វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 187 / 1268
-
ជលបថ នាម
ផ្លូវទឹក, ជើងទឹក។
-
ជលបាន នាម
ការផឹកទឹក ( យ៉ាងដូចផឹកទឹកសម្បថជាដើម )
-
ជលផល នាម
ផលឬផលិតផលដែលបានពីក្នុងទឹក
-
ជលភាជនៈ នាម
ប្រដាប់សម្រាប់ដាក់ទឹក ( ថូទឹក, ផ្តិលទឹក, ក្អមទឹក )។
-
ជលភាជន៍ នាម
( ម . ព . ជលភាជនៈ )។
-
ជលភូគព្ភវិទ្យា នាម
ផ្នែកនៃភូគព្ភសាស្រ្តដែលសិក្សាអំពីទំនាក់ទំនងរវាងទឹកនិងរចនាសម្ព័ន្ធរូបវន្តនៅលើផ្ទៃខាងលើនិងនៅខាងក្នុងរបស់ផែនដី។
-
ជលមាគ៌
ដូចគ្នានឹងជលមគ្គ, ប៉ុន្តែខ្មែរយើងច្រើនហៅតែចំពោះប្រឡាយទឹកដែលមានភ្លឺស្រែអមសងខាងសម្រាប់បង្ហូរទឹកអំពីស្រែច្រើនឱ្យធ្លាក់ទៅកាន់ទីឯទៀត។
-
ជលម្ពុជៈ នាម
( ម . ព . ជលាពុជៈ )។
-
ជលយន្ត នាម
ស្នប់ទឹក, រហាត់ទឹក, នាឡិកាទឹក។
-
ជលយាត្រា នាម
ការដើរតាមផ្លូវទឹក, ដំណើរខាងផ្លូរទឹក . ដំណើរជើងទឹក។
-
ជលយាន នាម
យានជំនិះខាងផ្លូវទឹក, គ្រឿងដឹកនាំទៅមកខាងជើងទឹក។
-
ជលរស នាម
អំបិល ( ដែលកើតពីទឹកសមុទ្រ )។
-
ជលលតា នាម
រលក, កង្កាញ់រលក។
-
ជលវិទ្យា នាម
វិទ្យានិយាយអំពីទឹកឱ្យដឹងថាតើទឹកនោះមានអាការដូចម្ដេចខ្លះ។វិទ្យាសាស្រ្តដែលសិក្សាអំពីទឹកនៃផែនដី ( ទឹកសាបនិងទឹកប្រៃ ) រួមបញ្ចូលទាំងវដ្ដទឹកលក្ខណៈរូបនិងលក្ខណៈគីមីរបស់ទឹកទំនាក់ទំនងជាមួយនឹងធនធានទឹកបរិយាកាសរំហួតកំណកអាកាសលំហូរទឹកនិងទឹកក្រោមដី។
-
ជលសា នាម
( ម . ព . ជលសាគរ )។
-
ជលសាគរ នាម
សមុទ្រ, ខ្មែរយើងប្រើក្លាយមកជាជលសាក៏មាន។
-
ជលសាស្រ្ត នាម
( ម . ព . ជលវិទ្យា )។
-
ជលសីមា នាម
ដែនដីលិចទឹកតំបន់ទឹកលិច។
-
ជលស័យ នាម
( ម . ព . ជលាស័យ )។
-
ជលស្ដម្ភ នាម
កម្សួលទឹកមានសណ្ឋានជាបង្គោលសសរដ៏ខ្ពស់ដោយខ្យល់កួចផុសឡើងទៅក្នុងបរិយាកាស
-
ជលស្ថាន នាម
( ម . ព . ជលដ្ឋាន )។
-
ជលាកាសយាន នាម
អាកាសយាន, យន្តហោះមួយបែបអាចចុះបណ្ដែតលើទឹកបាន។
-
ជលាចរចា នាម
ឈ្មោះភ្នំតូចក្នុងស្រុកជើងព្រៃ ( ខែត្រកំពង់ចាម )។
-
ជលាធារ នាម
( ម . ព . ជលធារ )។
-
ជលាពុជៈ គុណនាមនាម
កំណើតឬសត្វដែលកើតចាកគ័ភ៌ ( ទីទៃអំពីកំណើត៣យ៉ាងគឺអណ្ឌជៈ, សំសេទជៈ, ឧបបាតិកៈ។
-
ជលាម្ពុជៈ គុណនាមនាម
( ម . ព . ជលាពុជៈ )។
-
ជលាល័យ នាម
អណ្ដូង, ឃ្លាំងទុកទឹកភ្លៀង, ស្រះ។
-
ជលាស័យ នាម
ទន្លេសាប ...។
-
ជលេស នាម
មហាសមុទ្រ, ទេវតាម្ចាស់សមុទ្រ, ម្ចាស់ទឹកភ្លៀង១គឺព្រះវរុណៈដែលខ្មែរយើងច្រើនហៅថាព្រះពិរុណគឺមហាសមុទ្រ, ទឹក, ទឹកភ្លៀងៈព្រះជលេស, ព្រះជលេស្វរៈ ( ច្រើនមានប្រើតែក្នុងសិលាចារឹកបុរាណ )។
-
ជលេស្វរៈ នាម
( ម . ព . ជលេស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។