រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ដង

កិរិយាសព្ទនាម

អត្ថន័យ (5)

  1. 1

    កិរិយាសព្ទ

    ចូក​កោយ​យក​អ្វី​ៗ​ពី​ក្នុង​ទឹក; ឬកោយ​យក​ទឹក

    ឧទាហរណ៍ ដងត្រី, ដងទឹក​ជាដើម។

  2. 2

    នាម

    ដៃ​តំណ​គ្រឿង​ប្រដាប់​អ្វី​ៗ​សម្រាប់​ចាប់​កាន់

    ឧទាហរណ៍ ដងកាំបិត, ដងចប​ជាដើម។

  3. 3

    នាម

    បង្គោល, សសរ​វែង​ដែល​ដាំ​បញ្ឈរ​សម្រាប់​ចង​បង្ហូត​ទង់, គោម​ជាដើម

    ឧទាហរណ៍ ដងទង់ជាតិ, ដងគោម។

  4. 4

    នាម

    គ្រា, កាល

    ឧទាហរណ៍ មួយដង (ក្លាយមកជាម្ដង); ពីរដង។

  5. 5

    នាម

    បណ្ដោយ, មាត់ ( សម្រាប់​ផ្លូវ​ព្រៃ​ទន្លេ​ស្ទឹង​ព្រែក​អូរ​ជាដើម )

    ឧទាហរណ៍ ដងទន្លេ, អំពូលភ្លើងបំភ្លឺតាមដងវិថី។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម