វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 329 / 1268
-
ទ្រឹស្ដី នាម
( ម . ព . ទ្រឹស្ដិ )។
-
ទ្រឹស្ដីធៀប នាម
ទ្រឹស្ដីដែលពន្យល់អំពីលក្ខណៈនៃវត្ថុនៅក្នុងលំហនិងពេល។
-
ទ្រឹស្ដីបទ នាម
( គណិត .) បកាសន៍ជាក់លាក់ដែលអាចបង្ហាញថាពិតតាមរយៈការបកស្រាយបញ្ជាក់និងបានកត់ត្រាទុក។
-
ទ្រឹស្តិ នាម
ពាក្យនេះសព្វថ្ងៃប្រើជាទ្រឹស្ដី ( ជើងដ ) គឺការឃើញដោយភ្នែកឬការយល់ឃើញដោយគំនិតប្រាជ្ញាយោបល់, គោលការណ៍ដែលពន្យល់ចង្អុលប្រាប់នូវដំណើរទំនងនៃកិច្ចការទាំងពួងដែលត្រូវធ្វើយ៉ាងណាៗ
-
ទ្រឹស្តិស្មូរ គុណនាមនាម
ដែលប្រកាន់ទិដ្ឋិព្រមទាំងមានចិត្តស្មូរផង
-
ទ្រុង នាម
ប្រដាប់សម្រាប់ដាក់, សម្រាប់ប្រស់, សម្រាប់ខាំងសត្វទាំងឡាយ
-
ទ្រុឌ កិរិយាសព្ទ
ស្រុត, ស្រុតចុះ, លិចចុះ; ផតខូងចុះ
-
ទ្រុឌទ្រោម គុណនាម
ទ្រុឌផងទ្រោមផង។
-
ទ្រុប គុណនាមគុណកិរិយា
ដែលដុះស្ដុក, ក្រាស់, ជិត
-
ទ្រុបទ្រុល គុណនាម
( ម . ព . ទ្រុលទ្រុប )។
-
ទ្រុបៗ ឧទានសព្ទ
សូរឮដោយដើរជាន់លើអ្វីៗឬទះ, គោះអ្វីៗដែលផុស, ដែលទន់មិនហាប់, មិនណែន។
-
ទ្រុម គុណនាម
ដែលមានឈើដុះទ្រុបទ្រុល, សុបប្រឡុប
-
ទ្រុយ កិរិយាសព្ទគុណនាម
ពាយដោយមានតែស្លឹកស្រោបគុម្ពមានផ្លែបន្តិចបន្តួច ( ប្រើតាមទម្លាប់ដោយស្រុក )
-
ទ្រុល គុណកិរិយា
ដែលច្រើន, ក្រាស់, ញឹក
-
ទ្រុលទ្រុប គុណកិរិយា
ដែលដុះស្ដុកជិតណាស់
-
ទ្រុស្ត កិរិយាសព្ទ
ប្រទូស្ដ, ធ្វើអាក្រក់
-
ទ្រុស្តសីល គុណនាម
ដែលមានសីលមិនបរិសុទ្ធ
-
ទ្រុះ កិរិយាសព្ទ
បៀតបៀន, ព្យាយាមរករឿងបៀតបៀន, ស្អប់, ចងគំនុំ។
-
ទ្រូ នាម
ប្រដាប់នេសាទធ្វើដោយបន្ទោះឫស្សីក្រងរាងប៉ោងកណ្ដាលមានប្រឹសនៅខាងចំហៀង
-
ទ្រូង នាម
អវយវៈមនុស្សត្រង់ប៉ែកខាងមុខពីក្រោមដងកាំបិតចុះមកចុងដង្ហើម; អវយវៈរបស់សត្វតិរច្ឆានទ្វេបាទឬចតុប្បាទត្រង់ប៉ែកខាងលើពោះ។
-
ទ្រូងផ្លូវ នាម
ទីចំកណ្ដាលដងផ្លូវ។
-
ទ្រូងព្រៃ នាម
ទីកណ្ដាលដងព្រៃ។
-
ទ្រូលាវ នាម
ទ្រូមានប្រឹស២គឺលើ១ក្រោម១, ប្រឹសលើមានមុខទៅខាងលើ, ប្រឹសក្រោមមានមុខមកខាងក្រោម ( ធ្វើតាមបែបទ្រូរបស់លាវ )។
-
ទ្រួក កិរិយាសព្ទគុណនាម
សឹករេចរឹល, រង្គោះរង្គើ
-
ទ្រួស កិរិយាសព្ទនាម
( ម . ព . ត្រួស១)។
-
ទ្រួសៗ គុណកិរិយា
( ម . ព . ត្រួសៗ)។
-
ទ្រើង នាម
រាន, សម្រាស់, ជន្លង់តូចសម្រាប់ឱ្យដំណាំវល្លិវារ, ព័ទ្ធឡើង
-
ទ្រើតៗ គុណកិរិយា
ដែលមានលំនាំញាក់ទទាក់លោតៗអើតៗ
-
ទ្រើស គុណនាម
ដែលធំជាងគ្នាតែបន្តិចបន្តួច
-
ទ្រើសកម្លាំង គុណនាម
ដែលឡើងកម្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។