វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 220 / 1268
-
ដកឃ្លា កិរិយាសព្ទ
( សំនួន .) ពន្យារពេលផ្អាកបង្អង់បន្ថយពេលវេលាធ្វើកិច្ចការអ្វីមួយ
-
ដកចង្កាមាន់ កិរិយាសព្ទ
( សំនួន .) ត្រដរខ្យល់អាការហៀបដាច់ខ្យល់ស្លាប់
-
ដកចន្ទន៍ នាម
ឈ្មោះក្បាច់មានសណ្ឋានមូលឆែកៗ
-
ដកជុក កិរិយាសព្ទ
ដកសក់ឬកោរសក់ក្រឡឹងជាជ្រលងតូចត្រង់កណ្ដាលទុកឱ្យមានលំនាំដូចជាជុកជាលម្អដោយយ៉ាងរបស់ស្ត្រី ( ទុកសក់បែបនេះមានប្រើខ្លះតែក្នុងសម័យពីដើម, លើកលែងប្រើតាំងពីក្នុងកាលចុងរាជ្យនៃព្រះបាទសម្ដេចព្រះនរោត្តមរៀងមក )។
-
ដកដង្ហើមធំ កិរិយាសព្ទ
ដកខ្យល់ដង្ហើមចេញចូលមានសភាពយឺតហើយវែងខុសធម្មតា
-
ដកដៃ កិរិយាសព្ទ
( សំនួន .) ឈប់រវល់ឈប់រំខានងាកចេញ
-
ដកទង នាម
ពាក្យនេះក្លាយមកពីភាសាសៀមថាដ្ចកទ្ចងអ . ថ . ដកថង " ផ្កាមាស " ស្រីផ្កាមាស។ពាក្យទ្រគោះប្រើដោយជេរប្រមាទមើលងាយទៅលើរូបស្ត្រី
-
ដកព នាម
ឈ្មោះឈើមួយប្រភេទមានសាច់ស្វិត; និយាយក្លាយថាដក់ពក៏មាន។
-
ដកពាយ នាម
ឈ្មោះវល្លិធំមួយប្រភេទមានផ្លែប្រើជាអាហារបាន; ហៅក្លាយជាដក់ពាយក៏មាន។
-
ដកម៉ៃ នាម
ឈ្មោះឈើពួកជម្ពូមានផ្លែក្លិនក្រអូបប្រើជាអាហារ។
-
ដកសីមា កិរិយាសព្ទ
សូត្របាលីបន្សាបឬបំបាត់សីមាចាស់ឱ្យអស់អំណាច ( ព . វិ .)។
-
ដកស្រង់ កិរិយាសព្ទគុណនាម
ទាញយកដកយកកាត់យកមួយផ្នែកមកបង្ហាញ
-
ដក់ កិរិយាសព្ទ
ដាក់អ្វីៗក្នុងថ្នក់
-
ដក់ដឿ នាម
ដង្កូវនាងដែលគេស្ងោរស្រាវយកសរសៃសូត្ររួចហើយ។
-
ដង កិរិយាសព្ទនាម
ចូកកោយយកអ្វីៗពីក្នុងទឹក; ឬកោយយកទឹក
-
ដងកញ្ចាម នាម
ឈើឬឫស្សីសម្រាប់អបអន្ទាក់ព្រ័ត្រលូកទាក់ជើងដំរីព្រៃ។
-
ដងកន្ទុយ នាម
តួកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះមានគោ, ក្របីជាដើមដែលមានសក់កន្ទុយដុះនៅខាងចុង។
-
ដងកាំបិត នាម
ឆ្អឹងពីរកំណាត់ក្នុងរាងកាយនៃមនុស្ស, នៅត្រង់ក្រោមកតពីឆ្អឹងទ្រូងជាប់នឹងឆ្អឹងស្មា។
-
ដងកើ នាម
ដងទង់។
-
ដងក្ដារ នាម
គ្រឿងរចនាគ្រឹហាមានសណ្ឋានជាតួខ្លួននាគប្រើដាក់ភ្ជាប់ពីគល់ជហ្វាមកភ្ជាប់នឹងនាគសន្លឹកជាគ្រឿងវិហារឬប្រាសាទ។
-
ដងខ្ទែង នាម
ឈ្មោះត្រីស្រកាមួយប្រភេទរាងសំប៉ែតខ្លួនវែងមានឆ្អឹងវែងៗបណ្ដោយតាមខ្លួន។
-
ដងគោម នាម
ដងសម្រាប់បង្ហូតគោម។
-
ដងដឹង នាម
ឈ្មោះឈើមួយប្រភេទ
-
ដងដោយ នាម
ឈើ, ដែក, ឫស្សីលយពីមាត់ច្រាំងឬគែមទូក, គែមកប៉ាល់, សម្រាប់ទប់សម្រាប់យួរ។
-
ដងណោះ គុណកិរិយា
ពាក្យប្រាប់កាល, គ្រាដែលកន្លងទៅហើយ ( គ្រានោះ, កាលនោះ ); សម្រាប់ប្រើតែក្នុងកាព្យឬពំនោលល្ខោន
-
ដងនោះ គុណកិរិយា
( ម . ព . ដងណោះ )។
-
ដងបង្ហួរ នាម
ទងសរសៃធំជាបំពង់បស្សាវៈនៃមនុស្សឬសត្វចតុប្បាទពួកខ្លះ។
-
ដងព្រៃ នាម
ជួរព្រៃឬតួបណ្ដោយព្រៃ
-
ដងភ្នំ នាម
ជួរភ្នំឬតួបណ្ដោយភ្នំ។
-
ដងរែក នាម
ឈើឬឫស្សីជាដងសម្រាប់រែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។