វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 221 / 1268
-
ដងរ៉ែក នាម
( ម . ព . ដងរែក១)។
-
ដងសន្ទូច នាម
( ព . ប្រ .) ឈើសម្រាប់គាស់លើកបង្ហើបយោងឈើធំឬរបស់ធ្ងន់ឱ្យអណ្ដែតឡើង។
-
ដងស្ទឹង នាម
តួបណ្ដោយស្ទឹង
-
ដង់ឌ្រីត នាម
ពយខ្លីឆ្មារៗចេញពីតួកោសិកាណឺរ៉ូនមានមុខងារបញ្ជូនព័ត៌មានចូលទៅតួកោសិកានេះ។
-
ដង់ស៊ីតេ នាម
( រូប .) ម៉ាសក្នុងមួយខ្នាតមាឌនៃសារធាតុមួយ។
-
ដង់ស៊ីតេប្រជាជន នាម
ចំនួនប្រជាជនក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ។
-
ដង្កាប់ នាម
ប្រដាប់ធ្វើដោយដែកមានផ្នែកពីរដាក់ខ្វែងប្រទាក់គ្នាជាចម្ពាមអាចកម្រើកវិលបានដោយភ្លៅមួយត្រង់កណ្ដាលសម្រាប់ចាប់ឬដកដែកគោលជាដើម។
-
ដង្កាវ នាម
ប្រដាប់ធ្វើដោយឈើឬឫស្សីតូចវែងមានចុងរាងងក្ងក់សម្រាប់ថ្ពក់កាវទាញមែកឈើជាដើម។
-
ដង្កូវ នាម
សត្វល្អិតពួកសត្វវារ, សត្វលូនឥតជើងខ្លះមានជើងខ្លះ
-
ដង្កូវថ្លើម នាម
ជំងឺដែលបង្កឡើងដោយពពួកបរាសិតឈ្មោះហ្វាស្យូឡាស្ស៊ីហ្កង់ទីកា / ហ្វាស្យូឡាអេប៉ាទីកាដែលកើតឡើងនៅក្នុងថ្លើមក្នុងថង់ប្រមាត់និងនៅក្នុងបំពង់ទឹកប្រមាត់របស់គោក្របី
-
ដង្កូវទ័ព នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងធញ្ញជាតិផ្សេងៗទៀតដែលមានឈ្មោះវិទ្យាសាស្ត្រមីធីមណាសេប៉ារ៉ាតាស្ថិតក្នុងសន្តានណុកទ្វីដេប្រភេទមីធីមណាសេប៉ារ៉ាតា
-
ដង្កូវបំពង់ នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្រនីមហ៊្វុយឡាដឺពុនតាលីសស្ថិតក្នុងសន្តានពីរ៉ាលីដេប្រភេទនីមហ៊្វុយឡាដឺពុនតាលីស
-
ដង្កូវមូរស្លឹកស្រូវ នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្រខ្នាហ្វាឡូក្រូស៊ីសមេឌីណាលីសស្ថិតក្នុងសន្តានក្រាមប៊ីដេប្រភេទខ្នាហ្វាឡូក្រូស៊ីសមេឌីណាលីស
-
ដង្កូវស៊ីរូងដើម នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្រសៀប៉ូហ្វាហ្កាអាំងស៊ែទុយឡាសស្ថិតក្នុងសន្តានក្រាមប៊ីដេប្រភេទសៀប៉ូហ្វាហ្កាអាំងស៊ែទុយឡាស
-
ដង្កែ នាម
សត្វល្អិតពួកចៃតែងខាំមនុស្សសត្វ
-
ដង្កោ នាម
ឈ្មោះឈើមួយប្រភេទផ្លែមូលៗមានរសចត់សម្រាប់ប្រើជាគ្រឿងជ្រលក់ឬយកមកកែផ្សំធ្វើជាអាហារក៏បាន
-
ដង្កោខ្មោច នាម
ឈើមួយប្រភេទស្លឹកស្រដៀងនឹងដង្កោផ្លែតូចៗមានរសចត់។
-
ដង្ខៅ នាម
មេជំនួញ ( គហបតីរងឬអនុគហបតី )។
-
ដង្គត់ នាម
កំណាត់ឈើដែលសល់ពីគេកាត់ឬបាក់ជាប់នៅនឹងគល់
-
ដង្គន់ នាម
ខ្សែផ្ដៅវេញទាំងមូលសម្រាប់ចងរឹតកូបឬរយាង, ញ៉ែងព័ទ្ធតាមទ្រូងដំរី។
-
ដង្គុំ គុណនាមនាម
ព្រៃដែលស្រោងត្រសុំត្រសាយ; ដែលមើលទៅឃើញស្រោងត្រសុំហាក់ដូចគេចងផ្គុំ
-
ដង្គោល គុណកិរិយា
ទ្រលោម, ថ្គោល
-
ដង្វិន កិរិយាសព្ទ
ត្រិះរិះ; ជញ្ជឹង, គ្នេរគ្នាន់, ស្ទង់មើល ( ព . បុ .)
-
ដង្ហក់ កិរិយាសព្ទនាម
ដកដង្ហើមញាប់ដោយហបណាស់, ហត់ខ្លាំងណាស់
-
ដង្ហាក់ កិរិយាសព្ទ
ហត់ដកដង្ហើមយោលៗដោយរហាក់ខ្លាំង
-
ដង្ហិត នាម
ឈ្មោះឈើតូចស្លឹកប្រើជាថ្នាំស្រែង, ដើមនិងផ្លែប្រើជាថ្នាំបញ្ចុះ; ( ដង្ហិតធំ ); មានដង្ហិតមួយប្រភេទទៀតហៅថាដង្ហិតខ្មោចដើមតូចស្លឹកក៏តូច។
-
ដង្ហើម នាម
ខ្យល់ដែលមនុស្សឬសត្វដកចេញចូល
-
ដង្ហើមទឹក នាម
ស្រទាប់ស្ពោតប្រហោងក្រោមដីដូចជាខ្សាច់ក្រួសឬថ្មដែលផ្ទុកទឹកក្នុងបរិមាណដែលអាចឱ្យគេយកទៅប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកបាន
-
ដង្ហែ កិរិយាសព្ទគុណកិរិយា
រៀបរៀងគ្នាជាជួរតាមមុនក្រោយមើលទៅឃើញមានរបៀបហូរហែ
-
ដង្ហោយ កិរិយាសព្ទ
បង្កូកហៅពីចម្ងាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។