វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 188 / 1268
-
ជល់ កិរិយាសព្ទ
ទង្គិច, ទង្គុក, ប៉ះត្រូវ, ចំពប់
-
ជវកម្បនា នាម
ស៊ីនេម៉ាទិក ( ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាពីចលនាទាក់ទងនឹងពេលវេលា )។
-
ជវនចិត្ត នាម
ចិត្តដែលស្ទុះទៅចាប់អារម្មណ៍។
-
ជវនដ្ឋាន នាម
ទីតាំងនៃសន្ទុះចិត្ត, លំនៅរបស់សន្ទុះចិត្ត។
-
ជវនវីថិ នាម
ផ្លូវ, គន្លង, លំអាននៃសន្ទុះចិត្ត។
-
ជវនវីថី នាម
( ម . ព . ជវនវីថិ )។
-
ជវនៈ នាម
សន្ទុះ, កម្លាំងដែលស្ទុះ, ទំហឹង, ល្បឿន, សន្ទុះចិត្ត។សេះលឿន។
-
ជវភាព នាម
ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស, របត់ល្បឿន; រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត
-
ជវភាពប្រជាសាស្ត្រ នាម
ស្ថានភាពប្រជាសាស្ត្រដែលនាំឱ្យឬធ្វើឱ្យសកម្មភាពសង្គមសេដ្ឋកិច្ចមានការវិវឌ្ឍ។
-
ជវលេខ នាម
ការសរសេររហ័សវិធីប្រើសញ្ញាគឺគំនូសសម្រាប់សរសេរកត់ត្រាឱ្យបានរហ័សតាមទាន់សម្ដីដែលគេថ្លែងបាឋកថា, ជជែកគ្នា, និយាយគ្នាបាន
-
ជវលេខកៈ នាម
អ្នកជវលេខ, អ្នកចេះជវលេខគឺអ្នកអាចសរសេររហ័សទាន់តាមសម្ដីដែលគេនិយាយបាន។
-
ជវលេខយន្ត នាម
ម៉ាស៊ីនវាយអត្ថបទមួយប្រភេទដែលស្រដៀងទៅនឹងអង្គុលីលេខប្រើសម្រាប់សរសេរជវលេខ
-
ជវ័ន នាម
( ម . ព . ជវនៈ )។
-
ជហ្វា នាម
ឈ្មោះគ្រឿងរចនាមួយប្រភេទសម្រាប់តាក់តែងដំបូលប្រាសាទ, វិហារ, សាលាដាក់នៅត្រង់ចុងមេដំបូល។
-
ជា កិរិយាសព្ទគុណនាមនាម
ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ។
-
ជាក់ គុណកិរិយាគុណនាម
ច្បាស់, ប្រាកដ, ពិត, មែន
-
ជាក់ច្បាស់ គុណកិរិយា
យ៉ាងប្រាកដយ៉ាងច្បាស់លាស់
-
ជាក់លាក់ គុណនាម
ដែលពិតប្រាកដច្បាស់លាស់មិនប្រែប្រួល
-
ជាក់ស្ដែង គុណកិរិយាគុណនាមឈ.
ពិតប្រាកដពិតណាស់ចំពោះមុខផ្ទាល់ជាការពិតជាភស្តុតាង
-
ជាក់ស្បាន់ គុណនាម
ជាក់ប្រាកដ, ជាក់ស្ដែង
-
ជាង ធ.នាម
អ្នកចេះការខាងជំនាង
-
ជាងតម្បាញ នាម
អ្នកប្រកបមុខរបរខាងតម្បាញ, អ្នកចិញ្ចឹមជីវិតដោយការត្បាញ។
-
ជាងទង នាម
អ្នកចេះធ្វើជួសជុលលក់គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ផ្លាទីនជាដើម
-
ជាងស្មិត នាម
ជាងអ្នកសិតលោហជាតិឱ្យកើតបានជារូបឬជារបស់ផ្សេងៗ។
-
ជាងស្មូន នាម
( ម . ព . ស្មូន )។
-
ជាញ គុណនាមប.
ជំនាញ។
-
ជាដើម គុណកិរិយា
សេចក្ដីដែលមានចំនួនច្រើនលើកយកមកនិយាយចំនួនខ្លះបន្សល់ទុកខ្លះគឺនៅមានសេចក្ដីតទៅទៀត .
-
ជាត គុណនាម
ដែលកើតហើយ, ដែលមាន, ដែលប្រាកដហើយ។
-
ជាតក នាម
រឿងរ៉ាវពីក្នុងជាតិមុនៗដែលលោកអ្នកបានលុះញាណវិសេសសម្រាប់ដឹងជាតិលោកសំដែងប្រាប់យ៉ាងដូចជាតកទាំង១០មានតេមិយជាតកជាដើមដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់សំដែង។ឈ្មោះអង្គនៃពុទ្ធសាសនាមួយយ៉ាងក្នុងអង្គទាំង៩។
-
ជាតប្បមាណ នាម
( ម . ព . អត្រាកំណើត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។