឬការចូលប្រឡូកក្នុងព្រឹត្តិការណ៍ដោយផ្ទាល់
-
បទភ្លេង នាម
កម្រងនៃសទ្ទសញ្ញាសម្រាប់ច្រៀងឬប្រគំភ្លេង
-
បទមជ្ឈិម នាម
បទល្មើសដែលមានទណ្ឌកម្មមធ្យមនៃទោសដែលត្រូវដាក់ពន្ធនាគារលើសពីប្រាំមួយថ្ងៃដល់ប្រាំឆ្នំា
-
បទយកការណ៍ នាម
អត្ថបទឬកម្រងអត្ថបទដែលអ្នកសារព័ត៌មានបានបង្ហាញយ៉ាងពិស្ដារដល់ទីកន្លែង
-
បទលហុ នាម
បទល្មើសដែលមានទណ្ឌកម្មស្រាលត្រូវដាក់ពន្ធនាគារក្រោមឬស្មើនឹងប្រាំមួយថ្ងៃឬពិន័យជាប្រាក់ប៉ុណ្ណោះ។
-
បទល្មើស នាម
ដំណើរល្មើសច្បាប់
-
បទសមាស នាម
ការបង្រួមបញ្ចូលពាក្យច្រើនបទចូលគ្នាឱ្យខ្លី, ឱ្យជាប់គ្នា, ហៅថាបទសមាសដូចជាបុរាណ + សម័យទៅជាបុរាណសម័យ, បុរាណ + កាលទៅជាបុរាណកាលជាដើម។
-
បទសរភញ្ញ នាម
( ម . ព . សរភញ្ញ )។
-
បទអត្ថាធិប្បាយ នាម
ការរៀបរាប់អំពីព្រឹត្តិការណ៍ណាមួយការបកស្រាយពន្យល់ក្បោះក្បាយអំពីប្រធានបទណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។