វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 325 / 1268
-
ទំហាត់ នាម
រាងរៅឬមាឌដែលធាត់; ច្រើនតែនិយាយផ្សំជាមួយនឹងពាក្យទំហំថាទំហំទំហាត់គឺរាងរៅឬមាឌធំផងធាត់ផង
-
ទំហឹង នាម
ការប្រឹងរត់ឬប្រឹងស្រែកប្រឹងនិយាយឮពេញសំឡេងត្រាតែហ៊ ឹងត្រចៀក
-
ទំហួន នាម
ការធួន, សភាពធួនល្មមដល់ការ, បូរណភាព
-
ទំហេង នាម
ភាវៈធេង, សភាពអស់ធេង, នត្ថិភាព
-
ទំហែង នាម
ភាវៈឬភាពច្បាស់ទែង, ការបញ្ចេញទែងគឺការបញ្ចេញអាការឬហេតុឱ្យឃើញច្បាស់ទែង
-
ទំហំ នាម
ភាវៈធំ; សភាពធំ; រាងរៅឬមាឌដែលធំ
-
ទំហំគ្រួសារ នាម
( ស្ថិតិ .) ចំនួនមនុស្សជាមធ្យមនៅក្នុងគ្រួសារមួយដែលជាលទ្ធផលនៃចំនួនមនុស្សសរុបនៅក្នុងកន្លែងណាមួយ ( ភូមិឃុំស្រុកតំបន់ ...) ចែកនឹងចំនួនគ្រួសារសរុបនៅក្នុងកន្លែងនោះ។
-
ទះ កិរិយាសព្ទ
វាយនឹងបាតដៃ
-
ទះកាច់ នាម
ឈ្មោះល្បែងមួយប្រភេទសម្រាប់ក្មេងលេង
-
ទះដៃ កិរិយាសព្ទ
យកបាតដៃឆ្វេងនិងស្ដាំទះគ្នាឬយកបាតដៃស្ដាំវាយខ្ទប់ទៅនឹងបាតដៃឆ្វេង។
-
ទៈបាន គុណកិរិយា
ទើបបាន
-
ទ័ព នាម
ការលេង; ការដើរ, ដំណើរឃ្លាតចាកទី, ការរត់ទៅ។ល។ខ្មែរយើងប្រើជាពាក្យហៅសេនារេហ៍ពលដែលប្រជុំច្បាំងគ្នា
-
ទ័ពណូន នាម
កងទ័ពជំនួយនៅខាងក្រោយ
-
ទ័ពទាយ នាម
បន្ទាយរបស់កងទ័ព, ប្រទេសជាទីបិទបិទបាំងដោយកំណាត់ឈើជាបន្ទាយរបស់កងទ័ព។
-
ទ័ពព្រៃ នាម
ក្រុមប្រដាប់អាវុធដែលបោះទីតាំងនៅក្នុងព្រៃដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល
-
ទ័ពល្បាត នាម
កងទ័ពដែលក្រវែលឃ្លាំមើលប្រយ័ត្នក្រែងសត្រូវចូលមក។
-
ទ័ពស្រួច នាម
ទ័ពដែលប្រយុទ្ធនៅជួរមុខ
-
ទ័ល កិរិយាសព្ទ
ទើសផ្លូវ, ទើសដំណើរ
-
ទ័លប៉ុច កិរិយាសព្ទ
ទ័លត្រឹមដូចគេចាប់ច្បុចឬទ័លកើលទើសមិនមានផ្លូវទៅទៀត។
-
ទ្យោតិសាស្ត្រ នាម
តម្រាទាយពីផលនៃកម្មល្អអាក្រក់ដើម្បីឱ្យដឹងសេចក្ដីចម្រើនសេចក្ដីវិនាសរបស់មនុស្សទាក់ទងនឹងការមើលពន្លឺផ្កាយដុះកន្ទុយជាដើម។
-
ទ្រ កិរិយាសព្ទនាម
កាន់ទប់ឬដាក់កល់ពីក្រោម
-
ទ្រគោះ គុណនាមគុណកិរិយា
ដែលច្រឡោះបោះ, គំរោះ, បោះបោកឥតគួរឥតសម
-
ទ្រងាង គុណនាម
ធ្ងាង
-
ទ្រងើង គុណនាម
ធ្ងើង
-
ទ្រងើល គុណនាម
ដែលទើលងើល
-
ទ្រង់ កិរិយាសព្ទនាមសព្វនាម
( រ . ស .) ព្រះអង្គ
-
ទ្រង់ទ្រាយ នាម
សណ្ឋាន, រូបរាង, រាងរៅ។
-
ទ្រង់ព្រះសណ្ឋិត
( ម . ព . ទ្រង់សណ្ឋិត )។
-
ទ្រង់សណ្ឋិត
( រ . ស .) ទ្រង់ឈរឬទ្រង់ឈប់។
-
ទ្រតៗ គុណកិរិយាគុណនាម
ដែលបញ្ជច់ជង្គង់បន្ទន់គូទជតៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។