ជ្រែក
កិរិយាសព្ទ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ជែកវែកចូល, ញែកចូល
ឧទាហរណ៍ ជ្រែកចូល, មារជ្រែក។
-
2
កិរិយាសព្ទ
ផ្សំថ្នាំកែរោគដោយយកថ្នាំឯទៀតលាយបញ្ចូលខ្លះឱ្យជួយជាជំនួយ
ឧទាហរណ៍ លុះផ្សំថ្នាំនេះគ្រប់មុខហើយត្រូវយកកប៌ូរ២ជីជ្រែកផង។
-
3
កិរិយាសព្ទ
សូត្ររាយមន្តអាគមច្រើនមេចម្រុះគ្នា
ឧទាហរណ៍ សូត្រជ្រែកមន្តអាគម (ច្រើនប្រើក្លាយតាមសៀមថាសែក)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)