វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 327 / 1268
-
ទ្រព្យសកម្មអចល័ត នាម
ទ្រព្យសកម្មដែលអាចបំប្លែងជាប្រាក់បានក្នុងរយៈពេលច្រើនខួបផលិតកម្មឬក្នុងរយៈពេលលើសពីមួយឆ្នាំ។
-
ទ្រព្យសកម្មអរូបី នាម
ទ្រព្យសកម្មដែលមិនមានរូបដូចជាកម្មសិទ្ធិបញ្ញាប្រកាសនីយបត្រតក្កកម្មពាណិជ្ជសញ្ញាសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលវិធីសាស្ត្រធុរកិច្ចជាដើម។
-
ទ្រព្យសម្បត្តិ នាម
( ម . ព . ទ្រព្យធន )។
-
ទ្រព្យអារទ្រព្យផុត
ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូនហើយអ្នកទាំងពីរនោះឥតបានប្រគល់ឱ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនាក់នោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យឬជាប្រយោជន៍ឃ្លាំងរបស់រាជការគឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ
-
ទ្រព្យា នាម
ទ្រព្យទាំងពួង, ទ្រព្យនានា។
-
ទ្រម គុណនាម
ដែលដុនដាប, ថយកម្លាំង, ថយរូប, ថយរាង ( ដោយចាស់ជរាឬដោយធ្វើការធ្ងន់ហួសកម្លាំង )។
-
ទ្រមក់ គុណនាមគុណកិរិយា
ដែលដំអក់, ទម្រន់, ខ្ជិលច្រអូស, សំកុក
-
ទ្រមម គុណនាម
ដែលមានសាច់ពេញ
-
ទ្រមល់ នាម
ឈ្មោះឈើមួយប្រភេទ។
-
ទ្រមាក គុណនាម
ធំកំប៉ាតទូលាយតែមិនគ្រមើមមិនគ្រហាញ
-
ទ្រមាក់ នាម
( ម . ព . ទម័ក )។
-
ទ្រមាក់ខ្លា នាម
ឈ្មោះសត្វស្លាបតូចមួយប្រភេទសន្តានសត្វល្វាចេក ( តាមឮគេនិយាយតៗមកថានៅក្នុងព្រៃញៀតស្បាត, បើឮសំឡេងសត្វនោះយំត្រង់កន្លែងណាគឺមានខ្លានៅជិតៗក្បែរកន្លែងនោះពុំខាន )។
-
ទ្រមាំង គុណនាមនាម
ឈ្មោះជីរមួយប្រភេទ
-
ទ្រមីង គុណនាម
ដែលមើលទៅឃើញធ្មីងឥតសម
-
ទ្រមឹង គុណកិរិយា
ស្ងៀមឈឹងមិនស្ដីមិននិយាយធ្មឹងៗ
-
ទ្រមូង នាម
ឈ្មោះឈើមានផ្លែប្រើជាម្ជូរស្ល, ស្លឹកក៏ប្រើជាបន្លែស្លម្ជូរបាន។
-
ទ្រមូងសេក នាម
ឈ្មោះឈើមួយប្រភេទមានផ្លែមូលៗកាលណាទុំមានសម្បុរក្រហមជាឈើសម្រាប់ប្រើការធ្វើជាអុស។
-
ទ្រមួច នាម
ឈ្មោះឈើមួយប្រភេទផ្លែល្អិតៗស្រដៀងនឹងផ្លែតង្កៀបក្ដាមប្រើធ្វើម្ជូរ។
-
ទ្រមើ គុណនាម
កំភើ ( ច្រើនប្រើតែក្នុងពាក្យកាព្យនិងទំនុកច្រៀង )
-
ទ្រមើង គុណនាម
ដែលមើលទៅឃើញធ្មើង
-
ទ្រមើម គុណនាម
ដែលមើលទៅឃើញធ្មើម
-
ទ្រមើយ គុណកិរិយាប.
ជើយដោយព្រួយចិត្តឬដោយអស់កម្លាំងព្រោះនឿយហត់ខ្លាំង។
-
ទ្រមេញ គុណនាម
លំគេញ ( ច្រើនប្រើតែក្នុងពាក្យកាព្យឬទំនុកច្រៀង )
-
ទ្រមេម នាម
ឈ្មោះចានបាយធំមួយបែបមានសណ្ឋានស្រដៀងនឹងចានគោមប៉ុន្តែជ្រៅជាងចានគោមរាងច្រឡោបន្តិចអ្នកស្រុកខ្លះហៅឃ្វើង, ខ្លះហៅចានឃ្វើង
-
ទ្រមែ គុណនាម
តូចទាបរាងសាយក្រោម
-
ទ្រមែង នាម
ឈ្មោះឈើមួយប្រភេទផ្លែប្រើជាអាហារបាន; ច្រើនប្រើធ្វើជាឧស។
-
ទ្រយន គុណនាម
ដែលយុលចុះ ( ច្រើននិយាយតែអំពីផ្នត់ថ្ពាល់ដែលធ្លាក់យុល )
-
ទ្រយាន គុណនាម
យារស្តោក, យារខ្លាំងយោនយាន។
-
ទ្រយឹង នាម
ឈ្មោះឈើមួយប្រភេទពួកឈើខ្មៅផ្លែទុំមានក្លិនក្រអូបឆ្ងាញ់ប្រើជាចំណីបាន។
-
ទ្រយុក គុណនាម
ដែលមានសំណុំសំនួនឬមានសំបុកធ្លាក់ចុះក្រោម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។