វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 331 / 1268
-
ទ្វិកនិយម នាម
( ទស្សនៈ .) លទ្ធិទស្សនវិជ្ជាដែលទទួលស្គាល់គោលការណ៍ឬគំនិតពីរឬក៏ប្រព័ន្ធពីរផ្សេងគ្នាក្នុងតថភាពតែមួយ។
-
ទ្វិកភាព នាម
សភាពដែលមានធាតុពីរឬទិដ្ឋភាពពីរ។
-
ទ្វិជក នាម
បក្សីឬហ្វូងបក្សី។
-
ទ្វិជសត្វ នាម
សត្វដែលកំណើតអំពីស៊ុត។
-
ទ្វិជាករ នាម
( ម . ព . ទ្វិជក )។
-
ទ្វិទន្ត នាម
សត្វមានភ្លុកពីរ ( ដំរី )។
-
ទ្វិបត្តសត្វ នាម
ពួកសត្វល្អិតមានស្លាបពីរដូចជារុយនិងឃ្មុំជាដើម។
-
ទ្វិបថ នាម
ផ្លូវបែកជាពីរ
-
ទ្វិបទ នាមគុណនាម
សត្វមានជើងពីរ ( សត្វជើងពីរ ), ដែលមានជើងពីរ
-
ទ្វិបាទ នាមគុណនាម
សត្វជើងពីរ; ដែលមានជើងពីរ
-
ទ្វិរាប នាម
សត្វដែលផឹកទឹកពីរលើកគឺផឹកដោយប្រមោយមួយលើកដោយមាត់មួយលើក ( ដំរី )។
-
ទ្វិលោហនិយម នាម
ការនិយមប្រើលោហធាតុពីរមុខ ( ប្រាក់និងមាស ) ទុកជាមធ្យោបាយក្នុងការផ្លាស់ប្ដូរ។
-
ទ្វិសប្ដាហៈ នាម
ពីរសប្ដាហ៍, ពីរអាទិត្យ។
-
ទ្វិសប្ដាហ៍ នាម
( ម . ព . ទ្វិសប្ដាហៈ )។
-
ទ្វី គុណនាម
ពីរ។
-
ទ្វីគុណ គុណនាម
ដែលគុណដោយចំណែកពីរ, ដែលចម្រើនមួយជាពីរ។
-
ទ្វីប នាម
ប្រទេសដែលឋិតជាក់ស្ដែងក្នុងកណ្ដាលទឹក ( កោះ )។
-
ទ្វីស នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅសហរដ្ឋអាម៉េរិក។
-
ទ្វេ គុណនាម
ពីរ
-
ទ្វេគុណ គុណនាម
ដូចគ្នានឹងទ្វីគុណដែរ។
-
ទ្វេគ្រាះ នាម
ការប្រកាន់យកចំណែកពីរផ្ទុយពីគ្នាតែមានដំណើរឬគោលបំណងទៅកាន់ទីដៅតែមួយ
-
ទ្វេគ្រោះ នាម
ស្ថានភាពមួយដែលមានការលំបាកខ្លាំងក្នុងការសម្រេចចិត្តយកជម្រើសមួយក្នុងចំណោមជម្រើសឯទៀត។
-
ទ្វេតាអេឡិចត្រុង នាម
គូអេឡិចត្រុងវ៉ាឡង់ដែលបង្កើតសម្ព័ន្ធកូវ៉ាឡង់រវាងអាតូមពីរជិតគ្នា។
-
ទ្វេទិស នាមគុណនាម
( ប . ព .) ការបញ្ជូនទិន្នន័យ ( គមនាគមន៍ ) រវាងប្រព័ន្ធឧបករណ៍ពីរក្នុងទិសដៅទៅវិញទៅមក។
-
ទ្វេធា នាម
( គណិត .) ពហុធាដែលមានពីរតួ។
-
ទ្វេធ្វេស កិរិយាសព្ទ
( ម . ព . ធ្វេសទ្វេ )។
-
ទ្វេបត្ត គុណនាម
ដែលមានស្លាបស្លឹកឬត្របកពីរ។
-
ទ្វេបាទ នាម
( ម . ព . ទ្វិបាទ )។
-
ទ្វេពន្ធភាព នាម
ភាពនៃបុគ្គលម្នាក់ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផងហើយរៀបអាពាហ៍ពិពាហ៍ជាថ្មីទៀត, ភាពមានប្រពន្ធពីរឬប្ដីពីរ។
-
ទ្វេព្យាង្គ នាម
( ម . ព . ព្យាង្គ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។