វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 207 / 1268
-
ជ្រាក គុណនាម
ដែលមិនហាប់, មិនណែន
-
ជ្រាប កិរិយាសព្ទ
ចូលសព្វសាច់, ហូរស្រក់
-
ជ្រាម កិរិយាសព្ទ
ចងខ្វែងត្របែងឥតកូនកំព្រា
-
ជ្រាយ គុណនាមនាម
ទន់ច្របាច់បញ្ចូលគ្នាបាន
-
ជ្រាល គុណនាម
ទេរ, ទាបម្ខាងខ្ពស់ម្ខាង
-
ជ្រាលជ្រៅ គុណកិរិយាគុណនាម
ក្រៃលែងខ្លាំងក្លាដែលបង្ហាញនូវសភាព, គុណភាពឬលក្ខណៈនៃអារម្មណ៍ខ្លាំងក្លា។
-
ជ្រាវ កិរិយាសព្ទនាម
កកូរច្របល់, រាវរក។
-
ជ្រាស កិរិយាសព្ទគុណកិរិយា
រង្គាត់ស្កាត់រក
-
ជ្រាំ នាម
ភក់កខ្វក់ដែលមានអសោចិ៍, ភក់ដែលបែកពពុល
-
ជ្រាំង នាម
សាច់ជាចម្រៀកៗក្នុងផ្លែដែលផ្សេងពីក្លែបនិងគ្រាប់
-
ជ្រិតជ្រីវ គុណនាម
ដែលជ្រួញគ្រជីវមានផ្នត់ៗច្រើនអន្លើសាច់យុរយារព្រោះជរាភាព។
-
ជ្រិះ គុណកិរិយាគុណនាម
ស្រដៀង, ជ្រលិះ, វិះ។
-
ជ្រីវ គុណនាម
ជ្រួញគ្រជីវ
-
ជ្រីវជ្រួញ គុណនាម
ដែលមានស្នាមឆូតៗនៅលើស្បែកជាពិសេសនៅលើផ្ទៃមុខ
-
ជ្រឹង នាម
សត្វហើរមួយប្រភេទមានស្បែកដុះជាប់នឹងជើងប្រើជាស្លាបរូបដូចប្រចៀវតែធំជាង។
-
ជ្រុង នាម
មុំ, ទីមានសណ្ឋានជាកែង
-
ជ្រុងជ្រោយ នាម
ជ្រុងដែលមានជ្រោយលយចេញ។
-
ជ្រុល កិរិយាសព្ទគុណកិរិយា
ហួសកំណត់
-
ជ្រុលក្បាលក្រពើ
( សំនួន .) ជ្រុលដំណើរ, ហួសពេល។
-
ជ្រុលជ្រួស កិរិយាសព្ទគុណកិរិយា
ជ្រលួស, ជ្រុលហួស, ខុសដំណើរ
-
ជ្រុលនិយម នាម
គំនិតឬសកម្មភាពទាក់ទងនឹងនយោបាយឬសាសនាជាដើមដែលមានលក្ខណៈជ្រុលហួសខុសពីប្រក្រតីឬដែលប្រជាជនភាគច្រើនមិនអាចទទួលយកបាន, មតិយោបល់ឬការប្រកាន់ជំហរស្ដាំឬឆ្វេងបំផុត
-
ជ្រុលមាត់ កិរិយាសព្ទគុណកិរិយា
ជ្រុលសម្ដី។
-
ជ្រុះ កិរិយាសព្ទ
ធ្លាក់ដោយរបេះ, របូត
-
ជ្រូក នាម
ឈ្មោះសត្វចតុប្បាទមួយប្រភេទដែលគេចិញ្ចឹមក្នុងស្រុកហៅថាជ្រូកស្រុក, ដែលកើតអាស្រ័យនៅក្នុងព្រៃហៅថាជ្រូកព្រៃ។
-
ជ្រូកត្រឹប នាម
ឈ្មោះសត្វចតុប្បាទមួយប្រភេទរូបស្រដៀងនឹងជ្រូកតែតូចជាងនៅអាស្រ័យតែលើត្រឹប, បឿនបឹងធំៗ។
-
ជ្រូកព្រុល នាម
ឈ្មោះសត្វចតុប្បាទមួយប្រភេទរូបរាងសណ្ឋានស្រដៀងនឹងជ្រូកតែតូចជាងជ្រូកត្រឹបទៅទៀតច្រើននៅអាស្រ័យនឹងព្រៃស្បាតភ្នំដែលមានស្នាប់ញឹកជិត។
-
ជ្រួក ឧទានសព្ទ
សូរឮដោយយកគ្រឿងសស្ត្រាមានមុខដ៏មុតចាក់អ្វីៗដែលទន់, ស្រួយដូចដើមចេកជាដើម
-
ជ្រួញ កិរិយាសព្ទគុណនាមនាម
( ម . ព . ជួញ )។
-
ជ្រួត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យជ្រាបឱ្យមានសេចក្ដីប្លែកជាងប្រក្រតី
-
ជ្រួតជ្រាប កិរិយាសព្ទ
យល់ដឹងអំពីអ្វីមួយបានពេញលេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។