វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 384 / 1268
-
បណ្ណង្គជាតិ នាម
រុក្ខជាតិដែលដុះនៅក្នុងព្រៃនិងមជ្ឈដ្ឋានសើមគ្មានផ្កាគ្មានគ្រាប់បន្តពូជដោយសារស្ប៉រហើយជាទូទៅវារស់ដោយសារគេ
-
បណ្ណធនាគារ នាម
ឧបករណ៍ទូទាត់មួយប្រភេទដែលធនាគារពាណិជ្ជចេញឱ្យអតិថិជនដើម្បីឱ្យអ្នកកាន់បណ្ណនោះអាចដកប្រាក់ក្នុងចំនួនជាក់លាក់មួយពីគណនីរបស់ធនាគារនោះដែលមាននៅធនាគារអន្តរការីឬធនាគារផ្សេងនៅឯក្រៅប្រទេស។ជាទូទៅបណ្ណធនាគារត្រូវបានគេប្រើជាឧបករណ៍សុវត្ថិភាពមួយដើម្បីទូទាត់ប្រាក់នៅក្រៅប្រទេស។
-
បណ្ណបង់ប្រាក់មុន នាម
បណ្ណមួយប្រភេទដែលគេប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាជាក់លាក់ជំនួសការទូទាត់ជាប្រាក់ក្រោយពីគេបញ្ចូលប្រាក់ជាមុនក្នុងគណនី។
-
បណ្ណបើកបរ នាម
បណ្ណសម្រាប់បញ្ជាក់ការអនុញ្ញាតឱ្យបើកបរយានយន្ត
-
បណ្ណប្រកាស នាម
បរិយាយបណ្ណជាក្រដាសឬសន្លឹកធ្វើអំពីវត្ថុធាតុផ្សេងៗដែលបានបោះពុម្ពនិងរចនាឡើងមួយឬច្រើនទំព័របត់ជាពីរបីផ្នត់សម្រាប់ចែកជូនដោយមិនគិតថ្លៃដើម្បីផ្តល់ព័ត៌មានអំពីអ្វីមួយ។
-
បណ្ណប្រៃសណីយ៍ នាមគុណនាម
បណ្ណមួយប្រភេទដែលម្ខាងសម្រាប់អ្នកផ្ញើសរសេរនិងម្ខាងទៀតមានរូបភាពឬរូបថត
-
បណ្ណសារ នាម
កម្រងឯកសារដែលគេរក្សាទុកជាប្រវត្តិ
-
បណ្ណសារដ្ឋាន នាម
កន្លែងរក្សាទុកបណ្ណសារ
-
បណ្ណសាលា នាម
សាលាប្រក់ស្លឹក, រោងប្រក់ស្លឹកឬតូប, ខ្ទមប្រក់ស្លឹក។
-
បណ្ណអេធីអឹម នាម
បណ្ណដែលអតិថិជនប្រើជាមួយម៉ាស៊ីនអេធីអឹមឬម៉ាស៊ីនប្រតិបត្តិការធនាគារស្វ័យប្រវត្តិសម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក។
-
បណ្ណឥណទាន នាម
បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាតាមចំនួនប្រាក់ដែលធនាគារបានកំណត់ហើយទូទាត់ឱ្យទៅធនាគារវិញនៅពេលក្រោយ។
-
បណ្ណឥណពន្ធ នាម
បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាតាមចំនួនប្រាក់ដែលមាននៅក្នុងគណនីរបស់ម្ចាស់បណ្ណ។
-
បណ្ណាការ នាម
ជំនូន, ភ័ស្តុភារ, តង្វាយ; ច្រើននិយាយក្លាយជាបណ្ដាការ ( គួរប្រើបណ្ណាការវិញទើបត្រឹមត្រង់តាមប្រភពនៃពាក្យ )។
-
បណ្ណាគារ នាម
ផ្ទះជាវសៀវភៅ, សាស្ត្រា, ក្បួន, ច្បាប់។
-
បណ្ណាគារិក នាម
អ្នកកាន់ការក្នុងបណ្ណាគារ; ម្ចាស់បណ្ណាគារ។
-
បណ្ណាគារិកា នាម
( ម . ព . បណ្ណាគារិក )។
-
បណ្ណាធិការ នាម
អធិការនៃសារពត៌មាន, អ្នកកាន់កាប់ឬទទួលខុសត្រូវខាងកាសែតឬទស្សនាវដ្ដីផ្សេងៗ។
-
បណ្ណាធិការកិច្ច នាម
កិច្ចការគ្រប់គ្រងឬត្រួតពិនិត្យសៀវភៅសារព័ត៌មានឬទស្សនាវដ្ដីផ្សេងៗ។
-
បណ្ណាធិការិនី នាម
( ម . ព . បណ្ណាធិការ )។
-
បណ្ណារក្ខ នាម
អ្នកថែទាំរក្សាទុកនូវសៀវភៅ, ឯកសារ, សាស្ត្រា, គម្ពីរ, ក្បួនខ្នាតផ្សេងៗ, អ្នកកាន់កាប់បណ្ណាល័យ
-
បណ្ណារក្ស នាម
( ម . ព . បណ្ណារក្ខ )។
-
បណ្ណាល័យ នាម
ផ្ទះឬទីកន្លែងសម្រាប់តម្កល់ទុកនូវសៀវភៅ, គម្ពីរ, ក្បួនច្បាប់ផ្សេងៗ
-
បណ្ណាល័យសាស្ត្រ នាម
ការសិក្សាពីប្រវត្តិរបស់សៀវភៅនិងការបោះពុម្ព។
-
បណ្ណែ កិរិយាសព្ទ
និយាយណែឱ្យយល់គឺនិយាយឱ្យតម្រួយជាទំនងលំអានឱ្យល្មមយល់បាន
-
បតនី នាម
ប្រពន្ធ ( ពាក្យនេះខ្មែរយើងប្រើតែក្នុងក្បួនអត្តៈ )។
-
បតិ នាម
អ្នករក្សា ( ម្ចាស់, ប្ដី )។
-
បត់ កិរិយាសព្ទ
ត្រឡប់តាមទំនង, តាមផ្លូវដដែលមកវិញ, ត្រឡប់ប្រសព្វមុខ
-
បត់ឆ្វេង កិរិយាសព្ទ
បត់ឬបែរទៅទិសដែលនៅខាងឆ្វេងដៃ
-
បត់ជើង កិរិយាសព្ទ
( ម . ព . ដោះទុក្ខសត្វ )។
-
បត់ដៃបត់ជើង គុណកិរិយា
( សំនួន .) បន្ទោបង់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។