វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 208 / 1268
-
ជ្រួយ កិរិយាសព្ទនាម
ធ្វើឱ្យផុស, ឱ្យធូរ, ចាក់គាស់កំសុល
-
ជ្រួល កិរិយាសព្ទគុណកិរិយានាម
ច្រវាក់ដែលមានរង្វង់វែងៗចាប់ភ្ជាប់គ្នា ( ច្រវាក់ជង្គង់គ្រៀល )។
-
ជ្រួលច្របល់ កិរិយាសព្ទ
ចលាចលផ្អើលឆោឡោវឹកវរនៅមិនសុខ
-
ជ្រួលច្រាល់ កិរិយាសព្ទ
ជ្រួលរញ៉ាល់រចល់។
-
ជ្រួលជ្រើម កិរិយាសព្ទ
ជ្រួលជាពួកជាក្រុមពូនចុះពូនឡើង។
-
ជ្រួស កិរិយាសព្ទគុណកិរិយា
ជ្រលួស, ជ្រុលហួស, ឃ្វាងដំណើរគ្នា
-
ជ្រើម កិរិយាសព្ទ
ព្រើម, ព្រើតព្រើមព្រមគ្នា, ព្រឺសចិត្ត
-
ជ្រើស កិរិយាសព្ទ
រើសរក, ស្រាល់រក, រើសសម្រាំង
-
ជ្រើសតាំង កិរិយាសព្ទ
ជ្រើសយកពីក្នុងចំណោមមនុស្សមកតែងតាំងក្នុងមុខតំណែងឬមុខការមួយ
-
ជ្រើសរើស កិរិយាសព្ទ
រើសដោយសម្រាំងយកតាមការពេញចិត្ត។
-
ជ្រៀង គុណនាមនាម
ដែលល្អៀង។
-
ជ្រៀត គុណនាម
( ម . ព . ជៀត )។
-
ជ្រៀតជ្រែក កិរិយាសព្ទ
កកូរកកាយលូកលាន់កិច្ចការអ្នកឯទៀត
-
ជ្រៀតបៀត កិរិយាសព្ទ
ប្រជ្រៀត
-
ជ្រេ គុណនាម
ដែលទេរ, ងាកបែរមិនចំកណ្ដាលដែលល្អៀង
-
ជ្រេញ កិរិយាសព្ទគុណនាម
ទ្រាន់ចិត្ត
-
ជ្រេញមាត់ កិរិយាសព្ទ
ទ្រាន់មាត់មិនចង់និយាយពីដំណើរនោះទៀតព្រោះបាននិយាយច្រើនដងហើយមិនកើតការ ( ព . ប្រ .)។
-
ជ្រែ កិរិយាសព្ទនាម
ឈ្មោះឈើតចសារជាតិមួយប្រភេទពួកទ្រាំង, ពួកត្នោតសាច់ក្នុងដើមបុកច្រោះយកម្សៅប្រើការធ្វើជានំបានយ៉ាងច្រើន
-
ជ្រែក កិរិយាសព្ទ
ជែកវែកចូល, ញែកចូល
-
ជ្រែករាជ្យ កិរិយាសព្ទ
( រ . ស .) ដណ្ដើមរាជសម្បត្តិ។
-
ជ្រែង កិរិយាសព្ទគុណកិរិយា
ទល់ទប់ខ្ជែងពីខាងឱ្យមាំឱ្យនឹង
-
ជ្រែងជើង កិរិយាសព្ទ
ឈរកន្ធែកជើងទាំង២ពេញកម្លាំង។
-
ជ្រែងដៃ កិរិយាសព្ទ
កន្ធែកដៃទាំង២ទប់ពេញទំហឹង។
-
ជ្រែះ កិរិយាសព្ទ
( ម . ព . ច្រេះ )។
-
ជ្រៃ នាម
ឈ្មោះឈើមានជ័រពួកពោធិ៍, ពួកល្វា, មានពួររយីករយាកឬព័ទ្ធព័ន្ធ; ជ្រៃមានច្រើនយ៉ាងគឺជ្រៃពោធិ៍, ជ្រៃក្រឹម, ជ្រៃលៀប, ជ្រៃត្រាង, ជ្រៃវល្លិ ...។
-
ជ្រៃក្រឹម នាម
( ម . ព . ជ្រៃ )។
-
ជ្រោ គុណនាម
ដែលជរាខ្លាំង, ដែលទោរទន់ទ្រមខ្លាំង
-
ជ្រោក គុណនាម
ដែលល្ហោសៗ, ស្គោក, មិនហាប់, មិនណែន, មិនម៉ដ្ឋ
-
ជ្រោកជ្រាក គុណនាម
ដែលជ្រោករយាក, ជ្រោកខ្លាំង។
-
ជ្រោង កិរិយាសព្ទ
ទ្រស្ទួយឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។