វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 383 / 1268
-
បណ្ដូលល្ពៅ នាម
ឈ្មោះត្រីចង្វាមួយប្រភេទពួកត្រីចង្វាមូល
-
បណ្ដើរ កិរិយាសព្ទ
ធ្វើឱ្យដើរ, នាំឱ្យដើរ, នាំដើរជាមួយគ្នា
-
បណ្ដើរបាល់ កិរិយាសព្ទ
ត្រែះឬទាត់អូសបាល់យឺតៗ( មុននឹងបញ្ជូនទៅអ្នកផ្សេងឬបញ្ជូលក្នុងកន្រ្តកសំណាញ់ឬទាត់បញ្ចូលទី )
-
បណ្ដេញ កិរិយាសព្ទ
ដេញឱ្យឃ្លាតចាកទីដោយបង្ខំឬដោយបំភ័យ
-
បណ្ដេញបំបរ
បណ្ដេញកំចោកដោយកំហែង, ដោយបង្ខំ។
-
បណ្ដែត កិរិយាសព្ទ
ធ្វើឱ្យអណ្ដែត
-
បណ្ដែតបណ្ដោយ
បណ្ដោយឱ្យធ្វើតាមទំនើងចិត្តមិនមើលថែទាំ, មិនត្រួតត្រា, មិនស្ដីថាហាក់ដូចជាគេបណ្ដោយឱ្យអណ្ដែតតាមតែបាន។
-
បណ្ដែតប្រទីប កិរិយាសព្ទ
បណ្ដែតគោមចង្កៀងនៅលើទឹកដោយផ្សងសុំសេចក្ដីប្រាថ្នាផ្សេងៗ។
-
បណ្ដែតអារម្មណ៍ កិរិយាសព្ទ
ភ្នកគិតពីអ្វីមួយឬលម្ហើយអារម្មណ៍នឹងអ្វីមួយដោយមិនចាប់អារម្មណ៍នឹងបរិយាកាសជុំវិញខ្លួន
-
បណ្ដោយ កិរិយាសព្ទនាម
ដោយតាម, បន្ធូរតាមសម្រួល, បើកឱកាសឱ្យតាមត្រូវការ
-
បណ្ដោយខ្យល់ គុណកិរិយា
ដោយស្របតាមទិសដៅខ្យល់បក់
-
បណ្ដោយដៃ កិរិយាសព្ទ
បើកដៃគឺបើកឱកាសឱ្យតាមចិត្តឥតយល់ទាស់។
-
បណ្ដោះ កិរិយាសព្ទ
នាំដោះចេញ, នាំឱ្យឃ្លាតដោយលបលាក់
-
បណ្ដោះបណ្ដៃ កិរិយាសព្ទ
ពោលពាក្យដោះដៃ; បង្វែងបង្វែរវេលា
-
បណ្ដោះអាសន្ន គុណកិរិយាគុណនាម
ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មានគឺគ្រាន់តែឱ្យមានបណ្ដើរសិនបន្ទាន់ការប្រញាប់
-
បណ្ដៅ នាម
ចំណោទបញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឱ្យរកឱ្យស្រាយឈ្មោះអ្វីមួយ, ដូចបណ្ដៅមានដើមថាឯកអង្គទ្រង់នាមឯកខ្ពស់អនេកទាបជាងស្មៅអ្នករកបណ្ដៅប្រាប់ថាភ្នំ ( ត្រូវហើយ ) យ៉ាងនេះហៅថាបណ្ដៅឬពាក្យបណ្ដៅ។ខ្មែរយើងមានបណ្ដៅច្រើនណាស់ចាស់ៗពីព្រេងនាយបានបង្កើតទុកឱ្យក្មេងៗលេងឱ្យមានយោបល់សម្បូណ៌។
-
បណ្ឌក គុណនាមនាម
ខ្ទើយ។
-
បណ្ឌរីក នាម
( ម . ព . បុណ្ឌរិក )។
-
បណ្ឌា នាម
ប្រាជ្ញារក្សាខ្លួនឱ្យជាជនគេចចៀសវាងផុតចាកទុច្ចរិត១០ប្រការ, ឬដោយពិស្ដារ, ចាកទុច្ចរិត៤០ប្រការ; ជនអ្នកមានប្រាជ្ញាឈ្មោះបណ្ឌានេះហៅថាបណ្ឌិត ...។
-
បណ្ឌិកា នាម
កន្តួលតូចៗនៃអណ្ដាត។
-
បណ្ឌិត នាម
ជនអ្នកមានប្រាជ្ញាឈ្មោះបណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត១០ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត៤០ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ ( ព . ពុ .)។
-
បណ្ឌិតមានិនី នាម
( ម . ព . បណ្ឌិតមានី )។
-
បណ្ឌិតមានី នាម
អ្នកមានមានះថាខ្លួនជាបណ្ឌិត; មានអត្ថន័យថាអ្នកមានចំណេះវិជ្ជាប្រកាន់ថាគ្មានអ្នកណាមានចំណេះស្មើនឹងខ្លួន ( អ្នកនេះស្លាប់ចំណេះត្រឹមតែប៉ុណ្ណឹង ); អ្នកមានចំណេះព្រួលៗប្រកាន់ថាឥតមានអ្នកណាចេះជាងខ្លួន ( អ្នកនេះអស់មានផ្លូវចេះតទៅទៀតគឺមានតែរេចរិលចំណេះនោះទៅវិញ )។
-
បណ្ឌិតមានះ នាម
ការប្រកាន់ថាខ្លួនជាបណ្ឌិតគឺមានះរបស់អ្នកល្ងង់ដែលលើកខ្លួនដោយប្រកាន់ថាខ្លួនជាអ្នកប្រាជ្ញ។
-
បណ្ឌិតមានៈ នាម
( ម . ព . បណ្ឌិតមានះ )។
-
បណ្ឌិតសភាចារ្យ នាម
សមាជិកពេញសិទ្ធិនៃបណ្ឌិត្យសភារបស់ប្រទេសណាមួយដែលជាឥស្សរជនខាងចំណេះដឹងមានសញ្ញាប័ត្រថ្នាក់បណ្ឌិត១០ឆ្នាំឡើងនិងមានស្នាដៃវិទ្យាសាស្ត្រ
-
បណ្ឌិត្យ គុណនាមនាម
ភាវៈនៃបណ្ឌិត; សភាព, ស្ថាន, ទី, តំណែង ... នៃបណ្ឌិតដូចជាបណ្ឌិត្យសភា, រាជបណ្ឌិត្យស្ថានឬរាជបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យជាដើម។
-
បណ្ឌុកម្ពលសិលា នាម
ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌។មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថាកាលបើព្រះឥន្ទត្រូវការគង់កំសាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះផ្ទៃនៃអាសនៈនេះក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឱ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយក៏ស្ដេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឱ្យវិស្សកម្មទេវបុត្រចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ ...។
-
បណ្ឌុរោគ នាម
រោគលឿង, រោគស្គមលឿង។
-
បណ្ណកម្មសិទ្ធិ នាម
បណ្ណដែលមានបង្ហាញឈ្មោះអ្នកដែលជាម្ចាស់លើរបស់ព្រទ្យអ្វីមួយមានដីធ្លីផ្ទះសម្បែងឬរថយន្តជាដើមដែលចេញជាផ្លូវការដោយស្ថាប័នរដ្ឋ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។